Friday, August 14, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2161 POSTS 0 COMMENTS
video

គណៈកម្មការ​ទន្លេមេគង្គ ជំរុញ​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ទាំង ៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់​

គណៈកម្មការ​ទន្លេមេគង្គ ឬហៅ​កាត់​ថា MRC បាន​ជំរុញ​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ទាំង៦ រួមមាន​ចិន ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់។ការ​ស្នើ​នេះ ស្រប​ពេល​អាងទន្លេ​មេគង្គ​ក្រោម​ប្រឈម នឹង​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុងរយៈពេល ២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើ​ឱ្យ​បឹងទន្លេសាប​របស់​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង​ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់កម្រិត​ទាប​បំផុត​ដែល​មិនធ្លាប់​មាន​ពីមុន​មក។ របាយការណ៍​របស់​គណៈកម្មការ​ទន្លេមេគង្គ​បានឱ្យ​ដឹង​ថា អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០...
video

ឪពុក​កុមារី​ដែល​ត្រូវ​អតីតមន្ត្រី​នគរបាល​ចាប់រំលោភ​កាលពី១០ឆ្នាំមុន បន្ត​ទាមទារ​យុត្តិធម៌​

ឪពុក​កុមារី​រងគ្រោះ លើ​ករណី​រំលោភ​ផ្លូវភេទ​ដែល​មាន​ជនជាប់ចោទ​ជា​អតីតមន្ត្រី​នគរបាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កូនស្រី​របស់​គាត់ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់រំលោភ​តាំងពី​មាន​អាយុ ១១ឆ្នាំ គិត​មក​ត្រឹម​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ។ អាណាព្យាបាល​រូប​នេះ ស្នើ​ដល់​លោក ហ៊ុន សែន និង​ភរិយា ស្វែងរក​យុត្តិធម៌ ជាពិសេស​ជួយ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​រឹបអូស​យក​ទ្រព្យសម្បត្តិ មានផ្ទះ...
video

អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន​

អង្គ​កា​រត​ម្ល​ភាព​អន្តរជាតិ​ឬ Transperancy International បាន​ថ្កោលទោស រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោ​ករ៉ុង ឈុន ។លើកឡើង​នៅ​ធ្វីទ័រ​(Twitter​) អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្នើ​ឱ្យ រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​ទៅលើ​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ នៅក្នុង​សង្គម​សន្តិភាព​ដែល​រដ្ឋាភិបាល​តែង​អះអាង។
video

បុគ្គ​លិក LE MERIDIEN ANGKOR នៅ​ខេត្តសៀមរាប តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព ចូល​ធ្វើការ​វិញ​

បុគ្គលិក​និយោជិត​បម្រើការ​ងារ​នៅ​សណ្ឋាគារ LE MERIDIEN ANGKOR ខេត្តសៀមរាប​ប្រមាណ៤០នាក់ នៅ​ព្រឹក​ថ្ងៃទី៦ ខែសីហា នេះ បាន​នាំគ្នា តវ៉ា​នៅមុខ​សណ្ឋាគារ ដើម្បី​ទាមទារ ឲ្យ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ឡឺម៉េ​រី​ឌាន​អង្គរ​ទទួលយក​ថ្នាក់ដឹកនាំ សកម្មជន​សហជីព​ស្រ្តី បី​រូប​ដែល​ត្រូវ​បាន បញ្ឈប់​ពី​ការងារ​ដោយ​អយុត្តិធម៌។ ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ រួមមាន កញ្ញា​ឌឿម ឆៃ​យ៉ា ប្រធាន គណៈកម្មាធិការ​ស្រ្តី​របស់​សហ​ជីព​ឡឺម៉េ​រី​ឌាន​អង្គរ (LE...

