អំឡុង​​​​​​​ពិធី​​បុណ្យ​វិសាខ​បូជា ​​​ដូនជី​​​ប្រាំ​ពីរ​​​​នាក់​​​ និង​សិស្ស​សាលា​អាយុ១៤ឆ្នាំ​ម្នាក់សន្លប់​​​​នៅ​អង្គរ​វត្ត​

ពុទ្ធ​សាស​និក​​​ជន​​បាន​​​​ជួប​​ជុំ​​គ្នា​​​នៅ​តាម​​​​ទី​​សាធារណ: និង​​​វត្ត​អារា​​ម​​នានា​​ទូទាំង​ប្រ​ទេស​​កាល​​​ពី​​ថ្ងៃ​សៅរ៍​​ ​​​ដើម្បី​ប្រា​​​​រព្ធ​ពិធី​​​បុណ្យ​​​​​វិសាខ​បូជា ​​​​​រំឭក​​ដល់​ថ្ងៃ​​ប្រ​សូត​​ ​​​​​ថ្ងៃ​​ត្រាស់​ដឹង​​ និង​​​​​ថ្ងៃ​​ចូល​​បរិនិព្វាន​​​របស់​ព្រះ​​​ពុទ្ធ​ជា​ម្ចាស់​​​។ ព្រះ​​​​​​សង្ឃ​ ​​​​​មន្ត្រី​រាជ​ការ​​និង​ប្រជា​​ជន​​មូល ដ្ឋាន​​​​​​​​​​​​​សរុប​​​ប្រហែល​​​​៦.០០០​នាក់​​ និងអង្គ បាន​​​ជួប​ជុំ​គ្នា​​​លើ​កំពូល​ភ្នំ​ឧដុ​​ង្គ​​ ក្នុង​​ខេត្ត​កណ្តាល​​​​​ ដើម្បី​​ប្រារព្ធ​​​​​​​ពិធី​​​​​បុណ្យ​​វិសាខ​​បូជា​​​​​ដែល​​​​​​​​មាន​​​​​​​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជា​ធិបតី នៃ​គណ:មហា​និកាយ ទេព វង្ស ​និង ​សម្តេច​​ព្រះ​សង្ឃ​រាជ​​គណ:ធម្ម​យុត្តិកនិ​កាយ​​​ ប៊ូ គ្រី និង​​​​​​​លោក​​​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​​ការពារ​ជាតិ ចូល​​រួម​​ធ្វើ​​ជា​​​គណ:​អធិប​តី​​។ លោក ញឹប ​​​ចាន់ ​​​​មេឃុំ​ផ្សារ​ដែក​​​​​​ ស្រុក​ពញាឮ ដែល​ភ្នំឧដុ​​ង្គ​​​​​​​​ស្ថិត​​​នៅ​​ក្នុង​​ស្រុក​នេះ​​​​​​​​​ បាន​មាន​ប្រ​សាសន៍​​ថា ​អ្នក​​ចូល​​​រួម​​បាន​​ធ្វើ​​​​ពិធី​​​​តាម​ប្រពៃ​​ណី​​ ដូច​ជា​​​​​​​ការ​​ស្រង់​ទឹក​​​​​​​ពុទ្ធប្បដិមា​ជា​ដើម។ លោក​ថ្លែងថា “ អ្វីៗ​​​​​​​បានប្រ​ព្រឹត្ត​​ទៅ​​យ៉ាង​រលូន​​ ហើយ​​​នៅ​​តាម​​​​​​ដង​​ផ្លូវ​មាន​​សុវត្ថិ​ល្អ​​​ធម្ម​តា។​​​វិសាខ​បូជា​​​​​​​ជា​​ពិធី​បុណ្យ​​​​ដ៏​​​សំខាន់​សម្រាប់​​​​​អ្នក​​កាន់​ព្រះ​​ពុទ្ធ​​សាស​នា​​​​ ពីព្រោះ​វា​ផ្តល់ឱ​​កាស​​​​​​​​​​​​​ឲ្យ​​ពួកគេ​​​នឹក​រឭក​​​ដល់​ព្រះ​ពុទ្ធ​​ជា​ម្ចាស់”។ ​​ដោយ​​​ប្រារព្ធ​​​​​​ឡើង​​អំឡុង​​​​​​​ថ្ងៃ​​ពេញ​បូណ៌​​​​មី​​​ដំបូង ​​​​​​នៃ​​ខែ​​ឧស​ភា ​​​​​​​​ពិធី​បុណ្យ​​វិសាខ​បូជា ​​​​​​​​​​​​​​ត្រូវ​បានចាត់​ទុក​ជា​​​ថ្ងៃ​​​ដ៏​ពិសិដ្ឋ​​​បំផុត​​ក្នុង​​ប្រតិទិន​ព្រះ​ពុទ្ធ​សាសនា ដោយ​​​​​នៅពេល​​​នោះ ​អ្នក​ចូល​រួម​​​​​​​យក​​​ចង្ហាន់​​​ និង​​​បច្ច័យ​​​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​​​​ អុជ​ធូប​​បួង​​សួង​​ ​និង​​​​​ថ្វាយ​ផ្កា ​ដើម្បីរំ​​​ឭកដល់​កាល​ព្រះ​​ពុទ្ធ​​​ទ្រង់គង់​ធរមាននៅ​។ ​​តែ​ទោះ​ជា​យ៉ាងណា ​ មាន​​​​​ឧបទ្ទវ​​ហេតុ​​បាន​​​​កើត​ឡើង​​​អំឡុង​​ពិធី​បុណ្យ​នេះ​​​។​​​​​នគរ​បាល​​បាន​​និយាយ​​​កាល​​ពី​​ម្សិល​មិញ​​​ថា សិស្ស​សា​លា​​​​ជាង​​​​១.០០០​នាក់​បាន​​​ចូល​បួស​​​ជា​សាមណេ​នៃ​គណ:មហានិកាយ​​​នៅ​ខាង​ក្នុង​​​​ប្រាសាទ​អង្គ​រ​​វត្ត​​​​ ប៉ុន្តែ​​ពិធី​នេះ​​បាន​​​ផ្អាក​​ជា​បណ្តោះ​អាសន្ន​​​ នៅពេល​ដែល​​ដូន​ជី​​​ប្រាំ​ពីរ​នាក់​ និង​​​សិស្សសាលា​​​អាយុ​១៤​ឆ្នាំ​​​ម្នាក់​​បា​ន​សន្លប់​​​ ដោយ​សារ​​​ការ​រំជួល​​​ចិត្ត​​ខ្លាំង​​​​ពេក​​​​អំឡុង​​ពិធី​សូត្រ​​ធម៌។ លោក ហ៊ុន សាន ​​​​​អធិការ​នគរ​បាល​​ក្រុង​​សៀមរាបថ្លែង​ថា “ ព្រះ​​សង្ឃ​​​​បាន​ស្មូត​អំឡុង​​​​​​ពិធី​​សូត្រ​ធម៌​​​​​​សម្តែង​​​ការ​​ដឹងគុណចំពោះ​​​​អ្នក​ម្តាយ ​​​​ដែល​​បង្រៀន​កូន​​ៗ​​​អំពី​​ជីវិត​ ចាប់​តាំងពី​កើត​មក​ ​​​​ហើយ​មនុស្ស​​​ជា​ច្រើន​​បាន​រំជួល​ចិត្ត​​យ៉ាង​ខ្លាំង​​ ហើយ​​​អ្នក​​ខ្លះ​​​ក៏​ចាប់​ផ្តើម​យំ”។ លោក​ក៏​ថ្លែង​ដែរ​ថា គ្មាន​​នរណា​ម្នាក់​ឈឺ​​ធ្ងន់​ទេ​​ ពីព្រោះ​អ្នក​​​​​​​សន្លប់​​​ទាំង​ប្រាំ​បីនាក់​​នេះ​ត្រូវបាន​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ខេត្ត​​ភ្លាមៗ​ រហូត​ដល់​ពួកគេ​​ដឹងខ្លួន​ឡើង​វិញ៕ ប្រែ​សម្រួល​ដោយ  តែម សុខុម​​​​​​​​​​​​

