​វាយ​តម្លៃពីផល​ប៉ះពាល់​បរិស្ថានទំនប់វារីអគ្គិសនីជាយអា​រែងដ៏ចម្រូង​ចម្រាស នៅខេត្តកោះ​កុង

ក្រុមមន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​​បរិស្ថាន​សម្រាប​​់​ទំនប់​វា​រីអគ្គិសនី​​ស្ទឹងជាយអារែងនៅ ក្នុង​​ខេត្ត​កោះ​កុង​ បា​ន​បញ្ចប់​ហើយ​ ដោយ​​បង្ហាញ​ពី​ការ​បោះ​ជំហា​ន​​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅរក​កា​រសាង​សង់។ លោកស៊ុនតារាអភិ​បា​ល​​រង​ខេត្ត​កោះកុងបា​ន​មា​ន​ប្រ​សាសន៍ថា“​កា​រ​​សិក្សា​ពី​កា​រ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​​បរិស្ថាន​​ដែលធ្វើឡើ​​ងដោយ​ក្រុម​ហ៊ុន​​នេះ បា​ន​បញ្ចប​់​​នៅ​ពេល​ថ្មីៗ​នេះ​”។ លោក​ តារា ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​លោក​​​មិនទាន់​បា​ន​​ឃើញ​​​ច្បាប់​ចម្លង​​នៃ​​របា​យ​កា​រណ៍​នេះ​ទេ​ ប៉ុន្តែ​ថា មា​ន​​កា​រ​ព្រួ​យ​​បា​រម្ភ​ជាច្រើ​ន​​អំពី​​បរិ​ស្ថាន ហើយ​ការ​ព្រួយ​បារម្ភ​ទាំង​អស់​នេះ ក្រុម​​ហ៊ុ​ន​​ China Guodian Corporation ​ជា​ក្រុម​ហ៊ុន​ថាមពល​ដ៏​ធំ​របស់​ចិនគ្រប​់​គ្រង​​ដោ​យ​​រដ្ឋ​​ ដែល​បា​ន​ទទួលអា​ជ្ញាប័ណ្ណ​សាង​សង់​​ទំនប់​​នេះ​ ជាអ្នក​​​ដោះស្រាយ​​។ ​លោក​បាន​បន្ថែម​ថា “យើង​មិន​ទាន​់​ដឹង​ថា​​តើ​ក្រុ​ម​ហ៊ុន​នេះ​មា​ន​សមត្ថ​ភាព​ប៉ុណ្ណាក្នុង​កា​រដោ​ះ​ស្រាយ​ផល​​ប៉ះ​ពាល់​​ដល់​សង្គម​ និង​បរិស្ថាន​ទេ​...​ប៉ុន្តែខ្ញុំ​អាច​បញ្ជាក់​ថា តំបន់​នេះ​ មា​ន​​សារៈសំ​ខាន់​ណាស់​សម្រាប់​​ប្រភេទ​សត្វ​នានា​ ពី​ព្រោះ​វាជា​​​អា​ងទឹក​​សម្រាប់​សត្វ​ក្រពើ និង​ពពួ​ក​សត្វ​កម្រ​និ​ង​សត្វ​កា​រ​ពា​រផ្សេង​ទៀត”។ លោក តារា បា​ន​មា​ន​ប្រ​សាសន៍​ថាបន្ទាប​់​​ពី​កា​រ​​វា​​យ​តម្លៃ​ផល​ប៉ះ​ពាល់​​បរិ​ស្ថាន ចប់​ និង​​ផល​ប៉ះ​ពាល់​ត្រូវ​បា​នដោះ​ស្រាយ​នោះ ​កា​រ​សាង​សង់​អា​ច​​ចាប់​ផ្តើម ដោ​យ​គ្រាន់​តែរង់​ចាំ​​​កា​រ​វា​យ​​តម្លៃ​ពី​ផល​​ប៉ះ​ពាល់​​ដល់​សង្គម​(SIA)នៅ​ពេល​ខា​ងមុខ​ប៉ុណ្ណោះ។ លោក​​បា​នបន្ថែម​ថា “ តាម​ទស្សនៈ​​​របស់​ខ្ញុំ​ ក្រុម​ហ៊ុ​ន​ចិ​ន​នេះ​ប្រញាប់​ប្រញាល់​​ធ្វើ​​កា​រ​​សិក្សា​វាយ​​តម្លៃពី​​ផល​ប៉ះ​ពាល់​សង្គម​បែប​នេះ​​ពី​ព្រោះ​​ក្រុម​ហ៊ុន​នេះ​ចង់​​បើក​កា​រ​ដ្ឋាន​​សាង​​សង់​​ទំ​ន​ប់​នេះ​នាពេល​ឆាប់​ៗ​នេះ​តែម្តង​”។ គម្រោង​​សាងសង​់​ទំ​នប​់នេះ ​ត្រូវ​បា​ន​ក្រុម​​អ្នក​​បរិ​ស្ថាន អង្គកា​រ​​សិទ្ធិ​មនុស្ស​ និង​ប្រជាជន​មូល​ដ្ឋាន​​​រិះ​គន់ ​ពី​ព្រោះ​គម្រោង​នេះ​ស្ថិត​​នៅ​ចំ​​កណ្តាល​​តំបន់​​មួយ​ដែ​ល​សម្បូរ​ណ៍​​​ដោយ​ជីវ​​ចម្រុះ​ រាប​់​ទាំង​សត្វ​ក្រពើ​សៀម​ដែ​ល​ជិត​ផុត​ពូជនិ​ង​​ពពួក​សត្វ​ខ្លា​ ដំរីនិង​​សត្វទោចដែ​ល​ទទួ​ល​កា​រ​​គំ​រាម​កំ​ហែងផងដែរ។ របា​យ​​កា​រ​ណ៍​លើក​មុន​ស្តី​ពី​ផល​ប៉ះ​ពាល់​ដែលក្រុ​ម​ហ៊ុន​នេះ​បាន​ធ្វើ​ឡើង​ក្នុ​ង​ឆ្នាំ​២០០៧​នោះ បង្ហាញ​ថា កា​រ​សាង​​​សង់​ទំនប់​នេះ ​នឹង​​ធ្វើ​​ឲ្យ​មា​ន​កា​រ​​​ជន​់​លិចដី​​​រាប​់​ពាន់ហិ​ក​តា បំ​ផ្លាញ​​ជម្រក​​សត្វ​ព្រៃសំខាន​់​ៗ និងធ្វើ​ឲ្យ​​​ប៉ះ​ពាល់​​ដល់​​​កា​រ​ធ្វើ​កសិ​កម្ម​ និ​ង​កា​រ​​នេសាទ​នៅក្នុង​​តំ​បន់​នេះ។​ ​លោក ពេជ្រ ស៊ី​យន់ ប្រធា​ន​មន្ទីរ​​ឧស្សា​ហកម្ម​ រែ៉ និង​ថាម​ពល​​ខេត្ត ​បា​ន​​បញ្ជាក់​ថាការ​​​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​ទើប​តែ​​បញ្ចប​់​នា​ពេល​​ថ្មី​ៗនេះ​។ លោក​បា​ន​មា​ន​ប្រ​សាសន៍បន្ថែម​ថា “នៅ​ពេល​ថ្មីៗ​នេះ​មិន​មាន​ពត៌មាន​អ្វីឡើយ​ដូច្នេះ​ខ្ញុំ​មិនដឹង​ពី​កា​ល​​បរិច្ឆេទ​សាង​សង់​នៅ​ឡើយ​ទេ​”។ លោក​បា​ន​​​បង្វែរ​សំណួរ​ទៅ​ក្រសួងឧស្សាហកម្ម​វិញ៕ប្រែ​សម្រួ​ល​ដោយ ចេវប៊ុននី​​​​​​​​​

