សាលារាជធានី​ភ្នំពេញ​បង្កើត​ក្រុម​ការ​ងារ​ដើម្បី​សាង​សង់​រូប​សំណាករបស់​លោក ជា វិជ្ជា

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​​​បាន​លើក​ឡើង​ កាល​ពី​ម្សិល​មិញ​ថា សាលា​រាជធានី​ភ្នំពេញ​ បាន​បង្កើត​ក្រុម​ការ​ងារមួយ រួម​មាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ចំនួន​​​​ប្រាំពីរ​រូប និង​សមា​ជិក​សហជីព​សេរី​កម្មករ​មួយ​ចំនួន​ ដើម្បី​រៀប​ចំ​សាងសង់​រូប​សំណាក​របស់​លោក ជា​ វិជ្ជា ដែល​ត្រូវ​​​បាន​​​ឃាត​​​ករ ​បាញ់​សម្លាប់។ លោក ជា វិជ្ជា អតីតប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ​ត្រូវ​បានឃាតករ​បាញ់​សម្លាប់​ទាំង​ថ្ងៃ​នៅ​ក្បែរ​វត្ត​លង្កា កាល​ពី​ខែ​មករា​ ឆ្នាំ​២០០៤​។ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់ពី​បទ​មនុស្ស​ឃាត ប៉ុន្ដែ​គេ​​ចាត់ទុក​ថា ជា​អ្នក​រង​គ្រោះ​ជំនួស​គេ​ ហើយ​ចាប់​តាំង​ពី​នោះមក ​​អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​​បាន​តុលាការដោះ​លែង​ ឲ្យនៅ​ក្រៅ​ឃុំ​​​បណ្តោះអាសន្ន​...

​នៅ​ទី​​បំផុត ​​​ការ​​​តវ៉ា​​​​​​​​​​​​នៅ​​រោង​​ចក្រ​​​​កាត់​ដេរ​មួយកន្លែង​​​​ក្នុង​ខេត្ត​​កណ្តាល​​បញ្ចប់​ ​​ក្រោយ​​​​​​​ពីយល់​​គ្នា

​ការ​​ធ្វើ​​កូដ​កម្ម​​មួយ​​របស់​កម្ម​​ករ​​​កាត់​ដេរ​​​​​ក្នុង​​ខេត្ត​កណ្តាល​​​ដែល​​​​បាន​​​បន្ត​​​អស់​រយ:​ពេល​​​​​ជា​ង​​មួយ​​សប្តាហ៍​​ ដោយ​សារ​​តែការ​​យល់​​​ច្រ​​ឡំ​រវាង​​​​គណ:គ្រប់​​​គ្រង​​រោង​​ចក្រ​​​​ និង​​កម្ម​​​ករ​​​នោះ ​បាន​​បញ្ចប់​កាល​​​ពី​ថ្ងៃសៅរ៍​​​​ នេះ​បើ​​តាម​ការ​​លើក​ឡើង​​​របស់​​​អ្នក​​តំណាង​សហ​ជីព​​ និង​​គណ:គ្រប់​​គ្រង​​​រោង​​ចក្រ​​​​​​​។ យោងតាម​​​​លោក មាស សំណាងអ្នក​​តំណាង​​​​​សហ​​ជីព​​​​​​​សេរី​កម្ម​ករ​​​​​ប្រចាំ​​នៅ​រោង​​ចក្រ ថៃ យ៉ាង ​​​​​​​​ក្នុង​​​ស្រុង​​​អង្គ​​ស្នួល ​​បាន​​ឲ្យ​ដឹង​ថា ​​កម្ម​​​ករ​​បាន​​ធ្វើ​​​ការ​តវ៉ា​​​តាំង​​ពី​ថ្ងៃទី​​​​៤​ខែឧ​​សភាមក​ម្លេ៉ះ​ ដោយ​សារតែ​​​ពួក​គេ​​​គិត​ថា ​​​​​​​រោង​ចក្រ​​​​ ថៃ យ៉ាង បាន​​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ និង​មាន​ការ​ព្រួយ​​បារម្ភ​​អំពី​​ការ​បាត់​បង់​​ប្រាក់​​​បំណាច់​​​​​​ការ​​ងារ​របស់​ខ្លួន​។ លោក ​​​​​មាស សំណាង​​ បាន​មាន​​ប្រ​សាសន៍​ថា “ខ្ញុំ​បាន​​​ព្យាយាម​​​ប្រាប់​​​កម្ម​​ករ​​​​​​ហើយ​​ថា ​​​​ម្ចាស់​រោង​ចក្រ​​​មិន​បាន​​ផ្លាស់​ប្តូរ​អ្វីទេ​​​ ប៉ុន្តែ​​​​ពួក​គាត់​មិន​ស្តាប់​ការ​​បក​ស្រាយ​​របស់​ខ្ញុំ​​ឡើយ​​​”។ លោក​​បាន​​បន្ត​ថា ​​ការតវ៉ា​​នេះ​​​​មាន​​​កម្ម​​ករ​​​​មួយ​​ចំនួន​​​​​បាន​​ដើរ​​​ក្បួន​​​​ប្រ​​​​វែង​​​​មួយ​គីឡូ​​ម៉ែត្រ​កាល​​ពី​​ថ្ងៃ​​សៅរ៍​​ ដើម្បីជួប​ជា​​មួយ​សកម្ម​​ជន​គណបក្ស​​ប្រ​ជា​​ជន​កម្ពុជា​​មួយ​​រូប ​ដែល​បាន​ចុះ​ទៅ​​ទី​នោះ​ ហើយ​​ក៏​បាន​លើក​​ឡើង​ពីការ​ព្រួយ​​បារម្ភ​របស់​​​ខ្លួន​។ លោក ​​វូ លីងហួ ​​​​​នាយក​គ្រប់​គ្រង​​​​​នៅ​​រោង​​​​ចក្រ ថៃ យ៉ាង ​​​​​បាន​បំភ្លឺ​ថា ​​គ្មាន​​ការ​​​ផ្លាស់​​ប្តូរ​ឈ្មោះ​ទេ ​ប៉ុន្តែ​​ក្រុម​ហ៊ុន​​មេ​​របស់​​​​រោង​​​ចក្រ​​នេះ​បាន​​បើក​​រោង​​​ចក្រ​មួយ​​ទៀត​​​​​​នៅ​ក្បែរ​​នោះ​​កាលពី​ឆ្នាំ​​២០១០ ដោយ​​​ដាក់​​ឈ្មោះ​​ថា ​ ថៃ ណាន ​ដែល​​​ប្រហែល​ជា​ដើម​ហេតុ​បង្ក​ឲ្យ​មាន​​ការ​យល់​​ច្រ​ឡំ​នេះ។​​ លោក ​​​​​​វូ លីងហួ បាន​លើក​ឡើង​​ថា “យើង​អាច​​ធានា​​​​​​​បាន​ថា ប្រាក់​​​បំណាច់​ការ​​ងារ​របស់​ពួកគាត់​​នឹង​មិន​បាត់​សូម្បី​តែ​​មួយ​សេន​”។ ​លោក​​​បន្ត​ថា ក្រុម​មន្ត្រី​មក​ពី​ក្រ​សួង​​ការងារ​​​​​​បាន​ពន្យល់​ពី​​ស្ថាន​​ភាព​នេះ​ប្រាប់​កម្ម​​ករ​​កាល​ពី​​ថ្ងៃសៅរ៍​ ហើយពេល​​នេះ​​ការ​​​យល់​ច្រ​​ឡំ​​​​​​​​នេះ​​​ត្រូវបាន​​ដោះ​ស្រាយ​ហើយ​​។ លោក មឿន តុលា ​ប្រ​​ធា​ន​កម្ម​​វិធីការងារ​​​នៃ​​មជ្ឈ​មណ្ឌ​​លអប់រំ​ច្បាប់​សម្រាប់​សហគមន៍បាន​​​មានប្រ​សាស​​ន៍ថា ​កង្វះ​​ការ​ចរចា​  និង​ការ​​​មិន​ទុក​ចិត្ត​គ្នា​រវាង​​កម្ម​ករ​ និង​​​​គណ:គ្រប់​​គ្រង​​រោង​ចក្រ​​​​​​ បណ្តាល​ឲ្យ​មាន​ជម្លោះកើត​ឡើង​ជា​​​ញឹក​ញាប់​៕ ប្រែ​​សម្រួល​ដោយ តែម សុខុម​​​​​​​​​​​​​​