លោក​​​ ហ៊ុន សែន សុខចិត្ត​​​ចុះ​​​ពី​​​តំណែង​​​ប្រសិន​​​បើ​​​មាន​ការ​ធ្លាក់​ចុះ​ជំនឿ​​​​ពី​សាធារណជនលើ​រូបលោក​​​​​​

​​​នៅ​​​មិន​​​ដល់​​​​​​មួយ​​​ខែផង​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ថ្លែង​​​កាល ពី​​​ថ្ងៃ​​​សៅរ៍​​​ថា លោក​​​នឹង​​​ចុះ​​​ចេញ​​​ពី​​​តំណែងរបស់​​​លោក ​​​ប្រសិន​​​បើ​​​ជំនឿ​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​មក​​​លើ​​​រូប​​​​​​លោក​ក្នុង​​នាម​ជា​​អ្នក​​​ដឹក​​​នាំ ធ្លាក់​​​ចុះ​ក្រោម​​​៦០​​​ភាគរយនោះ។​​​ ថ្លែង​​​នៅ​​​ឯ​​​ពិធី​​​​​​បើក​​​ការដ្ឋាន​​​សាងសង់​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៩ថ្មីមួយ​ខ្សែ​នៅ​ចន្លោះខេត្ត​​​ស្ទឹងត្រែង​​​​​​ និង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ ​​​​​​និង​សាងសង់​​​ស្ពាន​​​មួយ​​​កាត់​​​ទន្លេ​​​មេគង្គដែរនោះ លោក​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ឆ្លៀត​​​ឱកាស​​​​លើក​ឡើងពី​​​ប្រ​​​ជា​​​ប្រិយ​​​ភាព​​​របស់​​​លោក ដោយ​​​​​​យោងទៅ​​​​​​តាម​​​របាយការណ៍​​​មិនទាន់​​​បោះ​ពុម្ព​ផ្សាយ​របស់​​​វិទ្យាស្ថាន​​​សាធារណរដ្ឋអន្ដរជាតិ (IRI) ​​​ជា​​​អង្គការ​​​មាន​​​មូល​​​ដ្ឋាន​​​នៅទីក្រុ​​​ង​​​វ៉ាសុីនតោន ដែល​​​មាន​​​បំណង​​​ពង្រីក​​​លទ្ធិ​​​ប្រ​​​ជាធិប តេយ្យ​​​ទូទាំង​​​ពិភព​​​លោក។ លោក​​​ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍ថា “របាយការណ៍​របស់​​​​អង្គការ​​បរទេស​មួយ​​​​នេះបាន​​​​​​បង្ហាញថា​​​ ប្រជាពលរដ្ឋ​​​៨១​​​ភាគរយ ជឿថា​ រដ្ឋា​​​ភិបាល​​​​កំពុង​ដឹកនាំ​តាម​​​​ផ្លូវ​​​ត្រូវ ​​​ប្រជា​​​ពល​​​រដ្ឋ​​​៦៧​​​ភាគរយ​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា និង​​​ប្រ​​​ជា​​​ពលរដ្ឋ​​​៨៧​​​ភាគរយ​​​ជឿជាក់​​​លើ​​​លោក ហ៊ុន​​​ សែន”។ លោក​​​ បាន​​​ថ្លែងបន្ថែម​​​​​​ថា ប្រ​​​សិន​​​​​​​​​បើចំនួនអ្នកគាំទ្ររបស់​​​លោក​​​ធ្លាក់​​​​​​ចុះ លោកនឹង​​​លាលែង​​​ពី​​​តំណែង​​​នាយក​​​រដ្ឋ​​​មន្ត្រី។  លោក ហ៊ុន សែនបាន​​​មាន​​​ប្រសាសន៍​ទៀតថា “ ខ្ញុំ​​​បាន​​​កំណត់​​​ទិសដៅរួច​​​ហើយ​​​ថា...

តំណាង​​សហ​ជីព​សេរីកម្មករចោទ​ប្រកាន់​ម្ចាស់​រោង​ចក្រ​​កាត់ដេរ​ថា​បាន​វាយ​ដំ​រូប​លោក​​​​​​​​

តំណាង​សហជីព​មួយ​រូប​ប្រចាំ​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​H&M ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​​របស់​​ស៊ុយ​អែត​​ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​បាន​ទទួល​រង​ការ​វាយ​ដំពី​សំណាក់​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​កាលពី​ម្សិល​មិញ​ ដោយបណ្ដាលឲ្យ​​មាន​ការ​តវ៉ា​​នៅ​ខេត្ត​កណ្ដាល។​ លោក​ ញ៉ែម​ សម្ផស្ស​​ ​ តំណាង​សហ​ជីព​សេរី​កម្ម​​ករ​ (FTU) បាន​មាន​ប្រសាសន៍​ថា​​ លោក​បាន​ជួប​ជាមួយ​​  ហុង​ សៀទុង(Hong Siu Tong)​​​ អ្នក​គ្រប់​​គ្រង​​រោង​​ Archid ​មក​ពី​ទីក្រុង​ហុង​កុង​​​នៅ​ក្នុង​ស្រុក​អង្គ​ស្នួល​នៅ​វេលាម៉ោង​៦:៣០​នាទី​​ព្រឹក រួមជាមួយ​នឹង​​​តំណាង​​សហជីព​នេះ​បី​នាក់​ទៀ​ត​​។ លោក​ សម្ផស្ស​ បាន​មាន​ប្រសាសន៍​ថា​ ពួក​គាត់​បាន​ទៅ​ជួប​លោក​ សៀ ទុង​​ ដើម្បី​​ស្នើសុំ​​ឲ្យ​លោក​​ផ្លាស់​​ទី​តាំង​​ស្រះ​​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​​​ក្បែរ​នោះ​ចេញ ព្រោះ​​​​ក្លិន​មិន​ល្អចេញ​ពី​ស្រះនោះ ​​ធ្វើ​ឲ្យ​កម្ម​ករ​កម្ម​ការិនីរកកល​ចង់​ក្អួត។​លោក​បាន​បន្ថែម​ថា​​ ​លោក​ក៏​បាន​ស្នើ​សុំ​សោ​ហ៊ុន​​ធ្វើ​ដំណើរ​១០​ដុល្លា​រ​ក្នុង​មួយ​ខែ ព្រមទាំង​ប្រាក់​លើក​ទឹក​ចិត្ត​​៣​ដុល្លារ​សម្រាប់​បុគ្គ​លិក​ណា​មិន​ដែល​ឈប់​ពី​ការ​ងារ​​ផង​ដែរ​។ លោក សម្ផស្ស​ បាន​មាន​ប្រសាសន៍ថា ​​ការ​ចរ​ចា​មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយហើយ​​លោក​បាន​​អះអាង​ថា​ ​​ក្រោយ​មក​ ​លោក​​​​បាន​រង​​ការ​វាយ​ដំ​ពីលោក​ ​សៀ​ ​ទុង​​​ និង​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ផ្សេង​ទៀត​។ ​ លោក​ សៀ ទុង​ បាន​បដិ​សេធ​​ថា​​​លោក​ ​និង​បុគ្គលិក​របស់​លោកមិន​​បាន​​វាយ​ដំ​លោក ​សម្ផស្ស​ទេ។​ ​លោក​ ​សៀ​ ​ទុង ​បាន​មាន​ប្រ​សាសន៍​ថា “​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​ ហើយ​ក៏មិន​មាន​ការ​វាយ​ដំ​គ្នាដែរ​។យើង​មិន​បាន​វាយ​គាត់​ទេ​”។លោក​បាន​បន្ថែម​ថាមាន​​ការ​រុញ​ច្រាន​គ្នាខ្លះដែរ​​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​រារាំង​ក្រុម​កម្មករ​ផ្សេង​​ទៀត​មិន​្ឲ្យ​ចូល​ទៅ​ក្នុង​រោង​ចក្រនេះ​។ លោកបាន​បន្ដថា​ កន្លែង​​ចិញ្ចឹម​ត្រី​នោះ​ត្រូវ​បាន​ផ្លាស់​ចេញ​ឆ្ងាយ​ពី​​កម្មករ​រួច​ហើយ​ ហើយ​ថា រោង​ចក្រកំពុង​​ចរចា​ជាមួយ​​កម្មករ​ទាក់​ទិន​នឹង​បញ្ហាដែល​ពួក​គេ​ស្នើសុំ​នោះ។ លោក កានវ៉ាព្រីត ស៊ីង (Kanwarpreet...