ក្រោម​សំពាធ​របស់​កងទ័ព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​នាំឲ្យ​ចិន​ចង់​វិល​មករ​កតុចរចា​វិញ​ដើម្បី​បង្កើ​បក្រម​ប្រតិបត្តិCOC

បើ​តាម​អ្នកសង្កេតការណ៍​នឹង​អ្នកវិភាគ តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ភាគតិច​ណាស់ ដែល​គិតថា​សង្រ្គាម​នឹង​មិន​អាច​ផ្ទុះឡើង​រវាង​ចិន និង​អាមេរិក ខណៈ​អា​វុធ​យុទ្ធ​ភ័​ណ្ឌ និង​កងទ័ព​របស់​អាមេរិក បាន​ដាក់​ពង្រាយ​រួចហើយ នៅ​តំបន់​នោះ។ចំណែក​ប្រទេស​ចិន ត្បិត​មិនទាន់​ឃើញ​បាញ់​នាវា​អាមេរិក ដូចដែល​ខ្លួន​ធ្លាប់​អួតអាង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ប្រទេស​មហាយក្ស​នេះ ក៏បាន​បង្កើន​កម្លាំង​កងទ័ព និង​សព្វាវុធ​ទៅ​ដាក់​ពង្រាយ នៅ​លើ​កោះ​របស់​ខ្លួន​រួចហើយ​ដែរ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។
video

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​រោង​ភាព​កុន​និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ​

រដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រោងកុន និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ក្រោយពេល​រដ្ឋ​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ កាលពី​ខែ​មិនា។ សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​វប្បធម៌​នៅ​ថ្ងៃ៦ខែសីហា បាន​ឲ្យដឹង​ថា ការ​បើក​ឱ្យ​ដំណើរការ​ឡើង​នូវ​រោងកុន ឬរោងភាពយន្ត និង​រោង សម្តែង​សិល្បះ​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​កូ​វីដ១៩នេះ។បន្ថែម​ពីនេះ ជា​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សិល្បករ សិល្ប​ការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែងសិល្បៈ ក្នុង​បុព្វហេតុ​អភិរក្ស...
video

ហេតុអ្វី​មេដឹកនាំ​ខ្មែរ​តែង​យក​មាគ៌ា​នយោបាយ​តាម​គេ ឥតមាន​គោលជំហរ​មុះមុត​ខ្លួនឯង​?

មេដឹកនាំ​ខ្មែរ​ដឹង​ថា​មេដឹកនាំ​យួន មានគំនិត​វែងឆ្ងាយ​ចង់​ត្រួតត្រា​ទឹកដី​ខ្មែរ។ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​មានគំនិត​ខ្វែងគ្នា ដើរខុស​ទិសដៅ​គ្នា រហូត​មាន​អ្នកខ្លះ​ហ៊ាន​តតាំង អ្នកខ្លះ​ខ្លបខ្លាច​សុំ​រស់​ជាមួយ​គេ​ទៅវិញ។ ក្នុង​ភាគ​ទី៧នេះ លោក ហាស់ សាន ពិនិត្យមើល​លក្ខណៈ​នៃ​ការ​មើល​ងាយ​ស្រុកខ្មែរ ព្រោះ​យក​មាគ៌ា​នយោបាយ​តាម​គេ ឥតមាន​គោលជំហរ​មុះមុត​ខ្លួនឯង៖ និស្សិត​ខ្មែរ​រៀន​នៅ​ម៉ុង​ប៉ឺ​លី​យេ (Montpelier​) ប្រទេស​បា រាំង មុន​ប្រទេស​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង ដែល​ឱប ក្រសោប​មនោ​គន៍​វិជ្ជា​កុម្មុយនិស្ត បែប​ម៉ា​ក្សី​ស្ត​និយម បាន​ចងមិត្ត​ជាមួយ​និស្សិត​យួន​ពីសា​លា​ដូចគ្នា។...
video

ក្រោម​សម្ពាធ​របស់​បាតុករ​និង​បក្ស​ប្រឆាំង នាយក​រដ្ឋមន្ត្រី​ថៃ ​ប្រា​យុទ្ធ​ សន្យា​កែទម្រង់​រដ្ឋធម្មនុញ្ញ​ឡើងវិញ