អតីត​នគរបាល​ព្រហ្ម​ទណ្ឌ​​ក្រុង​​ប្រគល់​ខ្លួន ក្រោយ​គេច​ខ្លួន​​​៦​ឆ្នាំ

បន្ទាប់​​ពី​បាន​​លាក់​​ខ្លួន​អស់​រយ:ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​រួច​មក ​លោក ​ហង្ស វុទ្ធី ​​អតីត​​នាយ​រង​ការិយា​ល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​រាជ​ធានីភ្នំពេញ​ ​បាន​ប្រ​គល់​ខ្លួន​ឲ្យ​នគរ​បាល​កាល​ពី​ថ្ងៃសុក្រ ​នៅ​ឯ​ទីស្នាក់​ការកណ្តាល​រប​ស់​អង្គ​ការ​សិទ្ធិ​មនុស្ស​​លីកាដូ។ លោកហង្សវុទ្ធី ​​​ត្រូវបាន​ចាប់​ខ្លួន​លើក​​ដំបូង​ក្នុង​ឆ្នាំ​២០០​៦​ ​ហើយ​ត្រូវបាន​ចោទ​ប្រកាន់​កាល​ពី​ខែ​កុម្ភ:ក្នុង​ឆ្នាំ​នោះពី​បទ​ធ្វើ​ឃាត​​លោកសុខ សេដ្ឋាមុនី ​ចៅ​ក្រម​សា​លា​ដំបូង​រាជ​ធានីភ្នំ​ពេញ។ រយ:ពេល​បួន​ខែ​ក្រោយមក​ គឺ​នៅ​ក្នុង​ខែមិថុនា ​លោកហង្សវុទ្ធី ​បាន​រត់​គេចខ្លួន​​ជាមួយ​ទណ្ឌិត​​១១​នាក់​ផ្សេងទៀត​​​ពី​ពន្ធ​នាគារ​ព្រៃ​ស​ ដោយ​​​ប្រើ​​​មុង​​ចងសម្រូត​​​ចុះ​​តាម​បង្អួច​នៃ​បន្ទប់​ជាន់​ទីពីរ​​។ លោក ​ហង្សវុទ្ធី ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​សន្និសីទ​​សារ​ព័ត៌មាន​មុន​​ត្រូវ​គេ​ចាប់​ខ្លួន​​​នៅឯ​​ការិយា​ល័យអង្គ​ការ​លីកាដូ ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា​ “ ខ្ញុំកំពុង​ស្ថិត​នៅ​ក្នុង​​ពន្ធ​នាគារ ​ហើយ​នៅពេល​​នោះ​ មាន​​អ្នក​ទោស​​ជា​ច្រើន​​ចង់​ហែកគុករត់​​ ប៉ុន្តែ​ខ្ញុំ​គ្មាន​បំណង​​រត់​គេច​ខ្លួន​តាមគេ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​បង្ខំ​ចិត្ត​​រត់គេច​​ជា​មួយ​​អ្នក​ទោស​ផ្សេងៗ​ទៀត ពីព្រោះ​បើ​ខ្ញុំ​ហា៊ន​នៅ ​​ពួកគេ​ប្រាកដ​ជា​សម្លាប់​ខ្ញុំ​ចោល​មិនខាន​។​ពួកគេ​​ខ្លាច​ខ្ញុំ​និយាយ​ប្រាប់មន្ត្រី​​​​ពន្ធនាគារ​អំពី​ផែន​ការ​រត់គេច​ខ្លួន​នេះ”។​ លោក​បាន​សម្រក់​ទឹក​ភ្នែក​​ម្តងៗ​​​ពេល​និយាយ។ លោក​​បាន​និយាយ​ថា “ សូម​ជួយ​ខ្ញុំ​ផង​​។​​ប្រ​សិន​បើ​ខ្ញុំ​ជា​អ្នក​​ប្រ​ព្រឹត្ត​ខុស​មែន​នោះ ខ្ញុំ​​ប្រាកដ​ជា​មិន​ហ៊ាន​វិល​ត្រ​ឡប់​មក​វិញ​​​​​នៅ​ថ្ងៃ​នេះ​ទេ”។ លោកហង្សវុទ្ធី ​​​​បាន​បន្ត​ថា ​​បន្ទាប់​ពី​បាន​​​ហែក​គុក​​រួច​ ​លោក​បាន​ភៀស​ខ្លួន​ទៅ​ខេត្ត​កំពត ធ្វើ​ជា​អ្នក​នេសាទ។ ក្នុង​រយ:ពេល​ប្រាំ​មួយ​ឆ្នាំ​បន្ទាប់​ ​លោក​​​​សម្ងំ​រស់​នៅ​ក្នុង​​ក្រុង​ប៉ោយប៉ែត ​​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ ធ្វើ​ជាអ្នក​រុញ​រទេះ និង​​នៅ​​ខេត្ត​ក្រចេះ​​​ មុនពេល​ត្រ​ឡប់​​មក​រស់​នៅ​ក្នុង​ខេត្ត​កំពត​វិញ។​ ​ពេល​​មកដល់​រាជធានីភ្នំពេញ​​​​វិញ​កាល​ពី​ថ្ងៃ​សុក្រ​ លោក ហង្ស វុទ្ធី ​​​បាន​ស្វះ​ស្វែង​​រក​សិទ្ធិ​ជ្រក​កោន​​​នៅ​ការិយាល័យ​ឧត្តម​ស្នង​ការ​​សហ​ប្រ​ជា​ជាតិ​​​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​រាជ​ធានី​ភ្នំពេញ។​បន្ទាប់​ពី​ត្រូវ​គេ​​​​​បដិសេធ​មិន​​ទទួល​យក​ករណី​របស់​ខ្លួន​ លោក​ក៏​បាន​​ទៅកាន់​ការិយាល័យ​​របស់​អង្គ​ការ​លីកាដូ ​ក្នុង​ខណ្ឌ​ចំការមន​តែ​ម្តង​ទៅ​។​​​ បន្ទាប់​ពី​បាន​អះអាង​អំពី​ភាព​ស្អាតស្អំ​​​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ការិយាល័យ​របស់​អង្គការ​លីកាដូ​រួច​ ក្រុម​មន្ត្រី​នគរបាល​ប្រហែល​១២​រូប​​ រួម​ទាំង​ លោក​ ម៉ក់​ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​យុត្ដ​ិធម៌​នៃ​ក្រសួង​មហាផ្ទៃ​ផង​ បាន​ឃាត់​ខ្លួន​លោក​​ វុទ្ធី​ ហើយ​បាន​នាំ​លោក​ទៅកាន់​ក្រសួង​មហាផ្ទៃ​ ដើម្បី​​ឃុំ​ខ្លួន​ចំពោះ​ការ​​​​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើឃាត​ចៅក្រម​រូប​នោះ​។​ លោក​ ជីតូ បាន​មាន​ប្រសាសន៍​ថា​ “លោក​វុទ្ធី​ ត្រូវ​បាន​នាំទៅ​​ឃុំ​ខ្លួន​នៅ​ក្រសួង​​​មហាផ្ទៃ​​ ហើយ​នឹង​ឡើង​តុលាការ​​នៅ​​​ថ្ងៃ​ស្អែក​នេះ​​​​​​​”។​ លោក​ កៅ​ ស៊ូផា​ មេធាវី​របស់​លោក​ វុទ្ធី​ បាន​​ឲ្យ​ដឹង​ថា​ កូនក្តី​របស់​ខ្លួន​នឹង​ប្តឹង​ឧទ្ធរ​ណ៍​​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់​ដើម​ពីបទ​មនុស្ស​ឃាត​​ ព្រមទាំង​ការ​ចោទ​ប្រកាន់​​ពី​​បទ​រត់គេច​ខ្លួន​ពីពន្ធនាគារ​។​ ដោយឡែក​ លោក​...

នគរបាល​បដិសេធការអះអាង​អំពី​​ការសម្លាប់​នៅ​​ជំរំជន ភៀស​ ខ្លួន​របស់​លោក​ស្រី​ ម៉ម សូម៉ាលី