រដ្ឋាភិបាល​​​​​​នឹង​​​សិក្សា​​​ចំនួន​​​ទឹក​​​ប្រាក់​​​បន្ថែម​​​សម្រាប់​​​គម្រោង​​​ផ្លូវ​​​ដែក

ទី​​​ប្រឹក​​​្សា​​​រដ្ឋាភិបាល​​​បាន​​​ឲ្យ​​​ដឹងកាល​​​ពីម្សិល​​​​មិញ​​​ថា ដោយ​​​សារតែ​​​មូល​​​និធិ​​​ចំនួន​​​១៤០លាន​​​​ដុល្លារ​​​ក្នុង​​​គម្រោងបណ្តាញ​​​​​​ស្តារ​​​ផ្លូវ​​​ដែក​​​កម្ពុជា​​​ត្រូវ​​​បាន​​​ប្រើប្រាស​់ស្ទើរ​​​តែ​​​ជិត​​​អស់ទៅ​​​ហើយ​នោះ​​​ រដ្ឋាភិបាល​​​និង​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី បាន​​​សម្រេចថា នឹង​​​សិក្សា​​​ឲ្យ​​​ដឹងថា តើ​​​ត្រូវ​​​កំណត់​​​ចំនួន​​​ទឹក​​​ប្រាក់​​​ប៉ុន្មានបន្ថែម​​​ទៀត ដើម្បី​​​បញ្ចប​់​​​គម្រោង​​​នេះ​​​។ លោក ប៉ូល ផៅវើ (Paul Power) ទីផ្សារ​​​ប្រឹក្សា​​​គម្រោង​​​របស់​​​ក្រសួង​​​សាធារ​​​ណ​ការ​​​និង​​​ដឹកជញ្ជូន​​​ បាន​​​ថ្លែងថា  គម្រោងសិក្សានេះ​​​មាន​​​គោល​​​បំណង​​​កំណត់​​​ចំនួន​​​ទឹក​​​ប្រាក់បន្ថែម​​​សម្រាប់​​​ដំណើរ​​​ការ​​​កសាង​​​ ផ្លូវ​​​រថ​​​ភ្លើងប្រវែង​ប្រហែល​​​៣០០​​​គីឡូ​​​ម៉ែត្រ​​​ដែ​​​លនៅ​​​សល់​​​នៅ​​​ភា​​​គ​​​ខាង​​​ជើង​​​រវាង​​​ភ្នំពេញ​​​និងក្រុងប៉ោយ​​​​ប៉ែត​​​។ លោក ប៉ូល​​​ ផៅវើ​​​ ​​​ថ្លែង​​​ថា “រដ្ឋាភិ​​​បាល​​​បានផ្តួច​​​ផ្តើម​​​គម្រោង​​​សិក្សា​ឲ្យ​​​ដឹង​​​ច្បាស់​​​ថា តើ​​​នៅ​​​ខ្វះ​​​ថវិកា​​​ប៉ុន្មាន​​​ពិត​​​ប្រាកដ និងថា ​​តើ​​​នឹង​​​ត្រូវ​​​បញ្ចប់​​​គម្រោង​​​នៅ​​​ពេលណា។ ចំណុច​​​នេះ​​​មិនទាន​​​់ដឹង​នៅ​​​ឡើ​​​យ​​​ទេ”។  លោក​​​បានបន្ថែម​ថា មូល​​​និធិ​​​បន្ថែម​​​នេះ​​​ប្រហែល​​​ជា​​​មាន​​​ចំនួន​ក្នុងចន្លោះពី​​​៥០​​​លាន​​ទៅ​​​១០០​​​លាន​​​ដុល្លារ​​​។ លោក ប៉ូល​​​ ផៅ​​​វើ​​​ បាន​​​ថ្លែង​​​បន្ថែម​​​ទៀត​​​ថា ថវិកា​សម្រាប់​ចំណាយ និង​ស្ថាប័ន​ដែល​មន្ត្រី​ចាត់​តាំង​ឲ្យ​បំពេញ​ការ​ងារ​សិក្សា​នេះមិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅ​ឡើយ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “តែ​ង​តែ​មាន​ការ​ព្រួយ​​បារម្ភ​ អំពី​ការ​មាន​ប្រាក់​គ្រប់​គ្រាន់​ ដើម្បី​បញ្ចប់​​គម្រោង​នេះ”។ ក្នុង​ពេល​មូលនិធិ​ត្រូវ​បាន​ប្រើ​ប្រាស់​ជិត​អស់​ ក្រុម​ហ៊ុន​អនុវត្ត​គម្រោង​ ថល់​ រ៉ូយ៉ាល់​ រ៉ែល​វេស៍ (Toll Royal Railways) ដែល​ជា​ក្រុម​ហ៊ុន​បង្កើត​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​ ថល់ ហូលឌីង (Toll Holdings) របស់​អូស្ត្រាលីនិង​ក្រុម​​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប (Royal Group) របស់​កម្ពុជាបាន​ផ្អាក​ការ​ងារ​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា​...

