Friday, August 14, 2020
Home ជម្លោះដីធ្លី

ជម្លោះដីធ្លី

video

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកំពង់ធំ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

​តំណាង​ពលរដ្ឋ ៣៦គ្រួសារ មក​ពី​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ។ ពលរដ្ឋ​ប្រមាណ១០នាក់ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ៣៦គ្រួសារ​មក​ពី​ខេត្តកំពង់ធំ បាន​ដាក់​ញត្តិ​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន ដោយសារ​ពួក​គាត់​អស់សង្ឃឹម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពីសំណាក់​អាជ្ញាធរ​ខេត្ត។ តំណាង​ពលរដ្ឋ​ទាំងនោះ ថែមទាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិតជាមួយ​ឈ្មួញ ដើម្បី​ក្លែងបន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។អាជ្ញាធរ​មូលដ្ឋាន​ដែល​តំណាង​ពលរដ្ឋ​ចោទប្រកាន់​ទាំងនោះ...
video

តំណាង​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​រក​កិច្ច​អន្តរាគមន៍​ពី​លោ​កស ខេង ករណី មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រមូល​ទិញ​ដី​មេទឹក​ជាង៣រយ​ហិ​កតា​

តំណាង​ពលរដ្ឋ​មក​ពី​ភូមិ​កំពង់ប្រាំង ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ជាង៣០០នាក់ បាន​សុំ​កិច្ច​អន្តរាគមន៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ជុំវិញ​ការ​ប្រមូល​ទិញ​ដី​តំបន់​អាង​ស្តុក​ទុក​របស់​អ្នកស្រុក​ធ្វើជា​កម្មសិទ្ធិ​ពីសំណាក់​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់។ តំណាង​ពលរដ្ឋ​លោក មិន ឆាង អះអាង​ថា មាន​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ​ថេ​ត តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ បាន​ប្រមូល​ទិញ​ដី​តំបន់​មេទឹក​ឬកន្លែង​ស្តុក​ទឹក​របស់​អ្នកស្រុក...
video

ពលរដ្ឋ​មាន​ទំនាស់​ជិត ០២ពាន់​គ្រួសារ​ប្រមូល​ផ្តុំគ្នា​ស្នើ​ដល់ លោកស្រី មិថុនា ភូ​ថង ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​

ពលរដ្ឋ​រងគ្រោះ​ដីធ្លី រស់នៅ​ខេត្តកោះកុង សរុប​មាន​ចំនួន​ជិត ២ពាន់​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត២ពាន់​គ្រួសារ (១,៩៨១​) មក​ពី​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន០៤ បាន​មក​ប្រមូល​ផ្តុំគ្នា​តវ៉ា​ទាមទារ​យុត្ត​ធម៌​ដីធ្លី នៅមុខ​សាលាខេត្ត​កោះកុង នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បី​ស្នើ​ដល់ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​លើ​វិបត្តិ​ដីធ្លី​រាំ​រ៉ៃ និង​ទាមទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ជូន​ពួក​គាត់​វិញ។
video

ពលរដ្ឋ​មាន​ចម្ងល់​ថា ហេតុអ្វី​តុលាការខេត្ត​ព្រះសីហនុ មិន​ចាប់ខ្លួន មេ​ក្លោង​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ ឈ្មោះ ញ៉​ក់ គឹ​មតុង មក​ផ្តន្ទា​ទោស

​ក្រុម​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ថា ហេតុអ្វីបានជា​តុលាការ និង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មិនព្រម​នាំ​ខ្លួន​បុគ្គល​ឈ្មោះ ញ៉ក គឹ​មតុង មេ​ក្លោង​ដឹកនាំ​ជន​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ នៅ​តាម​តំបន់​មួយចំនួន នា​ខេត្ត​ព្រះសីហនុ មក​ផ្តន្ទា​ទោស។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា សព្វថ្ងៃ​នេះ​គេង​សង្កេតឃើញ លោក ញ៉​ក់...
video

អភិបាលខេត្ត​កែប ព្រមាន​ថា​អ្នក​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​កុំ​សង្ឃឹមថា ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យសោះ

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​កែប បាន​ប្រកាស​គាំទ្រ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត របស់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា ដែល​បាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់ ធ្វើ​កម្ម​សិទ្ធ​ឯកជន​ជាបន្តបន្ទាប់​មកនេះ។ យ៉ាងនេះ​ក្តី ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា នឹង​រង់ចាំ​មើល ថា​តើ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប...
video

ពលរដ្ឋ ខេត្តតាកែវ​-កំពត ស្នើ​ដល់​លោក ហ៊ុន សែន មាន​វិធានការ​ទៅលើ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ដែល​គំរាម​ថា​នឹង​បញ្ជូន​កូនចៅ​ទៅ​បាញ់សម្លាប់​ពលរដ្ឋ​ប្លន់​យក​ដី​