គណបក្ស​ប្រឆាំង​​ស្នើសុំ​ធ្វើ​​ការតវ៉ា​ចំពោះ​ការ​ផ្តាច់​ចរន្ត​អគ្គិសនី​ញឹកញាប់នៅក្នុង​ខេត្ត​កំពង់​ធំ

អាជ្ញាធរ​ខេត្ត​កំពង់​ធំ​បាន​បដិសេធ​សំណើ​របស់​គណបក្ស​ សម​ រង្ស៊ី សុំ​ធ្វើ​បាតុកម្ម​អហិង្សា​​មួយ​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​កាត់​ផ្ដាច់​ចរន្ដ​អគ្គិសនី​ជា​ញឹក​ញាប់​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​នៅ​ក្នុង​ខេត្ត​អស់​រយៈ​ពេល​ជិត​ពីរខែ​មក​ហើយ។ លោក ម៉ែន​ សុថាវរិន​ ​សមាជិក​ព្រឹទ្ធសភា​របស់គណបក្ស​ សម​ រង្ស៊ី ​ប្រចាំ​មណ្ឌល​កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​របស់​លោក​បាន​ទទួល​បណ្ដឹង​ពី​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​មួយ​ ដែល​មាន​ការ​កាត់​ផ្ដាច់​ចរន្ដ​អគ្គិសនី​រហូត​ដល់​ទៅចំនួន​២៦​ដង​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។ លោកបាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្ត​​ អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ជួប​ប្រទះ​នឹង​ចរន្ដ​អគ្គិសនី​​រអាក់​រអួល​អស់​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ ​រួម​ទាំង​ទី​ស្នាក់​ការ​​ខេត្ត​​របស់​គណបក្ស​​ប្រឆាំង​ផង​ដែរ។ លោក​បាន​បន្ថែម​ថា លោក ​ឈុន ឈន់​ អភិបាល​ខេត្ត​កំពង់​ធំ​បាន​បដិសេធ​សំណើ​របស់​​គណបក្ស​ប្រឆាំង​សុំ​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​​ តវ៉ា​នឹង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ចរន្ដ​អគ្គិសនី​ក្នុង​ខេត្ត​ គឺ​ក្រុម​ហ៊ុន​ ប៊ីវីស៊ី (BVC)​ ដែល​បាន​ទិញ​​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​ដើម្បី​ផ្គត់​ផ្គង់​ខេត្ត​នេះ។ លោក សោម ​សុផាត អភិបាល​រង​ខេត្ត​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​សំណើសុំ​ធ្វើ​បាតុកម្ម​នេះ​។ ​លោកបាន​មាន​ប្រសាសន៍ថា​ លោក​បាន​ស្នើសុំ​ឲ្យ​គណបក្ស​ សម ​រង្ស៊ី ​ពន្យារ​ពេល​ធ្វើ​បាតុកម្ម​ រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នា​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ​នេះ​ ពី​ព្រោះ​ក្រុម​ហ៊ុន​ ប៊ីវីស៊ី ​បាន​សន្យា​​បំពាក់​ម៉ាស៊ីន​ភ្លើង​ថ្មីៗ​ ដើម្បី​ធានា​ឲ្យ​អ្នក​ភូមិ​​មាន​អគ្គិសនី​ប្រើប្រាស់ រហូត​ដល់​ដំណាច់​ខែ​ឧសភានេះ​។ លោក​ សោម​ សុផាត​ ឲ្យ​ដឹង​ថា  “ យើង​​បាន​ស្នើ​សុំ​ឲ្យ​គណបក្ស​ សម​ រង្ស៊ី ផ្អាកការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ ប៊ីវីស៊ី​ សិន​ ខណៈ​​ពេល​​ក្រុមហ៊ុន​នេះ​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ដាក់​​​ម៉ាស៊ីន​ភ្លើង​មួយ​គ្រឿង​​ជំនួស​ម៉ាស៊ីនភ្លើង​​ចាស់​ ដែល​បាន​ខូច​ទៅ​ហើយ​នោះ​”។ លោក​​បាន​មាន​ប្រសាសន៍ថា​ គណបក្ស​ សម​ រង្ស៊ី ​យល់​ព្រម​​ពន្យារពេល​ធ្វើ​បាតុកម្ម​នោះហើយ​ ដើម្បី​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ដាក់​​ម៉ាស៊ីន​ថ្មី​​ជំនួស​ម៉ាស៊ីន​ចាស់​របស់​ខ្លួន​។ លោក​បានមានប្រសាសន៍​ថា ប្រសិន​បើ​នៅ​តែ​គ្មាន​​​ដំណោះ​ស្រាយ​ទេនោះ​ យើង​នឹង​ធ្វើ​ការ​តវ៉ា​​ជាមិនខាន​​។ លោកបាន​មាន​ប្រសាសន៍ថា “ យើង​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ពេល​ណា​មួយ​ ប្រសិន​បើ​ពួក​គេ​មិនដោះ​ស្រាយ​បញ្ហា​នេះ​”។ លោក ​ហ៊ុយ ថោ ប្រធានភូមិ​ក្នុង​សង្កាត់​​ កំពង់ធំ​ ក្រុង​ស្ទឹង​សែន​បាន​និយាយ​ថា ចរន្ដ​អគ្គិសនី​រអាក់​រអួល​​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ភូមិយ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ដើមខែ​មេសាកន្លង​មក​។ លោក​បាន​និយាយ​ថា “ ភ្លើង​ដាច់​​​ជិត​ពីរ​ខែ​កន្លង​មក​ហើយ ​ហើយ​វា​ធ្វើ​ឲ្យ​​មាន​ការ​លំបាក​ដល់​ការ​រស់​នៅក្នុង​ភូមិ​របស់​ខ្ញុំ​ ដោយ​សារ​គ្មាន​ភ្លើង​ប្រើ​​”៕ ប្រែសម្រួល​ដោយ  ហួង​ កុកទៀន

ទំហំ​​​ចំណាយ​​​លើ​​​គោ​​​លនយោ​​​បាយ​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​អគ្គិភ័យ​​​កើន​​​ឡើង​​​ក្នុង​​​វិស័យកាត់​​​ដេរនៅ​​​កម្ពុជា

ក្រុម​​ឈ្មួញ​​​កណ្តាល​​​បាន​​​​​​និយាយថា ទំហំ​​​ចំណាយ​​​ក្រុម​​​ហ៊ុន​​​ធនា​​​រ៉ាប់​​​រង​​​នៅ​​​ក្នុង​​​ស្រុក បាន​​​បញ្ចេញ​​​ កាល​​​ពីឆ្នាំ​​​មុន​​​ទៅ​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​ចំនួន​​​ពីរ​​​ និង​​​ទៅ​​​លើ​​​មហន​​​្តរាយ​​​ធម្មជាតិ​​​ក្នុង​​​តំបន់​​​ បាន​​​កើន​​​ឡើង​​​ខ្ពស់​ ដោយ​​​សារតែ​​​គោ​​ល​​​នយោ​​​បាយ​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​អ​​​គារ​​​រោង​​​ចក្រកាត់​​​ដេរ​​​នៅ​​​ប្រទេស​​​​​​​​​កម្ពុជា​​​។ លោក ទី អាទិត្យ ជំនួយ​​​ការ​​​ប្រធាន​​​សមា​​​គម​​​​​ធា​​​នា​​​រ៉ាប់​​​រង​​​ទូទៅ​​​នៅ​​​កម្ពុជា​​​ បាន​​​ថ្លែង​​​ថា ​​​ចំនួន​​​ទឹក​​​ប្រាក់​​​ដែល​​​ត្រូវ​​​បាន​​​ចំណាយ​​​ក្នុង​​​វិស័យ​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​អគ្គិភ័យ​​​នៅ​​​កម្ពុជា ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មាន​​​ប្រហែល​​​២៤​​​លាន​​​ដុល្លារ​​​ ហើយ​​​ចំនួន​​​ទឹក​​​ប្រាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​យកទៅ​​​ចំណាយ ពី​​​២៩,៧​​​លាន​​​ដុល្លារ​​​ដែល​​​ជា​​​ចំនួន​​​ទឹក​​​ប្រាក់​​​ចំណូល​​​សរុប​​​។ លោក ទី អាទិត្យ បាន​​​ថ្លែង​​​ថា ទំហំ​​​ទឹក​​​ប្រាក់​​​​​​ដ៏​​​ច្រើន​​​នេះ​​​ត្រូវ​​​បាន​​​ចំណាយ​​​ទៅ​​​លើ​​​ម្ចាស់​​​រោង​​​ចក្រ​​​មិថុនា​​​ (June Textile)​ នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​រោង​​​ចក្រ​​​ រីវវើ​​​រីជ ធិក​​​ថាយ​​​...