ក្រសួង​ឈប់ចេញ​​អាជ្ញា​ប័ណ្ណ​ឲ្យក្រុមហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត

លោក​ សូ​រ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួងប្រៃសណីយ​៍​ និង​ទូរគមនាគមន៍​ បាន​មាន​ប្រសាសន៍​កាល​ពី​​ថ្ងៃ​អង្គារ​​ថា​ រាជរដ្ឋា​ភិ​បាលកម្ពុជា ​បាន​សម្រេចបញ្ឈប់ការ​ផ្តល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត​ថ្មីហើយ ​ ព្រោះ​គ្មាន​​​​ប្រេ​កង់​នៅ​សល់​ក្នុង​ប្រទេស​​កម្ពុជា​ទៀត​ទេ​ ហើយ​ក្រុម​ហ៊ុន​​នានា​ទៀតសោត​ ក៏​​កំពុងពុះ​ពារ​ទាំង​លំបាក​​​ក្នុង​ការ​​ស្វែង​រក​ប្រាក់​ចំណេញ​​ក្នុ​ង​ទី​ផ្សារ​​​ដែល​មាន​ក្រុម​ហ៊ុន​ច្រើន​​​ហួស​​​ប្រមាណ​​​នេះ​​​​ដែរ​។​ លោក​ សូ​រឃុន​​ បាន​លើកឡើង​​ក្នុង​​បទ​សម្ភាស​មួយ​តាម​ទូរស័ព្ទ​ថា ​“ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ច្រើនជ្រុល​​ហើយ​ ប្រសិន​បើ​​​យើង​​ធ្វើ​ការ​ប្រៀប​ធៀបជាមួយបណ្តា​​​ទីផ្សារ​​​​ដែល​មាន​​ប្រជា​ជន​​តិច​ប្រហាក់ប្រហែល​​គ្នា​នោះ​ ហើយ​ណាមួយ​ សេដ្ឋកិច្ច​របស់​យើង​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​​ឧស្សាហកម្ម​​នៅ​ឡើយ​ទេ​​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​យើង​មាន​បញ្ហា​បច្ចេក​ទេស​ ពោល​គឺ​​ពុំ​មាន​ប្រេកង់​​នៅ​សល់​ទៀតទេ​ ហេតុ​​ដូច្នេះ​ហើយ​ទើប​បាន​ជាយើង​ពុំ​អាច​​ពង្រីក​ប្រតិ​បត្តិ​ការ​ទូរស័ព្ទ​ចល័ត​បាន​”។ សេចក្តី​សម្រេច​​របស់​រាជរដ្ឋា​ភិ​បាល​ក្នុង​ការ​​​បញ្ឈប់​ការ​​ផ្តល់​អាជ្ញា​ប័ណ្ណ​នេះ​​ គឺ​ជា​ដំណឹងដ៏​​ល្អ​មួយ​សម្រាប់​បណ្តា​​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​​ចល័ត​នានា នៅកម្ពុជា​​ ដែល​បាន​លើក​​ឡើង​​​​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​​​ថា​ ទី​ផ្សារនេះ​ចាំ​បាច់​ត្រូវ​​​ពង្រឹងឡើង​វិញ ដើម្បី​បង្កើន​ប្រាក់​ចំណូល​នោះ​។ ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចិន​Xinwei Telecom​បាន​ទទួល​​អាជ្ញា​ប័ណ្ណ​ផ្តល់​​សេវា​ទូរស័ព្ទ​ចល័ត​ពី​រដ្ឋា​ភិ​បាល ​កាល​ពី​ខែ​តុលា​ចំណែក​ឯ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ កាមីន​​​តែល​​​(Camintel)​ ដែលកាន់កាប់​មួយ​ផ្នែក​ដោយ​​​ក្រ​សួង​ទូរគមនាគមន៍​វិញ​ ​បាន​ទទួល​​​អាជ្ញាប័ណ្ណ​ក្នុង​ខែ​វិច្ឆិកា។​ ឥឡូវ​នេះ​​...

ចៅក្រម​​​ស៊ើប​​​អង្កេត​​​សាកសួរសាក្សី​​​២០​​​នាក់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង

មន្ត្រី​​​តុលាការបាន​​​ឲ្យ​ដឹង​កាលពី​​​ម្សិលមិញថា សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​បាន​សាកសួរ​​សាក្សី​​​ប្រហែល​២០នាក់​រួច​​​ហើយ ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃទី​​​២៥ ​​​ខែ​​​មេសាមក ដែល​​​ជា​​​ផ្នែក​​​មួយនៃ​​​​​​ការ​​​ស៊ើប​​​អង្កេត​​​ទាក់ទិន​​​ទៅ​​​នឹង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​ស្ត្រី​​​អ្នក​​​តវ៉ាបីនាក់ នៅឯ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​មួយ ​​​ដែល​គេ​​​ជឿថា លោក​ ឈូកបណ្ឌិត អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ គឺជា​​​ជន​​​សង្ស័យ​តែ​​​ម្នាក់គត់​​​ក្នុង​​​រឿង​​​នេះ។​​​​​​ លោក​​​ ប៉ិច​​​ ​​​ឈឿតប្រធាន​​​សាលា​​​ដំបូង​​​ខេត្ដ​​​ស្វាយ​​​រៀង​​​​​​ និង​​​ជាចៅ​​​ក្រម​​​ស៊ើប​​​សួរ​ក្នុង​រឿង​ក្តី​​​នេះ បាន​​​មាន​​​ប្រសាសន៍ថា តុលាការ​​​បាននិង​​​កំពុង​​​សាកសួរ​​​សាក្សី​​ជា​​​ច្រើន​​​នាក់ ​ដែល​​​មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​បាញ់​​​ប្រ​​​ហារ​​​កាលពី​​​ថ្ងៃទី​​​២០ ​​​ខែ​​​កុម្ភៈដែល​​​នៅ​​​ពេល​​​នោះលោក ឈូក​​​ បណ្ឌិត ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ ជាអ្នក​​​បាញ់​​​ប្រ​​​ហារ​​​ទៅ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា​និង​​បាន​​​​បាញ់​​ឲ្យ​​​​​​របួស​កម្មការិនី​​​បី​​​នាក់ ​​​​​​មក​​​ពី​​​រោង​​​ចក្រផលិត​​​​ស្បែក​​​ជើងឲ្យ​ក្រុម​ហ៊ុន​ពូម៉ា​​​(Puma) របស់​អាល្លឺម៉ង់ ។ លោក ប៉ិច​​​ ​​​ឈឿត​​​ បាន​​​មាន​​​ប្រសាសន៍​​​​ថា “ តុលាការ​​​បាន​​​កោះ​​​ហៅ​​​សាក្សី​​​ជា​​​ច្រើន​​​នាក់​​​ ចាប់​​​តាំង​​​ពី​​​ថ្ងៃទី២៥ ខែ​​​មេសាមក​ ហើយ​​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះ តុលាការ​​​បាន​​​សាក​​​សួរ​​​សាក្សី​​​ប្រ​​​ហែលជា​​​២០​​​នាក់​​​រួចហើយ”។​លោកបាន​​​មាន​​​ប្រ​​​សាសន៍​​​បន្ថែម​​​ទៀត​​​ថា​នៅ​​មាន​សាក្សី​​​ជា​​​ច្រើន​​​នាក់​​​ទៀត ​​​ដែល​ត្រូវ​​​សាក​សួរ​​​។ លោក​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថាជន​​​រង​​​គ្រោះ​​​បី​​​នាក់​​​​​​ដែល​​​ត្រូវ​​​បាន​​​ក្រុម​​​មន្ត្រី​​​ខេត្តផ្ដល់​​​ប្រាក់​​​សំណង​​​ដើម្បី​​​កំុឲ្យ​​​ពួក​​​គេ​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​នោះ នឹង​​​ត្រូវ​​​កោះ​​​ហៅមក​សាក​សួរ​​នៅ​​​ថ្ងៃទី​​​១៨ ​​​ខែឧសភា រីឯ​លោក បណ្ឌិត ​​​ក៏​​​នឹង​​​ត្រូវ​​​សាកសួរ​នៅ​​​ពេល​​​ក្រោយ​​​ទៀត​​​ នៅ​​​ក្នុង​​​​​​ខែនេះ​​​ដែរ។ លោក ប៉ិច​​​ ​​​ឈឿត​​​ បាន​​​ថ្លែង​​​​ថា ការ​​​ចោទ​​​ប្រ​​​កាន់​​​លោកបណ្ឌិតពី​​​បទ​​​បង្ក​​​របួ​​​សស្នាម​​​ដោយ​​​អ​​​ចេតនា​​​​នោះ នឹង​​​ត្រូវ​​​កែ​ប្រែ​វិញ​​​ឬ​​​អត់​​នោះ​​​ អាស្រ័យ​​​លើ​​​លទ្ធផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត។ លោក​​​បាន​​​បន្ថែម​ថា “ បើ​​​យើង​​​គ្រាន់​​​តែ​​​ពិ​​​និត្យ​​​របាយការណ៍​​​និង​​​ពាក្យ​​​បណ្ដឹងនោះ ការ​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​បង្ករបួស​​​ស្នាម​​​ដោយ​​​អ​​​ចេតនានេះ គឺជា​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​សម​​​ស្រប​ហើយ។​​​ ប៉ុន្តែ​​​ ពេល​​​នេះ យើង​​​កំពុង​​​ព្យាយាម​​​រក​​​ភស្តុតាង​​​បន្ថែម​​​ទៀត​​​យក​មក​ដាក់​បន្ទុក​​​​​​​គាត់​​​”។ ការ​​​ចោទ​​​ប្រ​​​កាន់​​​នេះមាន​​​ទោស​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​ពី​​​ប្រាំមួយថ្ងៃ ទៅ​​​​ពីរ​​​ឆ្នាំ និង​​ពិន័យ​​​ជា​​​ប្រាក់​​​អប្បបរមាចំនួន​មួយ​លាន​រៀល។​​​ អង្គការសិទ្ធិ​​​មនុស្ស​​​និង​​​សហជីព​​​នានាបាន​​​រិះគន់​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​នេះថា ​​ស្រាល​​​ពេក​​​។​​​​​​ ​​​​​​ជន​​​រង​​​គ្រោះម្នាក់​​ឈ្មោះប៊ុនចិន្ដា ​​​អាយុ​​​២១​​​ឆ្នាំ ដែល​​​បាន​​​រង​​​របួសចំ​​​​​​​សួត​​​នៅ​​​​ក្នុងការ​​​បាញ់​​​ប្រ​​​ហារ​​​នោះ បាន​​​និយាយ​​ថា ​នាង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​កោះ​​​ហៅ​​​ពី​​​តុលាការ​​​នៅ​​​ឡើយ​​​ទេ។​​​​​​ នាង​បាននិយាយ​ថា “ ខ្ញុំ​​​គិតថា ការ​​​ចោទ​​​ប្រ​​​កាន់​​​ពីបទ​​​បង្ករបួស​​​ស្នាម​​​ដោយ​​​អចេតនា​​​ចំពោះ​​​លោក បណ្ឌិត​ នេះ​គឺ​​​មិន​​​សមឡើយតុលាការ​​​គួរ​​​ចោទប្រកាន់​​ឲ្យ​​​ធ្ងន់​​​ជាង​​​នេះ”។ ​​​លោក​​​ ជិន​​​ លីដា មេធាវី​មក​ពី​អង្គការ​​​សិទ្ធិ​មនុស្ស​លីកាដូ​​​ តំណាង​​​ឲ្យ​នាង​ ចិន្ដា និង​​​ជន​​​រង​​​គ្រោះពីរនាក​​់​​​ផ្សេង​​​ទៀត​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​កំពុង​​​រៀប​​​ចំ​​សំណើ​សុំ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​លោក បណ្ឌិត ​​​ធ្ងន់ធ្ងរ​​​​​​ជាងនេះ ប៉ុន្តែ​​​លោក​បាន​​​បដិសេធ​​​មិន​​​​​បរិយាយ​​លម្អិត​ឡើយ។​​​ លោកស្រី ម៉ៅ សំវុទ្ធារី មេធាវី​ការពារ​​​ក្តី​ឲ្យលោក  បណ្ឌិត មិនអាច​សុំ​ការបំភ្លឺ​បានទេ៕ ​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា 