នគរបាល​បាន​បដិសេធដាច់ខាត​ចំពោះ​ការ​អះអាង​របស់​លោក​ស្រី ម៉ម សូម៉ាលីប្រធាន​ដ៏ល្បី​ឈ្មោះ​នៃ​អង្គការប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ស្រុក​ អាហ្វេស៊ីប (Afesip) ដែល​បាន​ប្រាប់​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុងបុរីញូវយ៉ក​នៅខែនេះ​ថា​ ក្មេង​​​ស្រី​ចំនួន​ប្រាំបីនាក់​ ត្រូវ​​ទាហាន​កម្ពុជា​សម្លាប់​​បន្ទាប់​ពី​បាន​ឆ្មក់​ចូល​មណ្ឌល​របស់​​អង្គការ​លោក​ស្រី​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពី​ឆ្នាំ​២០០៤។ ថ្លែង​ទៅ​កាន់​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ក្រុម​សកម្ម​ជន​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញដូរ​មនុស្ស​ លោក​ស្រី​ ម៉មសូម៉ាលី បាន​អះអាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​ពេល​រៀបរាប់​អំពី​ការ​ងារ​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គ្រោះ​ថ្នាក់​ដែល​អង្គការ​របស់​លោក​ស្រី​បាន​ប្រឈម ​​នៅ​ពេល​អង្គ​ការ​នេះ​ធ្វើ​​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​ច្រើន​ឆ្នាំនោះ​។ លោក​ស្រីម៉មសូម៉ាលីបាន​មាន​ប្រសា​សន៍​អំឡុង​ពេល​លោក​ស្រី​ធ្វើ​បទ​បង្ហាញ​ក្នុង​ថ្ងៃ​ទី៣ ខែមេសា​ទៅកាន់​ប្រទេស​សមា​ជិក​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិនិង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ថា“នៅក្នុង​ឆ្នាំ​២០០៤ ​ក្មេង​ស្រី​ចំនួន​៩៩នាក់​ នៅក្នុង​​មណ្ឌល​របស់​លោក​​ស្រី​ត្រូវ​បាន​ចាប់​ពង្រត់​​។ ទាហាន​ចូល​ទៅកាន់មណ្ឌល​នោះ ហើយ​បាន​នាំ​ក្មេង​ស្រី​ទាំងនោះ​ចេញ ​ហើយ​ក្មេង​ស្រី​ចំនួនប្រាំបី​នាក់​ ក្នុង​ចំណោម​នោះ​​ត្រូវ​បាន​សម្លាប់”។ លោក​ស្រី​បាន​បន្តថា​ “ ​នោះ​គឺជា​ពេល​ដែល​​ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្ទើរ​តែ​ស្លាប់ទៅ​ហើយ​”។ លោក​ស្រី​បាន​បន្ថែម​ថា “ ខ្ញុំ​​កាន់​លិខិត​ឆ្លងដែន​បារាំងប៉ុន្ដែ​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​លើក​ដំបូង​គឺ​ក្រសួង​ការបរទេស ហើយ​បន្ទាប់​មកខ្ញុំមាន​អង្គការ​សហប្រជាជាតិ​ជាអ្នកចេញ​មុខ​​គាំទ្រខ្ញុំនិងលោក​ស្រី​​ Alyse បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជាដោយ​ផ្ទាល់​និង​បាន​គាំទ្រ​ខ្ញុំ”។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​នគរបាលបាន​បដិសេធថា មិនដឹង​ថា ទាហាន​កម្ពុជា​សម្លាប់​ក្មេង​ស្រី​ទាំង​នោះ​អំឡុង​ពេល​ ឬ​បន្ទាប់ពី​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​​មណ្ឌល​​របស់លោក​ស្រី​​ កាល​ពីឆ្នាំ​២០០៤​នោះទេ។ លោក​ឧត្ដមសេនីយ៍ឯកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា “ យើងមិន​ដែល​បាន​ឮ​ពី​ព័ត៌មាន​ថា ក្មេង​​ស្រី​​ទាំងនោះ​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ យើង​​សូម​បដិសេធទាំង​ស្រុង​ចំពោះ​បញ្ហានេះ​”។ លោក​ ខៀវ សុភ័គ បាន​បន្តថា “ ឥឡូវ​ ប្រសិន​បើ​ក្មេង​ស្រី​ទាំង​ប្រាំបីនាក់​នោះ​ត្រូវ​បាន​គេសម្លាប់​មែននោះ តើ​នរណា​សម្លាប់​ពួក​គេ?សូម​​ផ្ដល់​ព័ត៌មាន​មកឲ្យ​យើង ​ហើយ​យើង​ស្នើឲ្យ​អង្គការ​អាហ្វេស៊ីប​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​​ពួកគេ​ ហើយ​យើង​នឹង​រក​យុត្តិធម៌​ឲ្យ ​ប្រសិន​បើ​រឿងនេះ​បាន​កើត​ឡើង​មែននោះ​”។ ឧត្ដម​សេនីយ៍ឯក​ អ៊ុនសុគន្ធា ​ស្នងការ​រង​នគរបាល​ជាតិ​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពីឆ្នាំ​២០០៤ ក៏បាន​បដិសេធចំពោះ​ការ​អះអាងរបស់​អង្គការ​ អាហ្វេស៊ីប ​អំពី​​ការ​សម្លាប់​ក្មេងស្រី​​ទាំង​នោះ​ដែរ។ ឧត្តម​សេនីយ៍ឯករូបនេះបាន​បន្ថែម​ថា “ ការចោទ​ប្រកាន់​នេះ​គឺ​មិន​ពិត​នោះ​ទេ ​ពី​ព្រោះ​មិនមាន​របាយការណ៍បង្ហាញ​​ថា​​ក្មេង​ស្រី​​ទាំងនោះ​ត្រូវ​បាន​សម្លាប់​ ឬ​ក៏​រង​របួស​ធ្ងន់​នោះ​ទេ​។ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថាក្មេងស្រី​មួយ​ចំនួន ​ដែល​បាន​ផ្លោះ​របងរបស់អង្គការ​អាហ្វេ​ស៊ីប​ដើម្បី​គេច​ខ្លួន​នោះ ​​​​បាន​ទទួល​រង​របួស​ស្រាល​នៅ​ពេល​ដែល​ពួក​គេ​ផ្លោះ​របង”។ លោក​ស្រីម៉ម​ សូម៉ាលីមិនអាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយបាន​ទេ​​នៅ​​សប្ដាហ៍​នេះ​។​ អាម៉េមើរិល (Ame Merrill) ប្រធាន​ផ្នែក​អភិ​វឌ្ឍន៍ និង​ទីផ្សារ​នៅ​មូលនិធិ​ សូម៉ាលី ម៉មដែលមាន​ទីស្នាក់​ការ​កណ្ដាល​នៅ​បុរី​ញូវយ៉ក​បាន​​បង្វែរ​សំណួរ​ទៅ​​កាន់លោកស្រី​​ ប្រេន​ឌី បា​ឃើ (Brandee Barker) ដែល​ទទួល​បន្ទុកផ្នែក​​ព័ត៌មាន​របស់​មូលនិធិនេះ។ លោក​ស្រី​ បាឃើ​ ​បាន​លើកឡើង​​តាម​អីុមេ៉ល​​ថា​ លោក​ស្រី​​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​លើក​ឡើង​​​របស់​លោក​ស្រី ម៉ម​ សូម៉ាលី​ នៅ​អង្គការ​សហ​ប្រជាជាតិសិនមុន​ពេល​ឆ្លើយ​តប​។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​អង្គការ​អាហ្វេ​ស៊ីប កាល​ពី​ថ្ងៃ​ទី៨ខែធ្នូក្នុងឆ្នាំ​២០០៤ត្រូវ​បានអាជ្ញាធរ​​ជំទាស់​យ៉ាង​ដាច់​អហង្ការនៅ​ពេល​នោះ​។ មាន​សេចក្តី​របាយការណ៍ថា ស្រ្តី និង​ក្មេងស្រី​ចំនួន​៨៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អង្គការ​អាហ្វេស៊ីបនៅ​ខណ្ឌ​ទួលគោកបន្ទាប់​ពី​អង្គការ​នេះ​...

រថយន្ត​ក្រុងមួយគ្រឿង​បុក​បុរសម្នាក់​ស្លាប់​នៅក្នុងខេត្តកំពង់ធំ ដោយ​សារអ្នកបើកបរ​ដេកលក់​

នគរបាល​បាននិយាយ​កាលពី​ម្សិល​មិញ​ថា រថយន្តក្រុងមួយគ្រឿង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​​បុក​បុរស​​ម្នាក់ស្លាប់​ ដែល​កំពុង​ឈរ​នៅតាម​ចិញ្ចើមថ្នល់​នៅក្នុង​ខេត្ត​កំពង់​ធំ ​​ដោយសារ​អ្នក​បើកបរ​រថយន្តក្រុងនេះ​​បាន​ដេកលក់​ពេល​កំពុង​បើកបរ។ លោក ហ៊ុន ហៀត នាយនគរបាល​ចរា​ចរ​ស្រុកស្ទោង បាន​មាន​ប្រសាសន៍ថា លោកឌឿត ដៀក អាយុ​៤៥ឆ្នាំ​ បានស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ ពេល​រថយន្តក្រុង​របស់​ក្រុម​ហ៊ុន​ទេសចរណ៍ នាគ​ក្រហម ​ដឹកអ្នក​ដំណើរ ​បុក​​ពេល​លោក​កំពុង​ឈរ​នៅតាម​ចិញ្ចើមផ្លូវ​ជាតិ​លេខ​៦​​នៅម៉ោង​ប្រហែល​១២ៈ២៥​នាទី​ថ្ងៃ​ត្រង់​។ លោក​បានបន្ថែមថា រថយន្ត​ក្រុង​នេះ​ដឹក​អ្នកដំណើរ​៤២នាក់​ រួមមាន​ជន​បរទេស​​មួយចំនួនផង​ ហើយ​បើក​បរ​ចេញ​ពី​ខេត្ត​​សៀមរាប មកកាន់​រាជ​ធានី​ភ្នំពេញ។លោក​បាន​បន្ថែមទៀតថា អ្នក​ជិះ​លើ​រថយន្ត​ទាំង​អស់​គ្មាន​នរណាម្នាក់​រង​របួស​ឡើយ។ លោកឡុង​ ស្រេងអាយុ៦១ឆ្នាំជា​អ្នក​​បើក​បរ​រថយន្ត​ក្រុង​នេះ បាន​ដេកលក់​ពេល​​កំពុង​បើកបរ​ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពីផ្លូវ ដោយ​បើកតាម​ចិញ្ចើមផ្លូវ​ចម្ងាយ​៧២​ម៉ែត្រ មុន​ពេល​ទៅបុក​លោក ឌឿត​ ដៀកពេលទៅលេង​ផ្ទះ​បង​ប្អូន​របស់​ខ្លួន​ក្បែរ​ដងផ្លូវនោះ ហើយ​រង់​ចាំ​កូន​របស់លោក​មកឌុបត្រឡប់ទៅផ្ទះវិញ​នៅ​ក្នុងឃុំ​ចំណា​ក្រោម​ ស្រុកស្ទោង។ លោក ហៀត បានបន្ដ​​ថា “ នេះ​ពិត​ជា​កំហុស​របស់​អ្នកបើក​បរ​រថយន្ត​ក្រុង​នេះ​ទាំងស្រុង។ គាត់​ដេកលក់​ពេល​កំពុង​បើក​បរ ហើយ​បាន​បុក​ជន​រង​គ្រោះ ដែលកំពុង​ឈរ។ គាត់​ធ្វេស​ប្រហែស​ណាស់​”។ លោក​បាន​បន្ថែមថា ប្រសិន​បើ​រថយន្ត​​ក្រុងនេះ​មិនបាន​ឈប់នៅ​ពេល​វា​ប៉ះ​ចិញ្ចើម​ផ្លូវ​បន្ទាប់​ពី​បុក​បុរសនេះ​ទេ​នោះ​​ វា​នឹងជ្រុល​ទៅបុក​ផ្លូវ​ចោត​នៅ​ចម្ងាយ​ប្រហែល​តែ​២០​ម៉ែត្រទៀត​ប៉ុណ្ណោះ។ លោកហៀតបាន​មាន​​ប្រសាសន៍ថាអ្នក​បើកបរ​បាន​រត់​គេច​ខ្លួន បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​ ហើយ​រថយន្តក្រុង​នេះ​ត្រូវបាន​យក​ទៅរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទោង។ លោក​បាន​មាន​ប្រសាសន៍បន្ថែមថា “ឥឡូវ​នេះ យើង​ដឹងថា អ្នកបើករថយន្ត​ នេះ​នៅផ្ទះរបស់​គាត់​ក្នុងរាជ​ធានីភ្នំពេញដូច្នេះ​យើង​​បានបញ្ជូនសំណុំរឿងនេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពង់​ធំ ហើយ ហើយ​យើង​​កំពុងតែ​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យរូប​នេះ”។ អ្នកតំណាងក្រុមហ៊ុន នាគក្រហម​បាន​និយាយថា អ្នកគ្រប់​គ្រងក្រុមហ៊ុននេះ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​​អំពី​គ្រោះ​ថ្នាក់​​នេះបានទេ៕ ប្រែសម្រួល​ដោយ​  សោម សារុន