CPP​​អួត​អាង​ថា​ មាន​ការ​ចុះ​ចូល​យ៉ាង​​ច្រើន​នៅ​ជិត​ពេល​​បោះ​ឆ្នោត

នៅសល់ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ចូល​មកដល់ មាន​សមាជិករបស់​គណបក្ស​ប្រឆាំង​ និង​ក្រុម​យុវ​ជន​ទើប​តែ​ដល់​អាយុ​បោះ​ឆ្នោត​លើក​ដំបូង​ចំនួន​ជាង​៥.០០០​នាក់​ បាន​នាំ​គ្នា​​ចេញ​​មកចុះចូលជាមួយគណបក្ស​ប្រជា​ជន​កម្ពុ​ជា​ កាល​ពី​ថ្ងៃ​សៅរ៍​​ ដើម្បី​បញ្ជាក់អំពី​​ការ​គាំ​ទ្រ​របស់​ពួក​គេ​ចំពោះគណបក្ស​​​ ដែល​កំពុង​កាន់​អំ​ណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ ហើយ​បាន​ទទួល​អំណោយ​នៅ​ក្នុង​ពិ​ធី​ដ៏​ធំ​មួយនៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ដែល​មាន​លោក ហោ​ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ជា​អធិបត។ លោក​ នាង​ ណារិន​ អធិការរង​នគរ​បាល​ស្រុកបាធាយ​ ជា​កន្លែង​បើក​ប្រារព្ធពិ​ធី​បានឲ្យដឹង​ថា​ ក្នុងឱកាសនេះ គេ​ឃើញ​​មាន​សមា​ជិក​ចំនួន​៥.០៥៨​នាក់​មក​ពី​គណបក្ស​នយោ​បាយ​នានា​ បាន​ចុះ​ចូល​​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​។ លោក​ នាង​ ណារិន​ បាន​លើក​ឡើង​ថា​ “ ​លោក​ ហោ​ ណាំហុង​ ​បាន​មាន​ប្រសាសន៍ទៅ​កាន់​ក្រុមមនុស្ស​​ទាំង​នោះ​ ព្រម​ទាំង​បាន​ចែក​អំណោយ​ជា ​ ឲ្យ​ប្រជា​ពល​រដ្ឋ។ លោក​ ហ៊ុន​ ណេង​ អភិ​បាល​ខេត្ត​កំពង់​ចាម​ដែលជាបង​ប្រុស​របស់​លោក​ ហ៊ុន​ សែន​ ក៏​បាន​ទទួល​ស្វា​គមន៍​ក្រុម​អ្នក​គាំ​ទ្រ​ថ្មីៗ​របស់​គណបក្ស​របស់​លោក​ ដោយ​ផ្ទាល់​ដែរ។ លោក​ ហ៊ុន​ ណេង​ បាន​មាន​ប្រសាសន៍​ថា​ “ មាន​ការ​ចុះ​ចូល​ជា​ច្រើន​​ពី​គ្រប់​ស្រុក-ក្រុង នៅ​ក្នុង​ខេត្ត​កំពង់​ចាម” ដោយ​លោក​កត់​សម្គាល់​ថា​ ក្រុម​អ្នក​ចុះចូល​​បាន​ចេញ​មក​ពី​គណបក្ស​ សម​ រង្ស៊ី​ គណ​បក្ស​ ហ៊្វុនស៊ិន​ប៉ិច​ និង​គណបក្ស​ នរោត្តម​ រណឫទ្ធិ។ លោក​បាន​បន្ថែម​ទៀត​ថា​ “ ក្រុម​អ្នក​ចុះចូល​​ភាគ​ច្រើន​បាន​មក​ចូល​រួម​ជាមួយ​​ កាល​ពី​ពីរ ឬប​ី​​ ខែ​មុន​នេះ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​គ្រាន់​តែ​មាន​​ឱកាស​ប្រារព្ធពិធី​ទទួល​យក​អ្នក​ចុះចូល​ដ៏​ធំ​មួយ​តែ​ប៉ុណ្ណោះ”។ ខណៈ​ដែល​ពាក្យ​ថា​ “ ចុះចូល”...

ចង់ឲ្យ​​​រាជធានី​​​ភ្នំពេញ​​​ មាន​ សោ​ភ័ណភាពស្រស់​​​ស្អាត ​​​​សូម​​​ស្ដាប់យោបល់​​សិស្សានុសិស្ស