នគរបាលនិ​យាយ​ថា ​ជន​សង្ស័យផលិតថ្នាំ​ញៀន ដែលត្រូវបា​ន​ចាប់ខ្លួន នឹង​ត្រូវ​ចោទប្រកាន់

នគរបា​​លបា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា បន្ទាប់ពី​​នគរបា​ល​បានសួ​រចម្លើយ​​អស់​រយៈ​ពេល​ពី​រ​ថ្ងៃរួចមក ជនសង្ស័យចំ​នួន​១១​នាក់​ ដែ​ល​ត្រូវ​បា​ន​ចាប់​ខ្លួន​ អំឡុង​​ការ​​ឆ្មក់​ចូ​ល​​ជាបន្តបន្ទាប់​ នៅក្នុ​ង​រាជ​ធា​នីភ្នំ​ពេញ ​នៅ​សប្តាហ៍​នេះនឹង​ត្រូវ​បញ្ជូនទៅតុលាការ​នៅ​ថ្ងៃ​នេះ ដើម្បីចោទ​ប្រកាន់ពី​បទ​ផលិត​គ្រឿងញៀ​ន​​ខុ​ស​ច្បាប់​។ នគរបា​ល​បា​​ន​ចាត់ទុកកា​រ​ឆ្មក់​ចូល ​​កា​ល​ពី​ថ្ងៃ​​អង្គារ និង​ថ្ងៃ​ពុធ ថាជា​កា​រ​ឆ្មក់​​ចាប់​គ្រឿងញៀន​ដ៏​ធំបំ​ផុត​មិនធ្លាប់​មា​ន​ពី​មុន​មក​ក្នុង​រាជ​ធា​នីភ្នំពេញ​។ ទី​កន្លែង​ផលិត​ថ្នាំ​ញៀន​ចំ​នួ​នប្រាំបីកន្លែង​ រាប់​ទាំ​ងកន្លែ​ង​ពិ​សោធ​ន៍​គ្រឿង​ញៀន និង​ហា​ង​លក់​គ្រឿងអលង្ការមួ​យកន្លែង​ផង​ដែរ ត្រូវ​បា​ន​​សមត្ថកិច្ចឆែក​ឆេរ​នៅទូ​ទាំ​ង​​ខណ្ឌ​បួន ដោយ​រឹប​អូស​បា​​ន​សារ​ធា​តុ​គីមី​មួយ​ចំនួនធំ​ ដែលគេរក្សា​ទុក​សម្រាប់​ផលិត​ថ្នាំញៀន​អុិច​ស្តា​ស៊ី និង​មេតំ​ហ្វេតាមីន​។ លោក អីុវ ធា​រិទ្ធិ នា​យ​រង​នគរបា​ល​ប្រ​ឆាំង​​គ្រឿង​ញៀន​រាជ​ធានីភ្នំេពញ​ បា​ន​មា​ន​ប្រ​សា​សន៍ថាបុរស​​ចំ​នួ​ន​ប្រាំ​ពី​រ​នាក់​ និង​ស្ត្រី​បួ​ន​នាក់​ រួ​មទាំង​ជន​ជាតិ​វៀត​ណាម​ប្រាំ​នាក់​ កំ​ពុ​ងឃុំ​ខ្លួន​​នៅ​ឡើយ។ ​លោក​បា​ន​បន្ថែម​ថា នគរ​បា​ល​អាច​ឃុំ​ខ្លួន​ពួកគេ​បណ្តោះអាសន្ន​បាន​ត្រឹម​តែ៤៨​ម៉ោង​​ប៉ុណ្ណោះ​ ដូច្នេះ​ជន​សង្ស័យនឹ​ង​ត្រូវ​បញ្ជូន​ទៅ​ឲ្យតុលាការ​ចោទ​ប្រកាន់​នៅ​ព្រឹក​នេះ​។ ​លោក​បា​ន​បន្ថែម​ទៀតថា  កា​ល​ពី​ល្ងាច​ម្សិល​មិញ​ “ពួកគេ​​ជាប់សង្ស័យ​ពី​បទ​ផលិត​គ្រឿង​​ញៀ​ន​ ដោ​យប្រើ​សារធាតុ​គីមី​។ ពេល​​នេះ យើង​កំ​ពុ​ង​បញ្ជូនកំណត់ហេតុសាកសួរហើយយើង​នឹង​បញ្ជូនខ្លួន​ពួកគេ​ទៅ​តុលា​ការ​​នៅ​​ថ្ងៃស្អែក”។ លោក ឡេ ហ្សន់ ជាន (Lai Xuan Chien) អន​ុប្រធាន​ទទួល​បន្ទុក​បេសកកម្ម​ប្រចាំនៅ​ស្ថាន​ទូ​ត​វៀត​ណាម​ក្នុ​ង​រាជ​ធានីភ្នំ​ពេញបា​ន​បញ្ចាក់​ថា ស្ថាន​ទូត​បា​ន​ទទួលព័ត៌មា​ន​អំ​ពី​ហេតុ​​កា​រណ៍នេះហើយ​កំពុ​ង​តែដោះ​ស្រាយ​រឿ​ង​នេះ​។លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ យើង​បា​ន​បញ្ជូន​រឿង​នេះ​ទៅ​ផ្នែក​កុង​ស៊ុល​របស់​យើង​”។លោកបា​ន​​បង្វែ​រ​សំ​ណួ​រ​ទៅ​​ប្រធា​ន​ផ្នែក​កុង​ស៊ុល​វិញគឺលោកត្រាន់​ បា​ន​ មិញ (Tran Ban Minh) ដែ​ល​មិន​អា​ច​ទាក់ទ​ង​បា​ន​។ កា​លពី​ថ្ងៃ​ពុធ ​នគរបា​​ល​បា​ន​និយា​យ​ថា ​ពួកគេ​​កំ​ពុងតែ​សហកា​រ​ស៊ើប​អង្កេត​ករណី​​នេះ​រួមគ្នាជាមួ​យ​នគរបា​ល​ប្រឆំាង​គ្រឿង​ញៀនមក​ពី​ប្រទេ​ស​អូ​ស្ត្រាលី។ លោកធា​រិទ្ធិបា​នថ្លែង​​ថា ​នគរ​បា​ល​បា​​ន​រក​ឃើញ​​សារធាតុ​គីមី​​សរុប​​ចំនួន​២០មុខ​ផ្សេងៗ​គ្នា អំ​ឡុងកា​រ​ឆ្មក់​ចូ​ល​ រួម​ទាំង​ប្រេង​ម្រះ​ព្រៅ​ជា​ង​៤.០០០លីត្រ​ ដែ​ល​អាច​ផលិតជា​គ្រឿង​ញៀន​អិុចស្តាស៊ី រួម​ជាមួ​យឧបករណ៍​​សម្រាប​់​ផលិត​គ្រឿង​ញៀ​ន​ផ្សេង​ទៀត​។ ប្រេង​ម្រះ​ព្រៅ​ បានមកពីការចម្រាញ់​ចេញពី​ដើម​ម្រះ​ព្រៅ​ ដែ​ល​គេ​ឃើញ​មា​ន​នៅ​តាមជួរ​ភ្នំ​ក្រវាញ​នៅក្នុ​ង​ប្រទេ​ស​កម្ពុជា​ភាគ​និរតី​។ ក្រុម​អភិរក្សព្រៃ​ឈើ ​​ដែល​ធ្វើ​កា​រ​នៅក្នុង​តំ​បន់​ព្រៃ​កា​រពារ​ទាំ​ងនោះ បាន​លើក​ឡើង​ថា សកម្មភាពចម្រាញ់យក​ប្រេង​នៅក្នុង​តំ​បន់​នេះ ត្រូវ​បា​ន​លុប​បំ​បាត់​អស់​ខ្លះបើទោះជា​ នៅមា​នខ្លះតាម​​តំ​បន់ព្រៃ​ដទៃ​​ទៀតមិន​ត្រូវ​បា​នល្បាត​​ទៀង​ទាត់​ក៏​ដោ​យ។ លោកហ្គ្រាហា​មស (Graham Shaw) មន្ត្រី​​ផ្នែក​ប​ច្ចេក​ទេ​ស​អំ​ពីការ​ប្រើ​ប្រាស់គ្រឿង​ញៀន​ក្នុង​ប្រទេ​ស​កម្ពុជាប្រចាំ​នៅ​អង្គកា​រសុ​ខភាព​ពិភព​លោក ​​ថ្លែង​ថា ប្រសិ​នបើថ្នាំ​ញៀន​អុិចស្តាស៊ី ត្រូវបា​នផលិតចេញ​ពី​ប្រេង​​ម្រះ​ព្រៅ ក្នុង​កន្លែង​ពិ​សោធន៍​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ វា​ប្រហែ​ជា​លើក​ដំបូ​ង​ហើយ​​សម្រាប់​កម្ពុជា​ ដែល​ជា​ទូទៅត្រូ​វ​បាន​​នាំ​ចេញទៅកែ​ច្នៃនៅប្រទេស​វៀតណា​ម។ លោកបន្ថែម​ថា “ផ្អែ​កលើ​គ្រឿងញៀន​​ដែ​ល​ទំ​នងជា​​ត្រូ​វ​បា​ន​​ប្រើ​​ក្នុង​ប្រទេ​ស​កម្ពុជា​...