ទីបំផុត​អតីត​ឧត្តមសេនីយ៍ ដែល​បាន​ឡើង​កាន់អំណាច​ជានា​យក​រដ្ឋមន្ត្រី ដោយសារ​រដ្ឋប្រហារ គឺ​លោ​កបា្រ​យុទ្ធ​ចាន់​អូ​ចា បាន​សន្យា​ថា នឹង​រុញ​អោយ​មានការ​ធ្វើ​វិសោធ​ន៍​កម្ម រដ្ឋធម្មនុញ្ញ ដោយ​និយាយ​ថា រដ្ឋាភិបាល នឹង​ដាក់​បង្ហាញ នូវ​ទស្សនៈ​វិស័យ របស់​រដ្ឋាភិបាល ដើម្បី​ចងក្រង និង​តាក់តែង​មាត្រា​មួយចំនួន​នៃ​រដ្ឋ​ធម្ម​នុញ្ញ​សប្រាប់​ការបោះឆ្នោត លើកក្រោយ​ទៀត។
video

ក្រុម​យុវជន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ ក្នុង​ពេល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន​

ការ​ប្រមូល​ផ្តុំ​តវ៉ា​ពីសំណាក់​ក្រុម​យុវជន ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃពុធ​នេះ នាំឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញា​ធរ​ខន្ឌ៧មករា បណ្តាល​ឱ្យ​យុវតី២នាក់​បាន​រង​របួស។ក្រុម​យុវជន និង​ពលរដ្ឋ​ប្រមាណ២០នាក់ បាន​នាំគ្នា​ប្រមូល​ផ្តុំ ដោយ​ស្រែក​តវ៉ា និង​បាន​ព្យាយាម​ដើរ​ពី​វត្ត​មហាមន្ត្រី ខាងកើត​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិច ឆ្ពោះទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន បើ​ទោះបីជា​ក្រសួង​យុត្តិធម៌​និង​សាលាក្រុង​ភ្នំពេញ​ទើបតែ​ព្រមាន​ចាត់​វិធាន​ច្បាប់​ទៅលើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​រូប​នេះ​ក្តី។
video

សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​គ្រឿងញៀន​ជិត២០០គីឡូក្រាម​និង​សារធាតុ​ផលិត​គ្រឿងញៀន​ជាង៣តោន

សមត្ថកិច្ច​កម្ពុជា បាន​សហការ​ជាមួយ​អង្គភាព​គយ​ចិន និង​អង្គការUNODC ប្រចាំ​ប្រទេស​ថៃ ដោយ​បង្ក្រាប​គ្រឿងញៀន​ជិត២រយ​គីឡូក្រាម ដែល​បម្រុង​នាំចេញ​ទៅក្រៅ​ប្រទេស។តាម​គេហទំព័រ​អគ្គ​ស្នង​កា​រន​គបាល​ជាតិ​កាលពី​ថ្ងៃច័ន្ទ បាន​អះអាង​ថា សមត្ថកិច្ច​ក៏បាន​ចុះ​ឆែក​ដល់ទី​តាំងនៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយ​រក​ឃើញ​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន ជាង៣តោន​(៣១០០​)ផ្សេងទៀត។ ប្រភព​ដដែល​បន្ត​ថា ក្នុង​ប្រតិ្តប​តិ​ការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ ដែល​ជាមុ​ខសញ្ញា​កែច្នៃ​គ្រឿងញៀន ក្នុង​បន្ទប់​ខុន​ដូរ​មួយ​កន្លែង​ក្នុង​ក្រុងភ្នំពេញ។ប្រភព​ដដែល​បញ្ជាក់​ថា ករណី​ជួញដូរ​គ្រឿងញៀន​នេះ គឺជា​ករណី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់...