ការ​​​ធ្វើ​​ឲ្យ​​​មាន​​​ទីវាល​​​ស្មៅ​​​ខៀវ​​​ស្រ​​​ងាត់​​​ច្រើន ការ​​​កាត់​​​បន្ថយ​​​ការ​​​បំពុល​​​បរិយា​កាស​ពង្រឹងការ​​​គ្រប់​​​គ្រង​​​ និង​​​​​​កែ​​​ឆ្នៃ​​​កាក​សំណល់​​​និង​​​ការ​​​ទទួល​​​ទានអាហារប្រ​​​កប​​​ដោយ​​​អនា​ម័យ​​​ខ្ពស់ គឺ​​​ជា​​​ប្រ​​​ធាន​​​បទ​​​សំខាន់ៗ ​​​ដែល​​​បាន​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ជា​​​មួយ​​​លោក​ កែប​ ជុតិមា អភិបាល​​​រាជធានី​​​ភ្នំពេញ ក្នុង​​​វេទិកា​និយាយអំពីការ​​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ ទោះ​​​បី​​​ជា​​​មាន​​​អង្គការ​​​ក្រៅ​​​​រដ្ឋា​​​ភិបាល​​​​រាប់​​​ពាន់​​​បាន​​​ចុះបញ្ជី​​​ធ្វើសកម្មភាពនៅ​​​​​កម្ពុជា​​​ទាក់​​​ទង​​​នឹង​​​ការ​​​អភិវឌ្ឍ​​​ប្រកប​ដោយចីរភាព ក៏​​​ដោយ ក៏​​​វេទិកា​​​ស្តីពី​​​ការ​​​អភិវឌ្ឍ​​​​កាល​​​ពី​​​​ថ្ងៃ​​​​សៅរ៍ មាន​​ការ​​​ខុស​​​ប្លែក​​​ជាង​​លើក​​​មុន​​ៗ។ ជាជាងវេទិកា  ដែលមាន​ការ​​ចូលរួម ដោយបុគ្គលិករបស់​​​អង្គការ​​​សហ​​​ប្រជាជាតិ ដែល​ពាក់​អាវ​​​ធំ ក្រវាត់ក និង​​​មានតំណាង​​​របស់អង្គការក្រៅ​​​​រដ្ឋា​​​ភិបាល​​​ បានអ្នក​ចូល​រួមក្នុង​​​វេទិកា​ស្តីពីការ​​​អភិវឌ្ឍ​​​ប្រកប​ដោយ​ចីរភាព កាល​​​ពី​​​ថ្ងៃ​​​សៅរ៍នោះ គឺមាន​សិស្សា​​​នុសិស្សចំនួន​​​៤៥០​​​​នាក់​ មកពីបណ្តា​សាលា​រៀននៅ​ក្នុងរាជធានីភ្នំពេញ បាន​​​ពិ​​​ភាក្សា​គ្នា​អំពី​​​វិធី​​​​​​ធ្វើយ៉ាងណា​ឲ្យ​​​ទីក្រុង​មាន​​សោភ័ណ​ភាព​ស្រស់​​​ស្អាត ។​​​​​​​​​ ​​​​​​​​​​​លោក​ កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ​មាន​​​ប្រសាសន៍​​​ប្រាប់​​​សិស្សា​​​នុ​សិស្ស ​​​​​​ដែល​​​ចូល​​​រួម​​​វេទិកា​​​ស្ដីពី​បរិស្ថាន​​​​​​ និង​មនុស្សដែលរៀប​​​ចំ​​​ដោយ​​​សាលា​​​ភាសា​បារាំង​ នៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ លីសេ​ រឺណេដេកាត (Lycee Francais Rene Descartes) ជាផ្នែក​​​មួយ​​​​​​​​​នៃការផ្ដួច​​​ផ្ដើមគំនិត​​​​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​សម្រាប់​​​បង្រៀន​​​ភាសាបារំាង​​​នៅ​​​ឯ​​​បរទេស​​​ថា “ថ្ងៃ​នេះ អ្នក​​​ទាំង​​​អស់​​​គ្នា​​​នឹង​​​អាចដោះ​​​ស្រាយ​បញ្ហា​​​មួយ​​​ចំនួន​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញបាន”។ លោក​​​អភិបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​ពេល​​​បើក​​​វេទិកា​​​ថា “យើង​​​ដឹង​​​ហើយ​​​ថា រដ្ឋា​​​ភិបាល​​​មាន​​​ភារកិច្ច​​​ទទួល​​​ខុស​​​ត្រូវ​​​លើ​​​អាយុ​​​ជី​​​វិត​​​របស់​​​យើង​​​ទាំង​​​អស់​​​គ្នា។ ប្រ​​​សិន​​​បើ​​​គ្មាន​រដ្ឋា​​​ភិបាល​​​ល្អទេ យើង​​​ប្រាកដ​​​ជា​​​ពិបាករស់​​​នៅ​​​​ហើយ។ ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ ដែល​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​ ចាប់​​​ផ្ដើមមានការគិត​​​​​​អំពី​បញ្ហា​​​ទាំង​​​អស់​​​នេះ ទាំង​​​នៅ​​​វ័យ​​​ក្មេងដូច្នេះ​​​”។ ខណៈពេលអ្នក​​​ភូមិ ​​​ដែល​​​រង​​​ភាព​​​អយុត្តិធម៌ក្នុង​​​រាជធានី​​​ភ្នំពេញ ក្នុង​​​នោះមាន​​​អ្នកតវ៉ាមក​​​ពី​​​សហគមន៍​​បឹង​​​កក់​​​ និង​​​សហគមន៍​​​បុរី​​​កីឡា ទទូច​​​សុំ​​​ឲ្យ​​​លោក កែប ជុតិមា យក​​​ចិត្ត​​​ទុកដាក់​​​លើ​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគាត់​​​ ដែល​​​តែង​​​តែ​​​បរា​​​ជ័យ​​​នោះ លោក​​​អភិបាល​​​បាន​សន្យា​ថា យ៉ាង​​​ហោច​​​ណាស់​​​ លោក​​​បា​​​នត្រៀមខ្លួន​​​​​ស្ដាប់​​​ការ​​​ផ្ដល់​​​គំនិត​​​របស់​​​ពួកគេ។ លោក បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​នឹង​​​អាន ព្រមទាំងវិភាគអំពីលទ្ធផល​​​របស់​​​អ្នក​​​ទាំង​​​អស់​​​គ្នា ហើយ​​​ខ្ញុំ​​​សង្ឃឹមថា