មេដឹក​នាំ​បន្ទាប់​ត្រូវ​តែ​ជា​មនុស្សនៅក្នុងគ្រួ​សារ​ ឬ​សមាជិក CPP

កាល​ពី​ម្សិល​មិញ ​លោកនាយក​រដ្ឋ មន្ដ្រី​ ហ៊ុន សែន​ បាន​មាន​ប្រតិកម្ម​ខ្លាំងៗ បកទៅ​អ្នក​​រិះគន់​លោក​ ព្រម​ទាំង​បានប្រដូច​ខ្លួន​លោកទៅ​នឹង​ទេវតា​ ​ក្នុង​រឿង​ព្រេង​របស់​ព្រះ​​ពុទ្ធ​សាសនាថា ការ​ផ្លាស់​ប្ដូរ​លោក​នៅ​ពេល​អនាគត​ និង​មេដឹក​នាំ​ប្រទេស​បន្ទាប់​ អាចជាអ្នកមក​ពី​សមាជិកគ្រួ​សារ​ផ្ទាល់​របស់​លោក ឬ​សមាជិក​មន្ដ្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ដែលកំពុង​កាន់​អំណាច​។ លោក ហ៊ុន សែន​ បាន​​​ថ្លែង​នៅក្នុង​ពិធី​បើក​​សម្ពោធ​រមណីយដ្ឋាន​ឋាន​សួគ៌ បូកគោ​នៅ​ក្នុង​ខេត្តកំពត​ថា លោក​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​ការធ្វើអត្ថាធិប្បាយមួយចំនួន​ របស់​  “ក្រុមគណបក្ស​ប្រឆាំង​”  ដោយមិនបញ្ចេញ​ឈ្មោះ​ ដោយទាមទារ ឲ្យ​ផ្លាស់​ប្ដូរ​រូប​លោក​ដូចទេវតាឆ្នាំ​ថ្មី​ ដែល​តែង​តែ​ផ្លាស់​ប្ដូរ​វន​គ្នាជារៀង​រាល់​ឆ្នាំ​។ ស្លាកសញ្ញា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​រូប​ទេវតាមួយអង្គ​កំពុង​បាច​ផ្កា​ និងមានកួរស្រូវ​ព័ទ្ធ​ជុំ​វិញ​។ ក្នុងការ​ឆ្លើយ​តប ​ចំពោះការធ្វើ​អត្ថា​ធិប្បាយ​របស់​​គណបក្ស​ប្រឆាំង​ លោក ហ៊ុនសែន​ បាន​មាន​ប្រសាសន៍ថា មិនទាន់​ដល់​ពេល​ឲ្យគណបក្ស​ប្រឆាំង​គ្រប់គ្រង​ប្រទេស​នៅឡើយ​ទេ​ ហើយ​អ្នកណា​ហ៊ាន​ជេរប្រមាថ​រូប​លោក នឹង​ត្រូវ​ “រន្ទះ​បាញ់​”។ លោក ហ៊ុន សែន​ បាន​ថ្លែង​ថា​ “​ខ្ញុំ​ចង់​ឆ្លើយតប​ទៅ​វិញ”។ លោកនាយក​រដ្ឋមន្ដ្រីមាន​ប្រសាសន៍​ថា “ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​ទេវតា​នោះ​ការ​ផ្លាស់​ប្ដូរ​នេះ​ត្រូវ​តែ​ជាអ្នកមក​ពី​គ្រួសារទេវតា ប្រសិន​បើ​ទេវតា សែន​ ចេញ​ទៅ ​ ក៏នៅ​មាន​ទេវតា ខេង ទេវតា​ យ៉ាន​ និងនៅ​មានថ្នាក់​ក្រោម​ផ្សេង​ៗទៀត​”។ លោកហ៊ុនសែន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍របស់​លោក​ត្រឹម​តែ​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​​របស់​ប្រទេស​កម្ពុជា​ ដោយ​មានប្រសាសន៍ថាតាម​ពិត​ទៅ​លោកដូច​ទេវតាដែល​នៅ​តាម​ដើម​ឈើ​ និង​នៅលើមេឃពី​ព្រោះ​ទេវតា​ទាំង​នោះ​គ្មានការ​ផ្លាស់​ប្ដូរទេ​។ លោកហ៊ុនសែន​ បាន​មាន​ប្រសាសន៍​ថា“តែទេវតាដូច​ខ្ញុំ​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ប្រជា​ពល​រដ្ឋ​”។ “មិនទាន់​ដល់​វេន​អ្នកដទៃ​ក្រៅ​ពី​កូន​របស់​ទេវតានិង​គ្រួសារ​ទេវតាទេ​”។ កូន​របស់​លោកហ៊ុនសែន​ មួយ​ចំនួន​បាន​កាន់​មុខ​តំណែងដ៏មាន​អំណាច​នៅក្នុង​ជួរ​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​ ចំណែក​ឯ​អ្នក​តាម​ដាន​ជាច្រើនយល់​ឃើញ​ថារបបនយោបាយ​ផ្ទេរ​ពី​សែស្រឡាយគ្រួសារ​កំពុង​តែកើត​មាន​។ កាល​ពីខែ​មករា លោក ហ៊ុន ម៉ានិត​ កូន​​ទី​២​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ត្រូវ​បានដំឡើង​​ឋានៈ​ទៅជា​វរសេនីយ៍ឯក​ និង​​ជា​អនុប្រធាន​អង្គភាព​ស៊ើប​ការណ៍​យោធា​ដ៏​មានអំណាច។ ​ ហើយ​កាល​ពីខែ​មករា​ឆ្នាំមុន​លោក ហ៊ុនម៉ាណែត កូន​​ច្បង​របស់​លោក​ ត្រូវ​បានដំឡើងឋានៈ​ជាឧត្តមសេនីយ៍ទោ នៅក​្នុង​ជួរ​កង​ទ័ព​។កូន​ប្រុស​ពៅ​របស់​លោកហ៊ុនសែន​ គឺលោកហ៊ុនម៉ានី​ គឺជា​ជំនួយការ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ និង​ជា​សមាជិក​ខុទ្ទកាល័យ​របស់លោកទៀតផង។​ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង​ សម រង្ស៊ី បាន​មាន​ប្រសា​សន៍ថាពាក្យ​សម្ដីរបស់​លោកនាយករដ្ឋមន្ដ្រី​ ដើម្បី​បំភ័យ​ក្រុម​អ្ន​ក​រិះគន់​ និង​គូបដិបក្ខខាង​នយោបាយ​របស់​លោកបើ​ទោះ​បីជា​លោក​បដិសេធ​មិន​ព្រម​ពន្យល់​ថា តើ​គណបក្ស​របស់​​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ ដូចលោកហ៊ុនសែន​ វាយបក​ ឬយ៉ាង​ណា​នោះទេ​។ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា​ “ជាធម្មាតា ​គាត់​កំពុង​តែ​បំភ័យ​អ្នក​ដទៃ​។ប្រសិន​បើ​ការបោះ​ឆ្នោត​ត្រូវ​បាន​គេ​រៀប​ចំ ​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ គណ​បក្ស​ប្រជា​ជនកម្ពុជា​គ្មាន​ឱកាសឈ្នះ​ឆ្នោត និងកាន់​អំណាច​​ទេ”​។ ចំពោះ​​​​​​ការ​​ប្រៀបធៀប​​​ខ្លួន​​​ឯងទៅ​​​នឹង​​​ទេវតារបស់​​​លោក ​​​ហ៊ុន​​​ សែន លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍ថា “ប្រសិន​​​បើ​លោក​​​ជាទេវតា​​​ពិត​​​ប្រាកដ​​​មែន​​​ យើង​​​​​នឹងមិន​​គួរខ្លាច​​​ចំពោះការ​​​បោះ​​​ឆ្នោត​​​ដោយ​​​យុតិ្តធម៌​​​នោះ​​​ទេ”។ លោក​​​បន្តថា​​​ទេវតា​​​ពិត​​​ប្រាកដ  “នឹង​​​ជំរុញ​​​ឲ្យ​​​បញ្ចប់​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិម​​​នុស្ស​​​  ការ​​​ទន្ទ្រានយកដីធ្លី​​​ពីប្រ​​​ជា​​​ពល​​​រដ្ឋ​ក្រីក្រ ការដកអភ័យឯកសិទិ្ធ​តំណាងរាស្ត្រ​​​ ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើនិង​​​អំពើ​​​ពុក​​​រលួយ”។ លោក​​​ យឹម សុវណ្ណ​​​...