តំណាង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត បាន​សំណូមពរ​ដល់ លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​សក្ម​ភាព របស់​លោក​មេបញ្ជាការ នៃ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ និង​បក្ខ​ពួក ដែល​បាន​ប្រើ​កម្លាំង​កងទ័ព​ប្រដាប់ដោយ​អាវុធ មក​ហ៊ុំ​មព័ទ្ធ​របង​បន្លា​លួស រំលោភ​យក​ដី​បង្កបង្កើនផល​របស់​ពួក​គាត់ និង​រំលោភ​ដី​សម្រាប់​ធ្វើ​រោងបុណ្យ​មុខ​បរិវេណ​វត្តអារាម ហើយ​ថែមទាំង​បាន​គម្រាម​ប្រើ​អាវុធ ដើម្បី​ផ្តាច់​ជីវិត​ពលរដ្ឋ ដែល​ហ៊ាន​ងើបមុខ​តវ៉ា។ 
video

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់ទុក​របាយការណ៍​ការ​លុប​បឹងទំពុន​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង១លាន​នាក់ ជា​រឿងប្រឌិត​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បង្ហាញថា​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ជាង១លាន​នាក់​រង​ផល​ប៉ះ​ពាល​ដោយ​ទឹកជំនន់ ពីព្រោះ​តែ​ការ​លុប​បឹង​ធម្ម​ជា​តិ​ធំៗ​នៅ​ភ្នំពេញ ក្រោម​ស្លាក​នៃ​ការ​អភវិ​ឌ្ឍ​ន៍។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃទី២៨ខែកក្កដា នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន មានប្រសាសន៍​ថា​ការ​ចេញ​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជុំវិញ​របាយការណ៍​របស់​ពួក​គេ អំពី​បញ្ហា​លុប​បឹងទំពុន​ឬបឹង​ជើងឯក ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង១លាន​នាក់​នៅ​ក្រុងភ្នំពេញ ជា​ការ​ប្រឌិត​ឡើង និង​ជារ​បាយ​ការណ៍​បោកប្រាស់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ចេញ​របាយការណ៍​នេះ​ទៀតសោត ហាក់ដូចជា​ការរៀបចំ​ទុកជា​ប្រព័ន្ធ​មួយ​ជាមួយ​បណ្តាញ​នៅ​ក្រៅប្រទេស ដើម្បី​បំភ្លៃ​ការពិត​នៅ​កម្ពុជា។
video

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន​ឬបឹង​ជើងឯក ដើម្បី​បញ្ចៀស​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​បរិស្ថាន​

អង្គការ​សង្គម​ស៊ីវិល បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ដោយ​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​បរិស្ថាន​នៅតែ​កើតមានឡើង នៅពេល​មានការ​អភិវឌ្ឍន៍​របស់​ឯកជន។របាយការណ៍​ថ្មីនេះ ក្រុម​សង្គម​ស៊ីវិល​ក៏បាន​ស្នើ​ទៅ លោក ហ៊ុន សែន ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន ឬបឹង​ជើងឯក ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង១លាន​នាក់ ដោយ​ការ​ជន​លិច​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុងភ្នំពេញ និង​ជាង១ពាន់​គ្រួសារ​ទៀត​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​គម្រោង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន​នៅ​តំបន់​នេះ ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទៀតផង។នេះ​ជា​ការ​លើកឡើង​ក្នុង​របាយការណ៍​ដែល​ធ្វើ​រួមគ្នា​របស់ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ (LICADHO​) បណ្តាញ យុវជន​កម្ពុជា (CYN​) អង្គការ​សមធម៌​កម្ពុជា (EC​) និង​អង្គការ​សមាគម​ធាងត្នោត...
video

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ទន្ទ្រាន​យក​ដី​រដ្ឋ ខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី ឲ្យបាន​ម៉ត់ចត់

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បាន​ចេញ​សេចក្ដីសម្រេច​ស្ដីពី ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​កាប់​រានទន្ទ្រាន និង​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ ដោយ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី។ សេចក្ដីសម្រេច​នេះ ធ្វើឡើង​តាម​ចំណា របស់​លោក...
video

ពលរដ្ឋជិត២00 គ្រួសារ នៅខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយ លោកឧកញ៉ា ហេង ហ៊ុយ បន្តប្រមូលផ្តុំគ្នាតវ៉ារកយុត្តិធម៌

តំណាងប្រជាពលរដ្ឋជិត ២០០គ្រួសារ ដែលអះអាងថា ជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លី ជាមួយលោកឧញ្ញា ហេង ហ៊ុយ មានផ្ទះរស់នៅឃុំ ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រមូលផ្តុំគ្នា ធ្វើដំណើរទៅកាន់សាលាស្រុកស្រែអំបិល ដើម្បីជម្រុញឲ្យអាជ្ញាធរស្រុក ធ្វើការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដែលមានវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយភាគីលោក ហេង ហ៊ុយ...

MEDIA FEEDS

Popular

video

IDEA TALK៖ តើហេតុអ្វីបង្គោលព្រំដែនកម្ពុជា−វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កំពុងមានភាពរសើប?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖តើហេតុអ្វីបង្គោលព្រំដែនកម្ពុជា−វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កំពុងមានភាពរសើប?