ខ្ញុំ​​​អាច​​​ទទួល​​​យក​​​គំនិត​​​​​​អ្នកទាំងអស់គ្នា​​​មក​​​អនុវត្ត​​​ក្នុង​​​រាជ​ធានី​”។ សិស្សានុសិស្ស​​​មាន​​​អាយុ​​​ចន្លោះពី​​​១០​ឆ្នាំ​និង១៥​​​ឆ្នាំ ចំនួន៤៥០​​​នាក់​​​មក​​​ពី​​​សាលាភាសា​បារាំង រឺណេ ដឺកាត វិទ្យាល័យ​​​ព្រះសី​​​ុសុវតិ្ថ  សាលាបថមសិក្សាព្រះនរោត្តម សាលា​អន្តរ​ជាតិ​សុីអាយអេ (Cambodian​​​ International​​​Academy) វិទ្យាល័យបឹង​​​កេង​​​កង ​ព្រម​ទាំង​សិស្សានុសិស្ស​​​ខ្វះ​​​លទ្ធភាព​​​ ដែលជា​​​សិស្ស​ពិការ​មក​​​ពី​​​សាលារបស់អង្គការ​​​មិនមែន​​​រដ្ឋា​​​ភិបាល​​​ជា​​​ច្រើន​​​ទៀត។ ហើយ​​​ទោះបី​​​ជា​​​ពួកគេ​​​នៅ​​​ក្មេង​​​ក៏ដោយ ក៏​​​ការ​​​ផ្ដល់គំនិតរបស់​​​ពួកគេ ជូន​​​លោក ជុតិមា ស្ដី​​​ពីវិធី​​​ដែល​​​លោក​​​អាច​​​ធ្វើ​​​ឲ្យ​​​ជី​​​វិត​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ប្រសើរ​​​ឡើង​​​នោះ មាន​​​លក្ខណៈ​​​ស្រួច​​​ស្រាវ​​​ដែរ។​​​ នៅ​​​ពេល​​​សួរ​​​ថា ​​​តើពួក​​​គេ​​​អាច​​​ផ្តល់យោ​បល់ដល់​លោកអភិបាល​​​ឲ្យ​​​កែ​​​ប្រែ​​​រាជ​ធានី​ដោយ​​​របៀបណានោះ សិស្សានុសិស្ស​​​មក​​​ពី​​​សាលាអន្តរជាតិសុីអាយអេ បាន​​​ឆ្លើយ​តប​​​ស្ទើរតែមិនចង់ ដកដង្ហើមឡើយ។ កុមារ​​​ឈ្មោះ ផុន កែវស៊ុនលី អាយុ​​១១ឆ្នាំ ​បាន​​​ឆ្លើយថា “ខ្ញុំ​​​នឹង​​​ប្រាប់គាត់​​​ឲ្យ​​​ធ្វើផ្លូវចាក់​​​បេតុង”។​ កុមារ ឈ្មោះ វីជីង សេរី អាយុ​​​១២​​​ឆ្នាំ បាន​​​ឆ្លើយថា “ខ្ញុំ​​​នឹង​​​ប្រាប់​​​គាត់​​​ឲ្យ​​​ដាំ​​​ដើម​ឈើ​ឲ្យ​​​​បាន​​​ច្រើន”។ កុមារ​​​ឈ្មោះ ​លីហ្សា ​ខៀវ​​​ ក្រិតិកា អាយុ​​​១១​​​ឆ្នាំ បាន​​​ឆ្លើយថា “ខ្ញុំគិត​ថា ប្រព័ន្ធ​​​លូទឹក​​​ស្អុយគួរតែ​​​កែលម្អ ពី​ព្រោះ​​​​ទឹក​​​ភ្លៀង​លិច​ផ្លូវ​ច្រើនណាស់”។ កុមារ​ឈ្មោះ ​ហៃ ដែត ​រតនៈ​មុនីនាថ​ អាយុ​​​​១០​​​ឆ្នាំ មកពី​​​សាលា​​​បឋមសិក្សា ព្រះនរោត្តម​​​​បាន​​​បន្ថែម​ថា “ បញ្ហាគឺថា​​​ពល​​​រដ្ឋ​​​ចោល​​​សំរាម​​​នៅ​តាម​ដង​​​ផ្លូវ​​​”។ សិស្ស បេត សុភា អាយុ​១៤ឆ្នាំ ដែល​មក​ពី​អង្គការ​ភូមិ​កុមារ​សិអាមេត្រី​​ភ្នំ​ពេញជា​អង្គការ​ផ្ដល់​ចំណី​អាហារ​ទៅ​ឲ្យ​ក្មេង​ៗ​ ដែល​មក​ពី​គ្រួសារ​ក្រី​ក្រ​បាន​និយាយ​ថា “ថ្ងៃ​នេះ ​ខ្ញុំ​រៀន​អំពី ពេល​ជិះមូ៉តូត្រូវ​តែ​ពាក់មួកសុវត្ថិ​ភាព​​និង​ខ្ញុំ​រៀន​អំពី​រុក្ខជាតិ​ ហើយ​​ប្រសិន​បើ​យើង​ញ៉ាំអាហារ​​ពេល​ព្រឹក​ យើង​ត្រូវ​តែ​លាង​​ដៃ​ឲ្យ​ស្អាត​​ជាមុន​សិន​”។ សិស្ស គឹម សុច្ចលីដា អាយុ​១៤​ឆ្នាំ​មក​ពី​អនុវិទ្យាល័យ បឹង​កេង​កង​បាន​និយាយ​ថា “​ខ្ញុំ​រៀន​អំពី​ការ​ញ៉ាំ​អាហារ​មានអនាម័យ​។ ខ្ញុំ​ចង់​ឲ្យ​លោកអភិបាល​រាជ​ធានី យក​ចិត្ត​ទុក​ដាក់​អំពី​បន្លែ​  ពីព្រោះ​បន្លែ​ទាំង​នោះ​ពោរពេញ​ទៅ​ដោយសារធាតុ​​​​គីមី​ ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​យើង​ និង​ការ​បំពុល​បរិយាកាស ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​សភាព​ធ្ងន់​ធ្ងរណាស់”​។ បន្ទាប់​ពី​បើក​ពិធី​ ដែល​មាន​ការ​ចូល​រួម​ដោយ​លោក គ្រីស្យង់ កូណង់​ (Christian Connan) ឯកអគ្គរដ្ឋទូត​បារាំង​ ប្រចាំាប្រទេស​កម្ពុជា  មានក្មេង​ៗ​រាប់​រយ​នាក់​ ចែក​ជា​ក្រុម​ពិភាក្សា​ជា​ច្រើន​ខុស​ៗ​គ្នា​តាម​ភាសា ហើយ​បាន​​បញ្ជូន​ក្រុម​នីមួយ​ៗ​ឲ្យ​ចូល​រួម​ក្នុង​សកម្ម​ភាពជាច្រើន​ ទៅតាម​បញ្ជរ​ព័ត៌មាន​ផ្សេងៗ​ ដែល​រៀប​ចំ​ដោយ​អង្គការមនុស្សធម៌ នៅ​តាម​​ទីធ្លា​សាលា រៀន។ នៅ​ក្នុងបញ្ជរ​របស់​អង្គការ​ជន​ពិការ​អន្ដរ​ជាតិ​ពួក​គេ​រៀន​អំពី​ស្លាកសញ្ញា​ចរាចរណ៍​ហើយ​នៅ​ក្នុង​បញ្ជរ​ផ្សេង​ៗ​ទៀត ​ពួក​គេ​រៀន​អំពីរបស់​​របរ​ស្អុយ​រលួយ​ ដែល​ជា​ទី​ជម្រករ​បស់មូស​ខ្លា​ ហើយ​និង​អំពី​របៀប​ដែលរុក្ខជាតិ​​ បញ្ចេញ​អុក​ស៊ីសែន​។ ក្មេង​ៗ​​ចូល​រួម​ក្នុង​សិក្ខាសាលា​មួយ​​ដែល​​និយាយ​ភាសា​ចម្រុះ​មាន​ដូច​ជា ​ភាសាខ្មែរ...