សាក្សី​​​​ សូត តឿង និយាយ​ព្រលយពាក្យ​​សំដៅ​ដល់​បុគ្គលិក​លក្ខណ:របស់​បងធំទីពីរ​ នួន ជា

ដោយ​ពេល​ខ្លះ​ហាក់​​ដូច​ជា​​ភាន់​ច្រឡំ​ និង​បញ្ជាក់​​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​​ខ្លួន​មិន​ដឹង​នោះអតីត​កង​ការពារ​ម្នាក់​របស់​ នួន​ ជា ​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ​ជន​ជាប់​​ចោទ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​​ ដើម្បី​​​ធ្វើ​ការ​​ណែ​នាំ​​នៅ​តាម​​កន្លែង​ធ្វើ​ការ​ និង​សហ​ករណ៍​​នានា​របស់​ខ្មែរ​ក្រ​​ហម​។ លោកសូតតឿង ​​បា​ន​ប្រាប់​សា​លា​ក្តី​ខ្មែរ​ក្រ​ហម​ថា “ ជន​ជាប់​ចោទ​បាន​ចុះ​ទៅ​ការដ្ឋាន​​​សង់​ទំនប់​ជា​ច្រើន​កន្លែង ប៉ុន្តែ​ខ្ញុំ​មិន​បាន​អម​ដំណើរ​គាត់​គ្រប់​ពេល​​គាត់​ចុះ​ទៅ​​កន្លែង​ទាំង​នោះទេ។ ពេល​ខ្លះ​គាត់​បាន​ហៅ​​ប្រធាន​សហ​ករណ៍​ ហើយ​មាន​ពេល​ខ្លះ​ គាត់​បាន​ថ្លែង​ទៅ​កាន់​មហាជន​”។ សូតតឿង ​​ក៏​បាន​​លើក​ឡើង​ជា​ថ្មី​ទៀត​​ពី​គោល​ជំហរ​របស់​សាក្សី​មួយ​ចំនួន​ថា “ ពាក្យ​​អង្គ​ការអាច​​សំដៅ​ដល់ប៉ុលពត ​ឬនួន​ ជា ​គឺ​មិន​មែន​សំដៅ​ដល់​មេ​ដឹកនាំ​​ជាន់​ខ្ពស់​ផ្សេងៗ​ ​ទៀត​នោះ​ឡើយ”។ ប៉ុន្តែអ្វី​ដែល​​សក្ខី​កម្ម​របស់លោក សូតតឿង បាន​លាត​ត្រ​ដាងថា ​​ប្រ​ហែល​ជា​មាន​​​លើសពី​​ការ​បិទ​មាត់​មិន​ហ៊ាន​និយាយរបស់​​មេ​ដឹក​នាំ​​ក្នុង​​​របប​នេះ​ និង​គោល​នយោ​បាយ​លាក់បាំងរបស់​កម្មាភិបាល​​ខ្លួន។ ខណ:ពេល​ដែល​មេធាវី​​​​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​បាន​ព្យាយាម​ស្វែង​យល់​ពី​ស្ថាន​ភាព​របស់​កម្មករ​​នៅ​ការដ្ឋាន​ទំនប់​​១​មករា​មានឈ្មោះ​មិន​ល្អ​ ក្នុង​ខេត្ត​កំពង់​ធំ​ ដែល​នៅ​ទី​នោះ​ប្រ​ជា​ជន​ជា​ច្រើន​ពាន់​នាក់​បាន​​ស្លាប់​ដោយ​សារ​​ការ​ស្រេក​ឃ្លាន និង​ការ​ធ្វើ​ការ​ហួស​កម្លាំង​នោះ ​​លោកសូតតឿង ​បាន​អះអាង​ថាខ្លួន​មិន​​បាន​ដឹង​ទេ។ ពេល​​ស្នើ​​សុំ​ឲ្យ​គាត់​រៀប​រាប់​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​​ប្រ​ជា​ជន ដែល​ត្រូវ​បាន​ប្រើ​ជា​ទាសករ​នៅ​​ឯ​ការដ្ឋាន​នោះ បុរស​រូប​នេះ​បា​ន​​និយាយថា “ ខ្ញុំ​មិន​​បាន​ដឹង​ទេ ​ប៉ុន្តែ​ពួកគេ​ធ្វើ​​ការ​តាម​ធម្មតា​ ហើយខ្ញុំ​មិន​ដឹង​ថាត្រូវ​វិភាគ​ស្ថាន​ភាព​នោះ​​​ដោយ​របៀប​ណា​ឡើយ​។ ​ក្នុង​​​សម័យ​នោះ ខ្ញុំ​ដឹង​មិន​ច្រើន​ទេ ​ព្រោះ​វា​មិន​មែន​ជា​​កិច្ច​ការ​របស់​ខ្ញុំ​​”។ ពេល​សួរ​ថា​ តើ​ នួន ជា គ្រប់​គ្រង​បក្ស​កុម្មុយនីស្ត​ដោយ​របៀប​ណា​នោះ ​លោកសូតតឿង ​បាន​ឆ្លើយថា “ យើង​ត្រូវ​គោរព​វិន័យ​របស់​អង្គ​ការ។យើង​ដឹង​តែ​អ្វី​ដែល​​ត្រូវ​ដឹង​​ប៉ុណ្ណោះ។ គឺ​មាន​តែ​ប៉ុណ្ណឹង​ឯង”។ ការ​ឆ្លើយ​តប​ដោយ​ខ្លី និង​​សាមញ្ញ​​នេះ​​​ផ្ទុយ​​គ្នា​ពី​ចម្លើយ​របស់​​សាក្សី​ចុង​ក្រោយគឺ​​ កាំង ហ្កេកអ៊ាវ ហៅ ​ឌុច ​ដែល​បាន​​ធ្វើ​ឲ្យ​មេធាវី​របស់​ជន​ជាប់​ចោទ​ខឹង​​ ចំពោះ​ការ​វិភាគ​វែងអន្លាយ​របស់​គាត់​ផ្អែក​តាមការ​ស្រាវ​ជ្រាវ​​ផ្ទាល់​ខ្លួន។ ខុសពីឌុច ​ដែល​បាន​ចាត់​ទុក​ខ្លួនឯង​ថា ជា​​កម្មាភិបាល​ម្នាក់​ ដែល​ចង់​​​រៀប​រាប់​លម្អិតពី​ការ​​យល់​ដឹង​របស់​ខ្លួន​នោះ ​សូត តឿង បាន​សង្កត់​ធ្ងន់​​ពី​ការ​យល់​ដឹង​​មាន​​កម្រិតរបស់​គាត់។ ពេល​​ស្នើ​សុំ​ឲ្យ​គាត់​រៀប​រាប់​អំពី​ការ​ជម្លៀស​ប្រ​ជា​ជន​យ៉ាង​ច្រើន​ ពេល​ដែល​គាត់​បា​ន​ចូល​ដល់​ក្រុង​ភ្នំពេញ​ ​នាថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥​នោះ ​គាត់​បាន​និយាយ​ថា “ ខ្ញុំ​មិន​មែន​ជា​​អ្នក​កាសែត​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​​អ្នក​ប្រ​វត្តិ​សាស្ត្រ​ដែរ ​ដូច្នេះ​ខ្ញុំ​​មិន​អាច​កត់​ត្រា​ទុក​គ្រប់​រឿង​នោះ​​ឡើយ។ខ្ញុំ​គិត​តែ​កិច្ច​ការ​​របស់​​​ខ្ញុំ​ប៉ុណ្ណោះ។​ប្រ​សិន​បើ​លោក​​បន្ត​​សាកសួរ​ខ្ញុំ​​អំពី​រឿង​រ៉ាវ​លម្អិតតូចៗ​​តទៅ​ទៀត​នោះខ្ញុំ​ប្រ​ហែល​ជា​មិន​អា​ច​ផ្តល់​ចម្លើយ​ជាក់​លាក់​បាន​ទេ ហើយ​វា​ប្រ​ហែល​ជា​​ឈាន​ទៅ​រក​ការ​ប៉ាន់​ស្មានទៀត​ផង”។ បញ្ហា​​អំពី​ភាព​ស្រប​គ្នា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សវនាការ​កាល​ពី​ម្សិលមិញ។ មេធាវី​មក​ពី​ភាគី​ទាំង​បី​ ត្រូវ​អាន​​សក្ខី​កម្ម​របស់លោក​ សូត តឿង ខ្លាំងៗ​ឲ្យ​​​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ស្តាប់​យ៉ាង​ហោច​ណាស់​ក៏​​​១២ដង​​ដែរ ​​ហើយ​សក្ខីកម្ម​នេះ​​ផ្ទុយ​គ្នា​ពី​ចម្លើយ​នាពេល​ថ្មីៗ​របស់​សាក្សី​រូប​នេះ។ ​ជា​រឿយៗ ​លោក សូត តឿង ​​​បាន​ប្រាប់​​ថា គាត់​មាន​បញ្ហា​​ក្នុង​ការ​ចង​ចាំ៕ ​ប្រែ​សម្រួល​ដោយ តែមសុខុម​​​​​​​​​​​​​​

អភិបាល​ក្រុង​បាវិត ត្រូវតុលា​ការ​​ចោទ​​ប្រកាន់​ក្នុង​ការបាញ់​ប្រហារ​ឲ្យ​របួស​ស្ត្រី​តវ៉ា​បីនាក់

លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​ និងជា​ជន​សង្ស័យ​តែ​ម្នាក់​​គត់​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​កម្មការិនី​រោង​ចក្រ​​បីនាក់​ ឲ្យ​រង​របួស​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួសស្នាម​ដោយ​អចេត​នា​។ ប្រសិន​បើ​រក​ឃើញ​កំហុសលោកបណ្ឌិត​​អាច​ជាប់​ពន្ធនា​គារ​យ៉ាង​តិច​ប្រាំមួួយថ្ងៃ និង​​​យ៉ាង​​​ច្រើនពីរឆ្នាំ ​​​ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះ​​​ពី២៥០ដុល្លារនិង១.០០០ដុល្លារ។លោក​ ហុឹងប៊ុនជាព្រះរាជ​អាជ្ញារ​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​  ដែល​បាន​​ចោទ​ប្រកាន់​​​លោក បណ្ឌិត កាលពី​ម្សិលមិញ​ ​មាន​ប្រ​សា​ស​ន៍​ថា “ គាត់​គឺ​ជា​​​ជន​សង្ស័យ​តែ​​​ម្នាក់​​គត់ដែល​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ ​​​ហើយ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​​​ដោយ​​​អចេតនា”។ យោង​តាមមាត្រា​២៣៦​ ​នៃក្រម​ព្រហ្ម​ទណ្ឌ​ បានចែង​​​ថា ការ​បង្កឲ្យ​មាន​របួស​ស្នាម​ដោយ​អចេតនា “ គឺជាអំពើដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​របួស​​​ដល់​​​អ្នក​​​ដទៃ​​​ដោយសារ​​​ធ្វេស​ប្រហែស ការមិនប្រុងប្រយ័ត្ន​​​ ឬ​​​ការខ្ជី​ខ្ជា ដែល​​​​បង្ក​​​ឲ្យ​​​មាន​​​អសមត្ថភាព​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ងារ​​​ស្មើ ឬ​​​លើស​​​ពី​​​ប្រាំបី​​​ថ្ងៃ​ ឬការ​បំពាន​លើ​កាតព្វ​កិច្ច​​​សន្តិសុខ​​​ឬកាតព្វកិច្ចប្រុង​​​ប្រយ័ត្ន ដែល​​​ច្បាប់​​​តម្រូវ​​​។​​​​​ ទោះបី​ជា​មាន​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​​បាញ់​ប្រហារ​​កម្មការិនី​បី​​​នាក់​ឲ្យ​រង​របួស​ធ្ងន់​ក៏​​​ដោយ ក៏​​​លោក​បណ្ឌិត​ មិន​ត្រូវបាន​ចាប់​ខ្លួន​នោះដែរ។ មន្ត្រី​តុលាការ​បាន​បដិ​សេធ​មិនធ្វើ​អត្ថា​ធិប្បាយ​ ថា​តើ​លោកត្រូវ​ឃុំខ្លួនភ្លាម​បន្ទាប់​ពី​មានការ​​ចោទប្រកាន់ ​ឬក៏យ៉ាងណា​នោះ​ទេ។ លោក ​​​ប៉ិច​​​ ឈឿត​​​ ប្រធានសាលាដំបូង​ខេត្ត​​បាន​មាន​ប្រសាសន៍​ថាលោក​បាន​ទទួល​សំណុំរឿងរួចហើយ​ ព្រមនឹង​ចាត់​តាំង​ចៅ​ក្រម​ស៊ើប​អង្កេត​នៅចុង​សប្តាហ៍​ក្រោយ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ការងារ ​​​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ មិន​ត្រឹម​ត្រូវ។​ លោកមឿនតុលា​ ប្រធាន​កម្ម​វិធី​ការ​​​ងារ​ នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់សហ​គមន៍​​បានលើកជាសំណួរថា“តើ​អ្នក​បង្ក​ឲ្យ​មាន​របួស​ស្នាម​​យ៉ាងដូចម្តេច នៅ​ពេល​អ្នកដកកាំភ្លើងការ​បាញ់​គេ។វាមិន​អាច​ទៅ រួច​នោះ​ទេ​ ពេល​ដែលអ្នក​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​មនុស្ស​ រួច​ហើយ​និយាយ​ថា​ វា​ជា​រឿង​អចេតនា​នោះ”។​ លោក បណ្ឌិត​​​បាន​​​បាញ់​​​កម្មការិនី ​​​អំឡុង​​​ពេល​​​កើត​​​មាន​​​ការ​​​តវ៉ា​​​ដោយហិង្សាមួយ​​​កាល​​​ពី​​​ចុង​​​ខែកុម្ភៈ​​​នៅ​​​ឯ​​​រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើង​​​មួយ​​​សម្រាប់​​​សម្ភារៈកីឡា ​​​ដែល​​​មាន​​​ម៉ាកពូម៉ា(Puma)របស់​​​​​​អាល្លឺម៉ង់​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​ម៉ាន់​ហាត​តាន់ ។ លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​នៃ​ក្រុម​​​អ្នក​​​​​​ច្បាប់​​​ការពារសិទ្ធិកម្ពុជា ​​​បាន​​​លើក​​​ឡើង​​​ថា​​​  បើ​​​គ្មាន​​​ការ​​​ចាប់​​​ខ្លួនទេ សំណុំ​រឿងរបស់​​​លោក​ បណ្ឌ​ិត​ នឹង​ត្រូវ​អូស​បន្លាយ​ជាមិនខាន​​​។ ​​​លោក​​ សំអឿន​​​ បាន​​​បន្ត​​​ថា​​​ “ សំណុំ​​​រឿង​​​​​​​​​នេះវា​​​ពាក់​​​ព័ន្ធ​​នឹងអ្នក​​​នយោ​​​បាយ ​​​ហើយ​​​វា​​​ជា​​​រឿង​​​មួយ​​​ចូល​​​ក្នុង​​​នយោ​​​បាយ ខ្លាំងណាស់ដូច្នេះ​​​មិនងាយនឹង​​​ដូរវា​​​ឲ្យ​​​ទៅ​​​ជា​​​បទចោទ​ធ្ងន់​​​ធ្ងរ​​​ណាស់នោះទេ”។ លោកបានបន្ថែម​ថា ការ​​​ចោទ​​​ប្រកាន់​​​កម្រិត​​​ស្រាល​​​បែប​​​នេះ​​​មិន​​​បាន​ព្រមាន​ដល់បទឧក្រិដ្ឋដោយការប្រើ​​​កាំភ្លើង​​​បានទេ។ លោក នុត យ៉ត​​​ បង​​​ប្រុស​​​​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ នុត សុខន អាយុ​​​២៣ឆ្នាំ​​​ ដែល​ជាជន​រងគ្រោះម្នាក់ក្នុង​​​ចំ​​​ណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​​បីនាក់ បាន​​​និយាយថា​​​ការ​​​ចោទ​​​ប្រកាន់លោក​​​បណ្ឌិត​​​ គឺ​​​មិនសម​​​នឹងបទ​​​ឧក្រិដ្ឋ​​​នោះ​​​ទេ។ លោក​​ ណុត យ៉ត ដែលមានអាយុ​​​២៦ឆ្នាំ​​​ បាន​​​និយាយ​​​ថា​​​ “ ខ្ញុំ​​​គិតថា​​​ មាន​​​ចេតនា​​​ជួយសម្រាលទោស​​​ឲ្យអ្នក​​​​​​បាញ់​​​។​ការសម្រេច​​​​​​បែប​​​នេះ​​​ គឺពិត​​​ជា​​​គួរ​​​ឲ្យ​​​ខ្លាច​​​​​​ណាស់។​​​ វាស្រាល​​​ពេក​​​ហើយ​​​។ ការ​​​ផ្តល់​​​ទោស​​​ស្រាល​​​បែប​​​នេះ​​​ នឹង​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​ជន​​​ល្មើស​​​ផ្សេង​​​ទៀត​​​ឲ្យប្រព្រឹត្តអំពើបែប​​​នេះ​​​ដែរ”។ នៅ​​​ពេល​​​មាន​​​ការ​​​បាញ់​​​ប្រហារមកលើ​​​កម្ម​​​ការិ​​​នី​​​ចំនួន​​​បីនាក់​​​នៅ​​​ឯ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​បាន​​​កើត​​​ឡើងវាគឺជា​​​ករណី​​​បាញ់​​​ប្រហារ​​​​មួយ​​​​​ កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះនៅ​​​​ក្នុង​​​​ចំណោមការ​​​បាញ់ប្រហារ​​​ជា​​​ច្រើនទៅ​​​លើ​​​ពល​​​រដ្ឋសីុវិលដោយ​​​មន្ត្រី​​​រដ្ឋាភិ​​​បាល​​​ប្រដាប់​​​ដោយ​​​អាវុធ។ យ៉ាង​​​ហោច​​​ណាស់​​​មាន​​​ករណីបាញ់​ប្រហារ​ប្រាំបួន​​​ករណី​​​បាន​​​កើត​​​ឡើង​​​ចាប់​​​តាំាង​​​ពី​​​ខែ​​​មករា​​​ មក ​​​​​​ពាក់ព័ន្ធនឹង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ នគរ​​​បាល ដែល​​​បាន​​​ប្រើ​​​កាំភ្លើង​​​របស់​​​ខ្លួន​​​បាញ់​​​ទៅលើ ឬបាញ់មនុស្ស​​​ពេលមាន​​​ជម្លោះនិង​ពេល​​​ពេល​​​ស្រវឹង​​​។ ​មនុស្សពីរនាក់​​​បាន​​​ស្លាប់ និង​​​បួន​​​នាក់​​​ផ្សេងទៀតរង​​​របួស​​​ អំឡុង​ពេល​​​មានការបាញ់បោះកើត​​​ឡើង​​​ ដោយ​​​ក្រុម​​​ការ​​​ងារ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស បាន​​​និយាយ​​​ថា​​​ ជា​ហេតុ​​​ធ្វើ​​​ឲ្យ​​​មានការព្រួយបារម្ភ​​​ទាក់​​​ទង​​​ទៅ​នឹង​​​បទ​​​ឧក្រិដ្ឋ​​​ដោយ​​​ប្រើកាំភ្លើង​​​ពី​​​សំណាក់​​​មន្ត្រីរដ្ឋាភិបាល​​​។ កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ ​​​មនុស្ស​​​បីនាក់​​​រួម​​​ទាំង​​​កុមារី​​​ម្នាក់​​​ អាយុ​​​១២ឆ្នាំ​​​ បាន​​​រង​​​របួស​​​នៅ​​​ពេល​​​វរសេនីយ៍​​​នគរ​​​បាល​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ម្នាក់​​​បាន​​​បាញ់​​​សំដៅ​​​ទៅ​​​ក្រុម​​​អ្នក​​​រាំរែក ពេល​​​មាន​​​​​​ជម្លោះ​​​ក្នុងឱកាសអបអរសាទរថ្ងៃ​​​ចូល​​​ឆ្នាំប្រពៃណីជាតិ កាល​​​ពី​​​ចុង​​​សបា្តហ៍មុន​​​។ មន្ត្រី​​​នគរ​​​បាល​​​វ័យ​​​ក្មេង​​​ម្នាក់កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​ នៅពេល​​​ឪពុក​​​របស់​​​ខ្លួន​​​ចង់​បញ្ចុះបញ្ចូល​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​បីនាក់​​​ ឲ្យដក​​​ពាក្យបណ្តឹងពី​​​តុលា​​​ការមកវិញ ដើម្បី​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​បង់​​​ប្រាក់​​​ សម្រាប់ថ្លៃ​​​ព្យាបាល​​​របួស​របស់​​​ពូកគេ​​​។ ការ​​​បាញ់ប្រហារ​​​ឲ្យ​មនុស្ស​បី​នាក់រង​​​បួសនេះ​​​បាន​​​កើតឡើងមួយថ្ងៃ​​​​​​បន្ទាប់​​​ពី​​​លេខាម្នាក់​​​ធ្វើការនៅក្នុង​​​ខុទ​​្ទ​កា​ល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ប្រើ​​​កាំ​​​ភ្លើងបាញ់​អនាធិបតេយ្យនៅក្នុង​​​កណ្ដាល​​​រាជ​​ធានី​ភ្នំពេញ​​​ដោយសារ​​​ស្រវឹង​​​។ ក្រុមសកម្មជនសិទ្ធិ​​​មនុស្ស​​​បាន​​​ទទូច​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ធ្ងន់ធ្ងរ​​​ និង​​​ទាមទារ​ឲ្យ​ការចាប់​​​ខ្លួន​​​ថែមទៀត​​​។ លោកភីលរ៉ូប៊ើតសុន (Phil Robertson) នាយក​​​រង​​​នៃ​​​អង្គ​​​ការ​​​ឃ្លាំ​​​េមីលសិទ្ធិមនុស្ស​​​​​ប្រចាំតំបន់​​​អាស៊ី​​​បាន​​​លើកឡើងតាម​​​រយៈ​​​អុីម៉េលថា​​​​​​​​​​​​​​​​​​ “រដ្ឋា​​​ភិបាល​​​កម្ពុជា​​​គួរតែទទួល​​​ស្គាល់​​​​ថា ​​​មធ្យោបាយ​​​ល្អបំផុត​​​ ដើម្បី​​​ទប់​ស្កាត់​​​អំពើ​​​ហឹង្សា​​​ដែលបង្កឡើង​​​ដោយ​​​នគរ​បាល​​​ ឬក៏​​​មន្ត្រី​​​ផ្សេងៗទៀត​​​ នៅ​​​ស្រវឹងនិង​​​ខឹង​​​​សម្បារ​​​ឬក៏បាត់​​​បង់​​​ការគ្រប់​​​គ្រង​​​ខ្លួន​​​ឯង​​​ គឺ​​​ត្រូវ​​​ចាប់​​​ពួកគេ​​​ទៅឲ្យតុលាការ​​​ផ្តន្ទាទោស​​​”។ លោក​​​ រ៉ូប៊ើតសុន បាន​​​សរសេរថា​​​​​​ “ ការចាប់ខ្លួនមក​​​ផ្តន្ទាទោស​​​គឺជាមធ្យោបាយ​​​មួយ​​​ ដ៏ល្អ​​​បំផុត​​​ ចំពោះ​​​ជន​​​ណា​​​ដែល​​​មាន​​​សកម្ម​ភាព​​​​យង់ឃ្នង​​​ និង​​​មិនមានការទទួលខុលត្រូវ​​​"។ យោងតាម​​​តួលេខនាំ​​​របស់អង្គការ​​​សិទ្ធិ​​​មនុស្សអាដហុក​បានឲ្យដឹងថា ​​​​​មាន​ករណី​បាញ់ប្រហារបានកើត​​​ឡើងប្រហែល​​​១០០​លើក​​​ ជារៀងរាល់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រំលោភ​​បំពាន​​​ច្បាប់​​​ដោយ​​​មន្ត្រីអនុវត្ត​​​ច្បាប់​​​។ លោក​​ ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​អង្កេត​​​​របស់អង្គការ​​​អាដហុក បានមាន​​​ប្រសាសន៍​ថា “ អំពើហឹង្សា​​​ដែល​​​ប្រព្រឹត្តឡើង​​ដោយ​​​នគរបាល​​​ទៅ​​​លើប្រជាពលរដ្ឋ ​​​គឺជា​​​រឿង​​​មួយដ៏​​​គួរឲ្យ​​​ព្រួយបារម្ភ។ នគរបាលកំពុងតែ​​​បាញ់ និង​​​វាយមនុស​​្ស ហើយ​​​ពួកគេ​​​មិន​​​ដែលទទួល​​​ខុសត្រូវ​​​នោះទេ​​​។ អជ្ញា​ធរ​គួរ​តែរិត​​​បន្តឹង​​​នគរបាល​​​ ហើយ​​​ចា​​​ប់​​​ខ្លួន ដើម្បី​បង្ខំ​​​ពួក​​​គេ​​​ឲ្យ​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការ​​​ប្រើ​អំពើ​​​ហឹង្សា​​​របស់​​​ខ្លួន​​​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ធម្មតា​​​ បើពំុដូច្នេះទេ​​​វានឹងលើកទឹកចិត្ត​​​ឲ្យ​មាន​​​​រំលោភច្បាប់ទៀត​​​ និងធ្វើ​​​ឲ្យ​​​ច្បាប់​​​គ្មាន​​​ប្រសិទ្ធិភាព៕ ​​​ (រាយការណ៍​បន្ថែម​ដោយ​ ឡោច័ន្ទតារា និង Abby Seiff) ប្រែសម្រួល​​​ដោយ  ស៊ា ស៊ុយឈាង                    