ជន​សង្ស័យ​ក្នុង​ហេតុការណ៍ ​បាញ់​សម្លាប់​​​នៅ​ខេត្ត​កោះកុង​ត្រូវសាលា​ដំបូង​ខេត្ត​សាកសួរ

មន្ត្រី​សាលា​ដំបូង​ខេត្ត​កោះកុង​ម្នាក់​បាន​លើក​ឡើង​ថា ​មួយ​សប្ដាហ៍​បន្ទាប់​ពីការ​បាញ់​សម្លាប់​លោកឈុតវុទ្ធី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោកអុិន​ រតនាមន្ដ្រី​កង​រាជ​អាវុធ​ហត្ថ ជន​សង្ស័យ​មួយ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តកោះកុង​ ដើម្បី​សាក​សួរ​កាល​ពី​ល្ងាច​ម្សិលមិញ​ មុន​ពេល​បញ្ជូន​ត្រឡប់​មក​ឃុំ​ខ្លួនបណ្តោះអាសន្ន​​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​វិញ​។ លោក ឈិន ឡុង​ ក្រឡា​បញ្ជីរបស់​លោក​ តុប ឈុន​ហេង​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តបាន​មាន​ប្រសាសន៍ថា “ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ នៅ​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ​នៅឡើយទេ​ ហើយ​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​ឃុំខ្លួន​វិញ​នៅឯ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។ យោង​តាម​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យដឹង​ថាជន​សង្ស័យឈ្មោះ​ រ៉ាន់បូរ័ត្ន អាយុ​២៧​ឆ្នាំ​ ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​កោះកុងបាន​ចាប់​ខ្លួន​​តាំង​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​ម្លេ៉ះ​។ លោកហ៊ុនរ៉ាន់​ ឪពុក​របស់​ជន​សង្ស័យ​បាន​ថ្លែងថា លោក​ពិត​ជា​ព្រួយ​បារម្ភ​​ណាស់​​ចំពោះការ​ឃុំ​ខ្លួន​កូន​ប្រុស​របស់​​លោក​ ។ លោកហ៊ុនរ៉ាន់​ បាន​បន្ដថា “ ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់​នោះ​ទេ​ ប៉ុន្ដែ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​ ហើយ​ថ្ងៃ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​នាំខ្លួន​ទៅ​សាលាដំបូង​ខេត្តកោះកុង ​នៅ​ម៉ោង​៥​ល្ងាច”។ លោក អិុន គង់ចិត្រ អ្នក​ឃ្លាំ​មើល​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្តកោះកុង​បាន​លើក​ឡើង​ថា លោក សូ សុភាព​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​មុន​​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ​ដែរ​នោះត្រូវ​បាន​ដោះ​លែង​ពី​ទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថវិញហើយ​ កាល​ពី​ម្សិល​មិញ។ លោកអិុន​ គង់​ចិត្របានមាន​ប្រសាសន៍​ថាលោក​ រ៉ាន់​ បូរ័ត្ននិង​អ្នក​ភូមិ​ពីរ​នាក់​ ដែល​បាន​ឃើញ​ការ​បាញ់​សម្លាប់​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ឲ្យ​សម្ដែង​ហេតុ​ការណ៍​នាំ​ទៅ​រក​ការ​បាញ់​សម្លាប់​នេះ​ឡើង​វិញ​។ ម៉ាធូ​ ផេលឺរីន (Mathieu Pellerin) អ្នក​ផ្ដល់​ប្រឹក្សា​នៅ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់ពីធ្វើត្រាប់​ឡើង​វិញ​ អំពីហេតុ​ការណ៍​បាញ់​សម្លាប់​នេះ លោក អិុន​ រតនា​ នៅ​តែ​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធីហើយ​បន្ទាប់​មក​គេ​បាន​និយាយ​ថា លោក បាន​ខឹង​សម្បា​បន្ទាប់​ពី​លោកអិុនរតនា​ បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​​បាន​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុនរតនារួច​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​”។ អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្ដល់​របាយការណ៍​មិនខុស​គ្នា​ប៉ុន្មាន​ទៅនឹង​ការ​ធ្វើ​ត្រាប់ឡើង​វិញ​នេះ​ទេ​។ យោង​តាម​លោក នាង​ បូរ៉ាទីណូ​ អ្នក​សម្រប​សម្រួល​របស់​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​ បានឲ្យដឹងថាកង​រាជ​អាវុធ​ហត្ថ​បាន​ប្រាប់​លោក​ថាពួក​គេ​អាច​កំណត់​បាន​ថាលោករ៉ាន់បូរ័ត្ន​ បាន​បាញ់​អ្នក​ទាំង​ពី​ដោយ​អចេតនា​ នៅ​ពេល​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុន​ រតនា ដែល​កំពុង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយនឹង​លោកឈុតវុទ្ធី​...

តំណាងមួយរូប​​របស់សហ​ជីព​សេរីកម្មករចោទ​ប្រកាន់​ម្ចាស់​រោង​ចក្រ​​កាត់ដេរ​ថា​បាន​វាយ​ដំខ្លួន

តំណាង​សហជីព​មួយ​រូប​ប្រចាំ​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​H&M ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​​របស់​​ស៊ុយ​អែត​​ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​បាន​ទទួល​រង​ការ​វាយ​ដំពី​សំណាក់​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​កាលពី​ម្សិល​មិញ​ ដោយបណ្ដាលឲ្យ​​មាន​ការ​តវ៉ា​​នៅ​ខេត្ត​កណ្ដាល។​ លោក​ ញ៉ែម​ សម្ផស្ស​​ ​ តំណាង​សហ​ជីព​សេរី​កម្ម​​ករ​ (FTU) បាន​មាន​ប្រសាសន៍​ថា​​ លោក​បាន​ជួប​ជាមួយ​​  ហុង​ សៀទុង (Hong  Siu Tong)​​​ អ្នក​គ្រប់​​គ្រង​​រោងចក្រ​​ Archid មកពី​ទីក្រុង​ហុង​កុង ​​​ក្នុង​ស្រុក​អង្គ​ស្នួល ​នៅ​វេលា​​​ម៉ោង៦និង៣០​នាទី​​ព្រឹក រួមជាមួយ​នឹង​​​តំណាង​​សហជីព​នេះ​បី​នាក់​ទៀ​ត​​។ លោក​ សម្ផស្ស​ បាន​មាន​ប្រសាសន៍​ថា​ ពួក​គាត់​បាន​ទៅ​ជួប​លោក​ សៀ ទុង​​ ដើម្បី​​ស្នើសុំ​​ឲ្យ​លោក​​ផ្លាស់​​ទី​តាំង​​ស្រះ​​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​​​ក្បែរ​នោះ​ចេញ ព្រោះ​​​​ក្លិន​មិន​ល្អចេញ​ពី​ស្រះនោះ ​​ធ្វើ​ឲ្យ​កម្ម​ករ​កម្ម​ការិនីរកកល​ចង់​ក្អួត។​លោក​បាន​បន្ថែម​ថា​​ ​លោក​ក៏​បាន​ស្នើ​សុំ​សោ​ហ៊ុយ​​ធ្វើ​ដំណើរ​១០​ដុល្លា​រ​ក្នុង​មួយ​ខែ ព្រមទាំង​ប្រាក់​លើក​ទឹក​ចិត្ត​​៣​ដុល្លារ​សម្រាប់​បុគ្គ​លិក​ណា​មិន​ដែល​ឈប់​ពី​ការ​ងារ​​ផង​ដែរ​។ លោក សម្ផស្ស​ បាន​មាន​ប្រសាសន៍ថា ​​ការ​ចរ​ចា​មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយហើយ​​លោក​បាន​​អះអាង​ថា​ ​​ក្រោយ​មក​ ​លោក​​​​បាន​រង​​ការ​វាយ​ដំ​ពីលោក​ ​សៀ​ ​ទុង​​​ និង​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ផ្សេង​ទៀត​។ ​ លោក​ សៀ ទុង​ បាន​បដិ​សេធ​​ថា​​​...