កា​រ​ស្ទង់​មតិ​ ៖ ពលរដ្ឋ​កម្ពុជា​​ជឿថា​ មន្ត្រី​មួ​យ​ចំ​នួន​តូចពុក​រលួ​យ

កា​រ​ស្ទង់​មតិ​ថ្មី​មួយ​ ទៅលើ​មតិ​សាធា​រណ​ជន​ដោយ​វិទ្យាស្ថានអន្តរជាតិ​របស់គណបក្ស​សាធារណរដ្ឋ​អាមេរិកបា​ន​​រក​ឃើញថាពល​រដ្ឋ​កម្ពុជា​ប្រ​ហែ​ល​៥០​ភាគ​រយ​ជឿ​ថា​ មា​ន​តែ​មន្ត្រី​មួ​យ​ចំ​នួ​ន​​តូ​ច​ប៉ុណ្ណោះ​ នៅ​ក្នុ​ង​ស្ថាប័ន​​​របស់រដ្ឋា​ភិ​បា​ល​ថ្នាក់​មូ​ល​ដ្ឋាន​ និ​ង​​ថ្នាក់​ជា​ត​ិ​ ប្រ​ព្រឹត្ត​​អំ​ពើ​​ពុ​ក​រលួួយ។ ការ​ស្ទង់មតិនេះ​ត្រូវ​បា​ន​ធ្វើឡើង​ដោ​យ​វិទ្យា​ស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​​​(IRI) ដែលមា​ន​មូ​ល​ដ្ឋា​​ន​នៅ​ក្រុ​ង​វ៉ា​ស៊ីន​តោនជាមួយ​មនុស្ស​​ចំ​នួន​​២.០០០នាក់​​នៅ​ក្នុ​ង​​ខេត្ត​ក្រុង​ទាំង​​២៤​ របស់ប្រទេស​កម្ពុជា រវាង​ខែ​​វិច្ឆិកា​ និង​ខែ​ធ្នូ​ឆ្នាំ​២០១១។ ឆ្លើយ​តប​ទៅ​នឹង​សំណួរថា “ តើ​អ្នក​គិត​​​ថា​ អ​ំ​ពើ​ពុក​រលួយ​​ និង​កា​រទទួល​​​សំណូក​​​ក្នុង​​​ជួរ​​​​​រដ្ឋាភិបា​ល​ថ្នាក់​មូ​ល​ដ្ឋាន​និង​ថ្នាក់​ក្រុង​ និង​រដ្ឋា​ភិ​បា​ល​ថ្នាក់​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​​រីក​រាល​ដាល​ឬយ៉ាង​ណា​នោះ?​” មាន​​អ្ន​ក​ឆ្លើយ​ត​ប​ចំនួន​​៥៤ភាគ​រយ​ បា​ន​​ឆ្លើយ​ថា មា​ន​មន្ត្រី​តែមួ​យ​ចំ​នួន​តូច​ប៉ុណ្ណោះ​ នៅ​ថ្នាក់​មូ​ល​ដ្ឋាន​ប្រព្រឹត្តអំពើពុ​ក​រលួ​យ​​ និង​​៤៨​ភាគរយ​និ​យា​យ​​ថា ​មា​នអំពើពុក​រលួយ​តិចតួច​​នៅ​ថ្នាក់​ជាតិ។ ​យោង​តាម​ការ​​ស្ទង់​មតិ​របស់IRIបា​ន​ឲ្យ​ដឹង​ថា១៦ភា​គ​រយ​ក្នុងចំណោម​អ្នក​ដែ​ល​ត្រូវ​បា​ន​សម្ភាស បា​ន​លើ​ក​ឡើ​ង​ថា សឹង​តែ​គ្មាន​មន្ត្រី​ប្រព្រឹត្តអ​ំ​ពើ​ពុក​រលួយនៅ​ថ្នាក់​មូលដ្ឋាន​ និង​១៦ភាគ​រយ​បា​ន​ឆ្លើយ​ថាសឹង​តែ​គ្មាន​អំ​ពើ​ពុក​រលួយ​នៅ​ថ្នាក់​ជាតិឡើយ។ ពេលសួរសំណួរ​ទៀតថា ​តើ​ពួក​គេ​ធ្លាប់​​​បា​ន​ឃើញ​សកម្មភាព​ពុក​​រលួយ​ ឬកា​រ​ទទួ​ល​​​សំណូក​​របស់មន្ត្រីណា​ម្នាក់​ក្នុង​រយៈពេល​៦​ខែមុន​នេះឬយ៉ាងណា​នោះមា​ន​៨៥ភាគ​រយ​​​​​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិឆ្លើយ​ថាគ្មាន​ទេ​ និង​​សួរសំណួរដដែលនេះ អំពីមន្ត្រី​នគរ​បាល​ មាន​៧១​ភាគ​រយ​ឆ្លើយ​ថា​គ្មានទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ពេល​​មា​ន​ចម្លើយ​​​​​​​ផ្សេងៗគ្នាទៅនឹង​សំណួរ​អំពី​អំពើ​ពុក​រលួយដោយសារតែកា​រ​យល់​ដឹង​ផ្សេងៗគ្នា ​អ្នក​​​ចេះដឹងភាគច្រើន ​បាន​មើល​ឃើញ​អំពើ​ពុក​រលួយ​​ជាង​អ្នក​ដែល​ចេះ​តិចតួច។ លោក​ស្រីមួរសុខហួរសមាជិក​សភា​មក​​​​ពី​​​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថាលទ្ធផល​នៃ​ការ​ស្ទង់​មតិនេះ​ មិន​អា​ច​ទទួល​យក​បា​ន​ឡើយ។​លោក ​ស្រី សុខហួរ  បានថ្លែង​ថា ​ “កន្លង​មក​ការ​​​​ស្ទង់​មតិ​របស់ IRI មិនត្រឹម ត្រូ​វសោះ​ឡើយ”។លោក​ស្រី​បាន​ថ្លែង​ថា“យើង​បាន​ប្រាប់​ពួក​គេ​ថា វានឹង​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​”។ លោក​ស្រី​បាន​ពន្យល់​ថាគណបក្ស​របស់​លោក​​​​ស្រី បាន​ព្រមាន​IRI​ថា អ្នក​ឆ្លើយ​តប​ទៅ​​​នឹង​​​សំណួរស្ទង់​មតិ​នេះជា​រឿយៗ​មិន​និយាយ​ត្រង់ៗ​អំពី​ប្រធានបទ​ដ៏​រសើប​នេះ​ទេ។ លោក​ស្រី​បាន​សួរ​ថា“​គ្រប់​កន្លែង​ដែល​អ្នក​ចុះ​ទៅ​ ប្រ​ធាន​ភូមិ​នៅ​ទី​នោះ​តាម​​​ស្តាប់​អ្នករហូត​ តើ​អ្នក​អាច​ប្រើ ​ព័ត៌​មាន​ដូច្នេះ​ដែរ​ទេ​?”។ លោក​ស្រីពង់ឈីវហ្គិចប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្សលីកាដូបានថ្លែង​ថាដោយ​មិន​គិត​អំពី​អ្វី​ដែល​ IRI បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ខ្លួន​នោះ អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ស្រីឈីវហ្គិច​ បាន​ថ្លែង​ថា​ “វា​ស្តែង​​​​​ឲ្យ​ឃើញ​ថាអ្នក​មិន​ចេះ​អក្សរ​​​​ ដែល​ងាយ​រង​គ្រោះមិន​ហ៊ាន​និយាយការពិតនៅ​ចំពោះ​មុខ​​​​មន្ត្រី​មូលដ្ឋាន​ឡើយ​”។ ការ​ស្ទង់​មតិ​នេះ​ ក៏​បាន​រាប់​បញ្ចូល​សំណួរ​អំពី​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ បទ​ល្មើស​ និង​សាលាក្តី​កាត់​ទោស​ខ្មែ​រ​ក្រហម​ផង​ដែរប៉ុន្តែ​លើក​ឡើង​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​សំណួរសំដៅ​ដល់​បញ្ហា​ដី​ធ្លី​ មាន២១​ភាគ​រយ​នៃអ្នកដែល​បាន​គិត​ថាប្រទេស​នេះ​ដើរ​តាម​ផ្លូវខុស​ លើក​ឡើង​អំពី​ការ​ចាប់​យក​ដី​...