លោក ហ៊ុន​​​ តូ គ្រោង​ចេញ​ដំណើរ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុងខែនេះ​ ដើម្បី​​​ប្តឹង​បក​ទៅ​កាសែតវិញ​​​ 

លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួ​​​យប្រុស​​​របស់​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រ​​​សា​សន៍ ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នេះ​ថាលោកគ្រោង​​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រ​​​ទេស​​​​អូស្ត្រា​​​លី​​​នៅ​ចុងខែនេះដើម្បីប្តឹងកា​​​សែត​មួយ​​​ ដែល​​​កាល​​​ពី​​​ខែ​​​មុន​​​បាន​​​ចោទ​​​ប្រ​​​កាន់​ថាលោកត្រូវ​​​បាន​​​អាជ្ញាធរ​​​អូស្ត្រាលី​​​ស៊ើប​​​អង្កេត​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ និង​​​លាង​​​លុយ​​​កខ្វក់​​​នោះ។ កាល​​​ពី​​​ថ្ងៃទី​​​២៦ខែមីនាកាសែតប្រ​​​ចាំ​​​ថ្ងៃ​​​របស់​​​អូស្ត្រាលី ឌឹអេច (The Age) បាន​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​មួយ​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា“ គ្រឿង​​​ញៀនៈជនសង្ស័យ​​​របស់​​​យើង​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា” ដែល​​​ចោទប្រកាន់ថាលោក ហ៊ុន  តូ​​​ ជាមុខសញ្ញាត្រូវស៊ើប​​​អង្កេត​​​ អំពី​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន ​​​​​និងលាង​លុយ​របស់​​​គណៈ​​​កម្មាធិការ​​​ប្រឆាំង​​​អំពើ​​​ឧក្រិដ្ឋ​​​របស់​​​ប្រទេស​អូស្ត្រាលី​​​។ សេចក្តីរាយ​ការ​​​ណ៍​​​ របស់​​​កាសែតឌឹអេចក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថាស្ថាន​​​ទូត​​​អូស្ត្រាលី​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ទិដ្ឋា​​​ការ​​​ដល់លោក ​​​ហ៊ុន​​​ តូ ​ដើម្បីធ្វើដំណើរ​​​ទៅ​​​ប្រ​​​ទេស​​​អូស្ត្រាលី។​​  ក្រោយ​​​ពី​​​មានសេចក្តីរាយ​​​ការណ៍នោះ​​​ លោក ហ៊ុន តូ បាន​​​បដិ​​​សេធ​​​យ៉ាង​​​ដាច់អហង្ការចំពោះការ​​​ចោទ​​​ប្រ​​​កាន់​​​នោះហើយ​​​លោក​​​ក៏​​​​​​បាន​​​បង្ហាញ​​​​​​លិខិត​​​ឆ្លង​​​ដែន​​ថត​​​ចម្លងមួយ​​​ច្បាប់​​​ជាភស្តុតាង​​​ថាលោក​​​បាន​​​ទៅ​ប្រទេសអូស្ត្រាលី​​​ ជា​​​ច្រើន​​​លើក​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​​រឆ្នាំ​​​មុន​​​នេះ។ លោក​​​ ហ៊ុន តូ ក៏​​​បាន​​​ផ្ញើ​​​ពាក្យ​​​បណ្តឹង​​​​​​​ទៅ​​​កាសែត​​​ ឌឹអេចដោយ​​​ទាម​​​ទារ​​​ឲ្យ​កាសែត​នេះ​​​ចុះ​​​ផ្សាយ​​​កែ​តម្រូវ​អត្ថបទ​របស់​​​ខ្លួន​ឡើង​វិញ​​​ ហើយ​​​លោក​​​ក៏​​​បាន​​​គំ​​​រាម​​​ថា​​​ នឹង​​​ចាត់​​​វិធាន​​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ទៀត​​​ផង។ កាសែតឌឹអេចមិន​​​បាន​​​ចុះ​​​ផ្សាយ​​​កែ​​​តម្រូវទេ ហើយ​​​លោក ប៉ូល រ៉ាម៉ាដជ៍ (Paul Ramadge) ចាង​​​ហ្វាងការផ្សាយរបស់​​​កាសែតឌឹអេចក៏​​​ពុំ​​​បាន​​​ឆ្លើយ​​​តបចំពោះ​​​ការ​​​សុំ​​​ឲ្យ​​​លោកធ្វើអត្ថា​​​ធិប្បាយ​​​ដែរ។ លុះមក​​ដល់ម្សិល​​​មិញនេះ ​​​លោក ​​​ហ៊ុន តូ​​បាន​​​មាន​​​ប្រ​​​សាសន៍ថាលោក​​​គ្រោង​​​នឹង​​​ទៅ​​សួរសុខទុក្ខគ្រួសារ​​​ របស់​​​លោក​​​នៅប្រ​​​ទេស​​​​​​​អូស្ត្រាលីមុន​​​ដំណាច់​​​ខែ​​​នេះ ​​​ហើយ​​​លោក​​​នឹង​​​ចាត់​​​វិធាន​​​ការប្តឹង​​​កាសែត ឌឹ អេច នេះ​តែម្តង។ លោក​​​ ហ៊ុន តូ បាន​​​មាន​​​ប្រ​​​សាសន៍បន្ថែម​ទៀតថា “ ខ្ញុំ​​​នឹង​​​ទៅ​​​លេង​​​នៅ​​​ទី​​​នោះ ដើម្បី​​​រក​​​ពឹងមេ​​​ធាវី​​​ប្ដឹង​​​បក​​​ទៅ​​​លើ​កាសែត ឌឹ អេច​ របស់​​អូស្ត្រាលីនេះ”។ លោក​​​ ហ៊ុន​​​ តូ​​​ បាន​​​អញ្ជើញអ្នក​​​យក​​​ព័ត៌មានឲ្យ​​​ធ្វើដំ​​​ណើរ​​​ជា​​​មួយ​​​លោក​​​ទៅ​​​កាន់​​​ប្រ​​​ទេស​​​អូស្ត្រាលីដើម្បី​​​យកព័ត៌មាន​អំពី​​​ការ​​​ដាក់​​​ពាក្យ​​​​​​បណ្ដឹងរបស់​​​លោក​ទៅតុលា​​​ការ​​​អូស្ត្រាលី​​​។ អត្ថបទនៅ​​​ក្នុង​​​កាសែតឌឹអេច ​​​ក៏​​​បាន​​​​​​បញ្ជាក់​​​​អំពី​​​ការជាប់ទាក់​​​ទងរបស់​​​លោក ​​​គិត ម៉េង ដែល​ជា​ប្រ​​​ធាន​​​ក្រុម​​​ហ៊ុន រូ៉យ៉ាល់ ​​​គ្រុប​​​កម្ពុជា​​​​ទៅនឹងសកម្មភាព​​​ខុស​​​ច្បាប់​​​ផង​​​ដែរ។ នៅពេល​​​នោះ លោក...

អ្នក​ផ្ញើ​កញ្ចប់​ថ្នាំ​ញៀន​ហេរ៉ូអីុ​ន​​​ ចេញ​ពី​កម្ពុជា ទៅអូស្ត្រាលី​ នៅ​​​ជា​រឿងអាថ៌កំបាំង​នៅ​ឡើយ

មាន​ភាព​អាថ៌កំបាំង​​​ជុំវិញ​​អត្ត​សញ្ញាណ​​​របស់​បុរសជនជាតិខ្មែរម្នាក់​ ដែល​បាន​​​​ផ្ញើ​កញ្ចប់​​​មួយ​ចំនួន​​​​​​មានទម្ងន់​​សរុបប្រហែល​៨៤​គីឡូក្រាម​ ចេញពី​រាជ​ធានី​ភ្នំ​ពេញ​ទៅ​កាន់​​ប្រទេសអូស្ត្រាលី ​​ហើយ​កញ្ចប់​​ទាំង​នោះ​​ត្រូវ​គេ​ជឿ​ថា ​ជា​​​ផ្នែកមួយ​នៃ​​ថ្នាំ​ញៀនហេរ៉ូ​អីុន​​​មួយ​ចំនួន​ធំ​ ​ដែល​ត្រូវ​បាន​នគរ​បាល​ ​និង​ភ្នាក់ងារគយ​អូស្ត្រាលីរក​ឃើញ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​​ទៅ​នេះ។ បុរសពីរ​នាក់​ឈ្មោះ សុខ សម្បត្តិ ​​អាយុ​​៣២​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ  ​កែវ  ​ឆដាភា ​អាយុ​​៣៨​ឆ្នាំ ​ត្រូវ​​បាន​តុលាការចោទ​ប្រ​កាន់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​ម៉ែលប៊ើន​ ចំពោះ​ការ​ជា​ប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ទាក់​ទិន​​នឹង​ថ្នាំ​ញៀន​ហេរ៉ូអីុនផ្ញើ​តាម​យន្តហោះ ចេញ​​ពី​ប្រទេសកម្ពុជា​នេះ។ បុរស​ទាំង​ពីរ​នេះ​ត្រូ​វ​បាន​ចាប់​ខ្លួន​​ក្រោយ​ការ​ពិនិត្យ​កញ្ចប់ដ៏​គួរ​ឲ្យ​សង្ស័យ​​ចំនួន​ពីរ​ នៅ​ឯ​​ប៉ុស្តិ៍​ប្រៃ​សណីយ៍​មួយ​​ក្នុង​ប្រទេស​អូស្ត្រាលី ដែលបានផ្ញើ​ចេញពី​ប្រទេសកម្ពុជា ​រហូតបាន​ឈាន​ទៅ​ដល់​កា​រ​លប​ឆ្មក់​ចូល​​ផ្ទះ​ចំនួន​ពីរ​​កន្លែង ​ស្ថិតក្នុង​ក្រុង​ម៉ែលប៊ើន និង​ទីក្រុង​ស៊ីដនី។ ​សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​ដ៏គួរ​​ឲ្យ​សង្ស័យ​នេះ​មាន​ទម្ងន់សរុប​​ចំនួន​​៦៥គីឡូក្រាម។​​ វិក្កយបត្រ​របស់បុ៉ស្ដិ៍ប្រៃ​សណីយ៍​កម្ពុជា ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​បង្ហាញ​ថា ​​កញ្ចប់​ចំនួន​ប្រាំ​ ដែល​ក្នុង​កញ្ចប់​នីមួយៗ​មាន​ទម្ងន់​ចន្លោះ​ពី​១៥គីឡូក្រាម​ ទៅ​១៨​គីឡូក្រាម​​នោះ ​ត្រូ​វ​បាន​ផ្ញើ​ចេញ កាល​ពីថ្ងៃ​ទី​២៩​ ខែ​មីនា ​ទៅ​កាន់​ផ្ទះ​ពីរ​កន្លែង ស្ថិតក្នុង​តំបន់​ស្ព្រីងវ៉េល(Springvale) និង​តំបន់​ឃីបូរ៉ូហ្វ ​​​(Keyborough) ដែល​ជា​តំបន់​ជាយ​ក្រុង​ម៉ែល​ប៊ើន ​​​ជា​ផ្ទះ​ដែល​នគរ​បាល​អូស្ត្រាលី​​បាន​លប​ឆ្មក់​ចូល។ ស្មៀន​ម្នាក់​នៅ​ប៉ុស្តិ៍ប្រៃសណីយ៍​កម្ពុជា​បាន​បញ្ជាក់​ កាល​ពី​ថ្ងៃ​អង្គារថា ​​ផ្អែកលើ​រូប​​ថតកញ្ចប់មានលាក់​សារធាតុ​ញៀន​ ដែល​ត្រូវ​បាន​ដក​ហូត ​​​ផ្តល់​ដោយ​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី កញ្ចប់​ដែល​​សមត្ថ​កិច្ច​បាន​​ដក​ហូត​ទាំង​នោះ ​បាន​​ផ្ញើ​ចេញ​ពី​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៩​ខែមីនា​ ​​។ យោង​តាម​ឯក​សារប្រៃសណីយ៍​​​បាន​ឲ្យ​ដឹងថា អ្នក​ផ្ញើ​កញ្ចប់​ទាំង​​នេះ​មាន​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​​មាន​អាសយដ្ឋាននៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ១​ ខណ្ឌទួលគោក​​ រាជ​​ធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា ការ​ស៊ើប​របស់អ្នក​យក​ព័ត៌​​មាន ​​​បាន​រក​ឃើញ​ថា ​​គ្មាន​​​មនុស្ស​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​រស់​នៅក្នុងអាសយដ្ឋាន​នេះ​​ទេ ​​ហើយ​លេខ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ញើ​នៅ​ក្នុង​វិក្កយបត្រ​ប្រៃ​សណីយ៍​ផង​នោះ ​មិន​អាច​ទាក់​​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ និង​កាល​ពី​ម្សិល​មិញ។ អាសយដ្ឋាន​​នៅ​លើ​វិក្កយបត្រ​នោះ​ គឺ​ធ្លាប់​ជា​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​ ដែល​​ម្ចាស់​​ផ្ទះ​​ បាន​និយាយ​ថា ​​ខ្លួន​​បាន​រស់​នៅ​​​ក្នុង​ផ្ទះ​នេះ​​តាំង​ពី​ការដួលរលំរបប​​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩មក។ ម្ចាស់​ផ្ទះ​​នេះ​ឈ្មោះ ​ឡាយ សុវណ្ណ​មុនីរាជ​​បាន​និយាយថា ​លោកមិន​ធ្លាប់​ឮឈ្មោះ លី ប៊ុណ្ណារិទ្ធ ​ពីមុន​មក​ទេ...

រថយន្ដ​​​ដឹក​​​ពួក​​​អាវ​​​ក្រ​​​ហម​​​ប៉ះ​​​ជា​​​មួយនឹង​​​ម៉ូតូ​​​ធ្វើឲ្យ​​​​ស្លាប់​​​ម្នាក់

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា រថយន្ដមួយ​​​គ្រឿង​​​​​​ដឹក​​​សកម្មជន​​​ “ អាវ​​​ក្រ​​​ហម”  ចូល​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​សម្រាប់​​​កិច្ច​​​ប្រ​​​ជុំនា​​​ចុង​​​សប្ដាហ៍​​​ បាន​​​ប៉ះជាមួយ​​​នឹង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ និង​​​បាន​​​សម្លាប់​​​អ្នក​​​បើក​​​ម៉ូតូ ​​​​​​និង​​​ធ្វើ​​​ឲ្យ​​​របួស​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ជាមួយ។ គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​ព្រលប់​​​​ថ្ងៃ​​​សុក្រ​​​​​​នៅ​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦​​​ក្នុង​​​ស្រុក​​​ពួក​​​ ខេត្ត​​​សៀមរាប។ លោក ជឹម សុវណ្ណ​​​ នាយ​​​ការិយាល័យ​​​នគរបាល​​​ចរាចរខេត្ត​​​ថ្លែង​​ថា លោកមិន​​​បាន​​​ស្គាល់​​​ឈ្មោះ​​​ជន​​​រង​​​គ្រោះ​ទាំងពីរ​នាក់នោះ​​​​ទេ ប៉ុន្តែថា អ្នក​​​ទាំងពីរ​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ។ “ កំពុង​​​បើក​​​បរ​​​ស្រប​​​ទិស​​​គ្នា​​​ ហើយ​​​នៅ​​​ពេល​​​អ្នក​​​បើក​​​ម៉ូតូ​​​បត់​​​ឆ្វេងគាត់​​​មិន​​​បាន​​​ងាក​​​មើល​​​ខាង​​​ក្រោយ។ រថ​​​យន្ដ​​​ក៏​​​បុក​​​គាត់​​​ស្លាប់​​​មួយ​​​រំពេច​​​” លោក​​​ សុវណ្ណ មាន​​​ប្រ​​​សាសន៍​​​ដូច្នេះ ដោយ​​បាន​បន្ថែម​​​ថា អ្នក​​​ជិះ​​​​ពី​​​ក្រោយ​​​ពុំ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ទេ។ លោក​ ​​សុវណ្ណ ​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះថា នគរបាល​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​សន្និដ្ឋានថា គ្រោះ​​​ថ្នាក់​​​នោះ​​​គឺជា​​​កំហុស​​​របស់​​​​ អ្នក​​​បើក​​​ម៉ូតូ “ ពីព្រោះ​​​គាត់​​​បើក​​​បរដោយ​​​ធ្វេស​​​ប្រហែស”  និង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​នោះទេ ទោះបីជា​​​ក្រុម​​​ហ៊ុន​​​រថយន្ដ​​​​ថៃ​​​​ព្រម​​​ទទួល​​​ចេញ​​​ថ្លៃ​​​រៀប​​​ចំ​​​បុណ្យ​​​សព​​​ក៏​​​ដោយ។ ក្នុង​​​ទី​​​ក្រុង​​​សៀមរាប ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ប្រាំមួយ​​​លើក​​​ក្នុង​​អំឡុង​​​វិស្សម​កាល​​​​ចុង​​​សប្ដាហ៍ ដោយ​​​មាន​​​​​​មនុស្ស​​​ស្លាប់​​​បី​​​នាក់​​​និង​​​របួស​​​១១នាក់៕ ប្រែ​​​សម្រួល​​​ដោយ​​​  ហម សុផាណ្ណា

ភ្ញៀវ​ទេស​ចរ​ទៅលេង​សមុទ្រ​ និងតំបន់​ភាគ​ឦសាន​កើន​ឡើង​៥០​ភាគរយ​ក្នុងពេល​បុណ្យ​ចូល​ឆ្នាំថ្មី​

លោកថោងខុនរដ្ឋ​មន្ត្រី​ក្រសួង​ទេស​​​ចរណ៍​បាន​មាន​ប្រសាសន៍ ​​កាលពី​ម្សិល​មិញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរប្រមាណ​១,៨លាន​នាក់បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​មាត់សមុទ្រនិងតំបន់​ភាគ​ឦសាន​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ចំនួន​នេះ​គឺ​បាន​កើន​ឡើង​៥០​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ លោកថោងខុនបាន​លើក​ឡើង​ថាប្រ​ជា​​​ពល​រដ្ឋ​ខ្មែរឥឡូវ​នេះ​បាន​ចាប់ផ្តើម​ស្វែង​រក​កន្លែង​ទៅ​កម្សាន្ត​ផ្សេង​ ក្នុង​ពេល​ឈប់​សម្រាក​​​​ក្រៅ​ពី​តំបន់​សមុទ្រ​ ដូច​ជា​ខេត្ត​កោះ​កុង ​កំពត ​​​​កែប ​និងខេត្ត​ព្រះ​សីហនុ។តំបន់ទេសចរណ៍នៅភាគឦសានដូចជា​ខេត្តក្រចេះ​ ស្ទឹងត្រែង ​រតនគិរីនិង​ខេត្ត​​មណ្ឌលគិរី​ ឥឡូវ​នេះ​បាន​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប្រ​ជា​ពល​​​​រដ្ឋ​ខែ្មរ​យ៉ាង​ខ្លាំង​។ លោកថោង ​ខុន ​បានបន្តថា“ឆ្នាំនេះតួលេខ​បាន​កើន​ឡើង១,៨​លាននាក់ក្នុង​រយៈ​​​​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចំនួន​បីថ្ងៃ​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុន ​មាន​តែ​១,២​លាន​នាក់​នោះ​។ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ទៅកម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ថ្មី​ នៅពេល ​ដែល​តំបន់​ទេស​​​​ចរណ៍​ចាស់​ៗ​នៅ​តែ​មាន​ភាព​ទាក់​ទាញ​នោះ​។ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ឆ្នេរ​ ភ្នំ​​​បូកគោតំបន់​ទេសចរណ៍​ នៅ​ជី​ផាត់ក្នុង​​​ខេត្តកោះកុងខេត្តក្រចេះនិង​ខេត្ត​​​ស្ទឹង​​​ត្រែង”។ លោកគង់សុភារៈប្រធាន​នាយ​ក​ដ្ឋាន​ស្ថិតិ​នៅ​ក្រសួងទេសចរណ៍បាន​មាន​ប្រសាសន៍​ថាលោកនៅ​មិន​ទាន់​ទទួល​បាន​តួលេខ​ជា​ផ្លូវ​ការពី​បណ្តា​ខេត្ត​ផ្សេង​ៗ​នៅ​ឡើយ​ទេប៉ុន្តែ​លោក​អាច​បញ្ជាក់​ពី​ការ​កើន​ឡើង​ជា​ទូទៅ​បាន​។​លោកគង់សុភារៈបាន​បន្ត​ថា “សម្រាប់​តំបន់​សមុទ្រ​វិញយើង​កំពុង​តែ​រាប់​​​ផ្ទៀង​​​ផ្ទាត់​​​ចំនួននៅឡើយប៉ុន្តែខ្ញុំគិតថាវា​បាន​កើត​ឡើង​ជាង​កន្លែង​ណាៗ​ទាំង​អស់​ក្នុង​ប្រទេស​​កម្ពុជាគឺប្រ​ហែល​ជា​៣០​ភាគ​រយ​។រីឯ​តំបន់​ទេស​ចរ​នៅ​ភាគ​ឦសាន ​បាន​កើន​ឡើង​ប្រហែល២០​ភាគរយ”។ លោកង៉ែតវិទូប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តរតនគិរី​...