ពាក្យ​​​បណ្ដឹង​​​ជាច្រើន​​​ជំរុញ​​​ឲ្យបេសកកម្ម​​​របស់​​​បេសកជន​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​មាន​​​សន្ទុះខ្លាំង​​​ឡើង

ក្នុង​​​បេសកកម្ម​​​លើក​​​ទី​​​៧​​​នេះ លោកសុរិយា ស៊ូបេឌី (Surya Subedi) បេសកជន​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​ចង់​​​ឃើញផ្ទាល់​​​នូវស្ថាន​​​ភាពក្នុង​​​សហគមន៍មួយ​​​ចំនួនដែល​​​រង​​​គ្រោះ​​​ដោយ​​​ការធ្វើ​​​សម្បទាន​​​ដី​​សេដ្ឋកិច្ច​នៅទូទាំង​​​ប្រទេស​​​កម្ពុជា។  ក្នុង​​​កិច្ច​​​សម្ភាស​​​កាលពី​​​ម្សិលមិញលោក​​​ស៊ូបេឌី បាន​​​មាន​​​ប្រសាសន៍​​​អំពី ដំណើរ​​​របស់​​​លោក​​ទៅ​​​កាន់​​​សហគមន៍​​​ជន​​​ជាតិ​​​ដើម​​មួយ​​​ចំនួន​ ដែល​​បាន​​​រង​​​ផល​​​ប៉ះ​​​ពាល់នៅ​​​​​​​​​​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី ក៏ដូចជា​​​ដី​​​សម្បទានសម្រាប់​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​តាមទន្លេ​​​សេសាន​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង និង​​​​​​ចម្ការ​​​កៅ​​​ស៊ូ​​​ក្នុង​​​ខេត្ត​​​ក្រចេះបន្ទាប់​​​ពី​​​លោក​​​ ទទួល​​​បានពាក្យ​​​បណ្ដឹង​​​ជាច្រើន​​​ពី​​​អ្នក​​​ភូមិ និង​​​អ្នក​​​ភូមិ​​​ជនជាតិដើម និង​​​ជនជាតិភាគតិច​​​ទាំងអស់​​​ ដែល​​​ស្ថិតនៅក្នុង​​​កន្លែង​​​ខាងលើ។ កាលពី​​​ថ្ងៃ​​​ពុធ លោកក៏​​​បាន​​​ទៅ​​​កាន់​​​សហគមន៍​​​បុរី​​​កីឡា​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ ដែល​​​នៅទី​​​នោះ​​​ក្រុមហ៊ុន​​​បាន​​​បណ្ដេញ​​​អ្នក​​​ភូមិចេញដោយ​​​បង្ខំ កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករានិង​​​បាន​​​ឲ្យ​​​គ្រឿងចក្រ​​​ឈូស​​​កម្ទេច​​​លំនៅដ្ឋាន​​​របស់​​​អ្នក​​​ភូមិ​​​ចំនួន១២០​​​គ្រួរសារ។ ​​​​​​លោក​​​បាន​​​ថ្លែង​​​អំពីពេលវេលា​​​ ដែល​​​លោក​​​បាន​​​មក​​​ដល់ប្រទេស​​​កម្ពុជា​​​មួយ​​​សប្ដាហ៍កន្លង​​​មកនេះ​​​ថា “ខ្ញុំចង់​​​ផ្ទៀង​​​ផ្ទាត់​​​​​​ព័ត៌មាន​​​ដែល​​​​​​ខ្ញុំបាន​​​ទទួល​​​ និង​​​អ្វីដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​ផ្ទាល់”។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ប៉ុន្តែ​​​ការ​​​ធ្វើ​​​ដូច្នេះបាន​​​ធ្វើ​​​ឲ្យ​​​លោក​​ព្រួយបារម្ភអំពី​​​ស្ថាន​​​ភាព​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​​​​សហគមន៍ទាំងនេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ដថា“ដី​​​សម្បទាន​​​មួយ​​​កន្លែង​​​នោះមាន​​​ផ្ទៃដី​​​ទំហំ ​​​២០.០០០ហិកតាដែល​​​ជាទី​​​សម្រាប់​​​សត្វ​​​ពាហនៈ​​​នោះត្រូវ​​​បាន​​​ប្រគល់ឲ្យទៅ​​​ក្រុមហ៊ុន​​​​​​មួយ​​​ឈូសឆាយ​​​សម្អាត​​​​​​ហើយ​​​ទិដ្ឋភាព​​​​​​នៃ​​​ការ​​​បាត់​​​​​បង់​​​អ្វីៗទាំង​​​អស់​​​នេះ ​​​ពុំមាន​​​ហេតុ​​​​​​​​​ ផល​​​ច្បាស់​​​លាស់នោះ​​​ទេនេះ​​​ហើយ​​​ដែល​​​ធ្វើ​​​​​​ឲ្យ​​​ខ្ញុំ​​​ព្រួយ​​​បារម្ភខ្លាំង​​​នោះ”។ ​​​លោក​​​បាន​​​បន្ថែម​​​​​​ថា ​​​​​​​​​​​​​​​លោក​​​បានចូលទៅដល់ដី​​​សម្បទានដែល​​​កាន់​​​កាប់​ដោយ​​​​​​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នោះ​​​ពិនិត្យ​​​មើល​​​ស្ថាន​​​​​​ភាពជាក់ស្តែង។ ហើយ​​​ក្នុង​​​ខណៈ​​​ពេល​​​លោក   ស៊ូបេឌី   បាន​​​​​​ថ្លែងថាលោក​​​គាំទ្រ​​​សេចក្ដី​​​ប្រកាស​​​​នា​​​ពេល​​​ថ្មី​​​ៗរបស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រីហ៊ុនសែន​​​ថានឹង​​​លុប​​​ចោល​​​ដី​​​សម្បទានទាំង​​​នោះ ​​​លោក​​​​​​នឹងបន្ដ​​​ពិនិត្យ​មើលស្ថានភាពនេះ​​​ទៀត​​​ ​​​ដើម្បី​ ធ្វើ​​​ឲ្យ​​​ប្រាកដថាសារាចរថ្មី​​​នេះត្រូវ​​​បាន​​​អនុវត្ត​​​ត្រឹម​​​ត្រូវ។ប្រជាពល​​​រដ្ឋ​​​មាន​​​ជំនឿ​​​យ៉ាង​​​ខ្លាំង​​​មកលើរូប​​​ខ្ញុំប៉ុន្តែ​​​ខ្ញុំ​​​ក​​៏​បាន​​​ពន្យល់​​​ពួកគាត់​​​យ៉ាង​​​លម្អិត​​​អំពីតួនាទី​​របស់​​​ខ្ញុំ។ខ្ញុំ​​​មិន​​​មែន​​​ទៅ​​​ទី​​​នោះដើម្បីដោះស្រាយ​​​បញ្ហា​​​របស់​​​​​​ពួកគាត់​នៅ​​​ពេល​​​​​​​​​នេះ​​​ទេប៉ុន្តែ​​​​​​នឹង​​​​​​លើក​​​ទឹក​​​ចិត្ត​​​រដ្ឋា​​​ភិ​​​បាលឲ្យ​​​​​​​​​លើកយក​​​​​​ទុក្ខកង្វល់​​​​​​របស់​​​ពួកគាត់​​​មក​​​ពិភាក្សា”។ យោងតាម​​​ព័ត៌មាន​​​ពី​​​មន្ត្រី​​​នៅ​​​ការិយាល័យ​​​ឧត្តមស្នង​​​ការ​​​សិទ្ធិ​​​មនុស្សក្នុង​​​ប្រទេស​​​កម្ពុជាបានឲ្យដឹងកាលពី​​​ម្សិលមិញថាលោក ​​​ស៊ូបេឌី បាន​​​រៀបគម្រោង​​​ជួបជាមួយនឹងមន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋាភិបាល​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​កំពុង​​​រង់ចាំ​​​ពិភាក្សា​​​អំពី​​​អ្វី​​​ ដែល​​​លោក​​​បាន​​​ជួប​​​ប្រទះ​​​ក្នុង​​​ពេល​​​ចុះ​​​សួរ​​​សុខទុក្ខនោះ​​​ជាមួយ​​​នឹង​​​រដ្ឋាភិបាល។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា“ខ្ញុំ​​​មាន​​​​​​សហ​​​ប្រតិបត្តិកា​​​រល្អខ្ញុំ​​​អាច​​​ចុះ​​​ទៅ​​​ពិនិត្យមើល​​​សហគមន៍ដែល​​​ខ្ញុំចង់​​​ឃើញហើយ​​​​​​លទ្ធភាព​​​ដែល​​​ខ្ញុំ​​​មាន​​​ក្នុង​​​ពេល​​​បេសក​​​កម្ម​​​នេះ​​​ក៏​​​បាន​​​ល្អដែរ”។ លោក​​​ ផៃសុីផានអ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រីបាន​​​លើក​​​ឡើង​​​អំពី​​​ដំណើរ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​លោក ​​ ស៊ូបេឌីថា​​​ “តាម​​គោល​​​​​​​​​ការណ៍ ​​​លោកស៊ូបេឌីគឺជា​​​ដៃ​​​គូរបស់​រដ្ឋា​​ភិ​​​បាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ”។លោក សុីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀតថា“យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ត្រូវ​​​​​​ការ​​​ការ​​​កែទម្រង់។​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​បាន​​​លើកឡើង​​​នូវ​​​បញ្ហា​​​មួយ​​​ចំនួន ​​​យើង​​​ក៏យល់​​​អ៊ីចឹង​​​ដែរហើយ​​​យើង​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​”។ លោកស៊ូបេឌីនឹង​​សង្ខេប​​​ព័ត៌មាននៃ​​​បេសកកម្ម​​​របស់​​​លោកហើយ​​​លោក​​​គ្រោង​​​ជួប​ពិភាក្សា​​​ជាមួយ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋា​​​ភិបាល​​​នៅ​​​ក្នុងសន្និ​​​សីទកាសែត​​​ថ្ងៃ​​​នេះ៕ ...

មនុស្ស​​រាប់​រយ​នាក់​មកខេត្ត​កោះ​កុង ​​ដើម្បី​រំឭកវិញ្ញណក្ខន្ធ​​លោក​ ឈុត​ វុទ្ធី​​ សកម្មជន​ជនព្រៃឈើ

មនុស្ស​ជាង​​៦០០​នាក់​ រួម​ទាំង​ព្រះ​សង្ឃ​ចំនួន​​៥០​អង្គ​​​ ដែ​ល​បាន​រង​ផល​បះពាល់​ដោយ​​សារ​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​​ទូទាំង​ប្រទេស​ បាន​មក​ដល់​​ខេត្ត​កោះ​កុង​កាល​ពី​ម្សិល​មិញ​​​​​មុនពេល​ធ្វើ​ពិធី​គោរព​វិញ្ញណ​ក្ខន្ធ​​​នៅ​ថ្ងៃ​នេះ​នៅកន្លែង​បាញ់​សម្លាប់​​សកម្ម​ជន​ព្រៃ​ឈើ​ដ៏​ល្បី​គឺ​ លោក​ ​ឈុត​ វុទ្ធី​​ ​​កាល​ពី​ថ្ងៃ​ទី​​២៦ ​​ខែ​​មេសា។ សកម្មជន​ការ​ពារ​​សិទ្ធិ​មនុស្ស​ និង​​អ្នក​ភូមិ​​​បាន​​ឲ្យ​ដឹង​ថាអ្នក​ភូមិ​​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ខេមរភូមិន្ទតាម​រថ​យន្ត​២៦​គ្រឿង​មកពី​​ខេត្ត​ចំនួន​​ប្រាំបី​​​ ដែល​មាន​ការ​កាប់​​ឈើ​ខុស​ច្បាប់ ​និងមាន​ការ​ផ្តល់​​ដី​សម្បទាន​​សេដ្ឋកិច្ច​ពី​សំណាក់​​​រដ្ឋា​ភិ​បាល​សម្រាប់​គម្រោង​កសិកម្មនោះ ​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាពរស់​នៅ​របស់​​ប្រជាជន​​រាប់​សែន​​​នាក់។ លោក​ អ៊ូ​ វីរៈ ប្រធាន​មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​រៀប​ចំ​ពិធី​​នេះ ​បាន​ថ្លែង​ថា​ “រថយន្ត​មួយ​ចំនួន​ដែល​ដឹក​មនុស្ស​មក​ពី​​ខេត្ត​កំពង់​ធំ​បាន​ឆ្លង​កាត់​របាំង​​បិទផ្លូវនៅ​ក្នុង​ខេត្ត​នោះ​ដោយ​ជោគ​ជ័យ”។​លោក​បាន​បន្ថែមថា ​កិច្ចប្រជំុ​មួយ​ជា​មួយ​អភិបាលរង​ខេត្ត​កោះកុង​ គឺ​លោក​ អ៊ុន ​ឆាលី​ កាល​ពី​ម្សិល​មិញ មិន​​ទាន់​មាន​ការ​សម្រេច​ថា ​តើ​នឹង​​អនុញ្ញាត​ឲ្យ​​ក្រុម​អ្នក​ភូមិ​​ប្រារព្ធ​ពិធី​​នេះ​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង​ ដែល​ស្ថិត​នៅ​ក្នុង​ព្រៃជួរភ្នំ​ក្រវាញដ៏​ជ្រៅ​នោះ ​ឬ​អត់​ទេ​។នៅ​មុន​ពេល​​ជួប​ជុំ​គ្នា​នេះ​ សកម្មជន​ព្រៃ​ឈើ​​បាន​​និយាយ​​ថា​ ពួក​គេក៏​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ដើរ​ល្បាត​នៅ​តាម​ព្រៃ​​រកមើល​សកម្មភាព​​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ។ យោង​តាម​គណៈកម្មាធិការពិសេស​មួយ​ដែលរដ្ឋាភិបាល​បាន​បង្កើត​ឡើង​​បាន​ឲ្យ​ដឹង​ថា ​​​​លោក​ អិុន ​រតនា​ មន្ត្រី​កង​​រាជ​​អាវុធ​ហត្ថបាន​​​​បាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធីក្រោយ​​ពី​មាន​ជម្លោះ​​ពាក្យ​សម្តី​ជា​មួយ​គ្នា។ នៅ​ពេល​នោះ លោក ឈុត​វុទ្ធី បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត ​ខេមបូឌាដេលី​​ ពីរ​នាក់​ដែល​បាន​ចុះ​ទៅ​​យក​ព័ត៌​មានអំ​​ពី​​ការ​ខិត​ខំ​របស់​ប្រជាជន​មូល​ដ្ឋាន​ក្នុង​ការ​ការពារ​​​ព្រៃឈើ​។ យោង​តាម​គណ​ៈកម្មាធិការ​​នេះ​បាន​ឲ្យ​ដឹងថា​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ​​មកឈ្មោះ​ រ៉ាន់​...

ការ​ព្យាករ​​​​អំឡុង​ពិធី​ច្រត់​ព្រះនង្គ័ល​​ថា ​​​​​ពោត​និង​សណ្តែកនឹង​​​​ទទួលបាន​​​ទិន្ន​​ផលខ្ពស់​នៅ​​​ឆ្នាំ​​នេះ​

ដោយ​​ស្នែង​​​​​ស្រោប​​​សូតក្រហម​​ ​​​និង​​​មាន​​អាន​​ពណ៌​មាស​លើ​​​ខ្នង​​​​​​សម្បុរ​​ត្នោត​នោះ ​​​គោ​​ឧសភ​​រាជ​​​​​មួយ​​នឹម ​​​​​​​​​ត្រូវ​​​​បាន​​នាំ​​សំដៅ​​​​​ទៅ​​​​​រក​​ជើង​ពាន​​​​​​​ប្រាក់​ចំនួន​​ប្រាំ​ពីរ​​​​ពេញ​​ទៅ​ដោយ​​​​អាហារ​​​ ព្រមទាំង​ស្រា​និង​ទឹក​ ដោយ​​​គោ​​​ឧសភ​​​រាជ​​ទី​១បាន​​​​​​​​​​​​បរិភោគ​​​​​​​​ពោត ហើយ​​​គោ​​​ឧ​​សភ​​រាជ​​ទី​​​​២បាន​បរិភោគ​សណ្តែក។ គោឧស​ភ​​រាជ​​​ទី​១បាន​​​​​បរិភោគ​​​​​​ពោត​​ច្រើន ​​​​ប៉ុន្តែ​​គោ​ឧស​​ភ​​រាជ​ទី២ក្រោយ​​ពី​​​​​​​​បរិភោគ​​​​​​សណ្តែក​​រួច​​​​​​ ​​​​ក៏​​បាន​​​​​​​​​​​ងាក​​ទៅ​​​​​​​បរិភោគ​​​​ស្មៅ​ទើប​ច្រូត​​ថ្មីៗ​​​ពីរ​​បី​ម៉ាត់​។ ខ្សែ​​​ភ្នែក​​​របស់​មនុស្ស​​​គ្រប់​គ្នា​​​បានសម្លឹង​​​មើល​​យ៉ាង​​​យក​​ចិត្ត​​ទុក​​ដាក់​​​​​ថា ​​តើ​​​គោ​​​​​​ឧ​សភ​រាជ​​​ចូល​ចិត្ត​​បរិភោគ​​អ្វី​ជាងគេ​​ក្នុង​​ពិធី​​​​ច្រត់​ព្រះ​នង្គ័ល​​​​កាល​ពី​​​ម្សិល​​មិញ ​​ដែល​មាន​​​​​អ្នក​​ចូល​រួម​​​​យ៉ាង​​​​ច្រើន​កកកុញ​ចាប់​​ពី​ប្រ​ជា​​​​​​កសិករ​​​ជន​បទ​​​​​រហូត​​​ដល់​​​​​​ថ្នាក់​ដឹកនាំ​ប្រទេស ​​​​​ និងការ​​​​​​​យាងធ្វើ​​​ជា​​​​ព្រះ​​​​​​​អធិបតី​​​ពី​សំណាក់​ព្រះ​មហា​​ក្សត្រ​​ នរោត្តម​​​សីហ​មុនី ​​​នៅ​​​វាល​​មេរុ​ ជាប់​ព្រះ​​​បរម​​រាជ​​វាំង។​​​​ ពិធី​​​បុណ្យ​​ប្រ​ចាំ​​ឆ្នាំ​​នេះ​បង្ហាញពី​ការ​​​ចាប់​ផ្តើម​​​រដូវ​​​​បង្ក​​បង្កើន​ផល​​ ដែល​នៅ​ពេល​​នោះ ​​គោ​​ឧស​​ភ​​រាជ​​ទាំង​បី​នឹម​​​ត្រូវ​​បាន​​ទឹម​​​​ឲ្យ​ភ្ជួរ​​​​ជុំ​​វិញ​​​ព្រះ​​ស្រែ​ ​​ដឹក​​នាំ​​ដោយ​​​​តំណាង​​​​​​​​ព្រះ​មហា​​ក្សត្រ​នៅ​ឆ្នាំ​​​នេះ​​​​​ គឺ​​ព្រះ​​អង្គ​ម្ចាស់​​​ នរោត្តម​​ ចក្រាវុទ្ធនិង​អ្នក​​​អង្គ​ម្ចាស់​ ​​នរោត្តមចាន់​ស៊ីថា ​និង​​មាន​​​ស្ត្រី​​​​មួយ​​ចំនួន​​ផ្សេង​​ទៀតដើរ​​តាម​ពី​​ក្រោយ​​​​​​បាច​ស្រូវ​​លើ​​ដី​​​ដែល​​ទើប​​​​ភ្ជួរ​​រួច​ថ្មីៗ។ បន្ទាប់​ពី​​ភ្ជួរ​​ជុំ​​វិញ​ព្រះ​​ស្រែ​​​ ​គោ​ឧស​​ភ​រាជ​​ត្រូវ​​​នាំ​ទៅ​កាន់​​ជើង​ពាន​ប្រាក់​​ដាក់​​អាហារ​​​​ហើយ​​អ្វី​​ដែល​​គោ​ឧស​​ភ​រាជ​​បាន​​​​​​​​បរិភោគ​​​គឺ​​ ស្រូវល្ង...