ឡាវកំពុងរងហានិភ័យដោយសារជំពាក់បំណុលចិនធ្ងន់ធ្ងរ

ប្រទេសលាវឈរស្ទើរលែងនឹងហើយដោយសារបំណុលចិន។ កាលពីសប្តាហ៍មុន ទស្សនាវដ្តីអាមេរិកាំងឈ្មោះ The Diplomat ចុះផ្សាយអត្ថបទថា ប្រទេសលាវ មានសល់ធន ធាន ជាទុនតម្កល់ទុកនៅបរទេសសម្រាប់ធានាអធិបតេយ្យក្នុងការដោះដូរសងគេតែ ១ពាន់លានដុល្លារប៉ុណ្ណោះ។

រដ្ឋអំណាចលាវ បាត់បង់ចំណូលដោយសារជម្ងឺ កូវិដ−១៩។ ចំណែកឯបំណុលចិនវិញក៏កាន់តែកើន ព្រោះរកលុយសងការប្រាក់ធនាគារចិនមិនទាន់ ដែលជម្រុញមិនត្រឹមតែរដ្ឋា ភិបាលទេ គឺប្រទេសទាំងមូលជំពាក់បំណុលបរទេស ជា ពិសេសចិន។

តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីសប្តាហ៍មុនដែរ រដ្ឋអំណាចលាវត្រូវបង្ខំខ្លួន ប្រគល់ភាគហ៊ុនច្រើនលើសលប់ទៅចិន ក្នុងក្រុមហ៊ុនអគ្គិសនីជាតិលាវ ជាមួយនឹងក្រុមអគ្គិសនីចិន China Southern Power Grid។ លាវត្រូវមានលុយសងបំណុលបរ ទេសក្នុងមួយឆ្នាំ ១ ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែ រដ្ឋមានលុយតែប្រមាណ ៨៦៤លានដុល្លារប៉ុណ្ណោះដើម្បីសងបំណុល។ ប្រទេសដែលអត់លុយសងគេ ហើយត្រូវទូទាត់បំណុលជាមួយភោគទ្រព្យជាតិ គឺប្រទេសភូមា នៅឆ្នាំ២០០២។

ដើមឡើយ លាវមានធនធានបម្រុងឯបរ ទេសប្រមាណជិត ១៣ពាន់លានដុល្លារ ប៉ុន្តែ ក្រុមហ៊ុនអគ្គិសនីជាតិ ជំពាក់គេ ៨ពាន់លានដុល្លារទៅហើយ។ មូលហេតុម្យ៉ាងទៀត ដែលជំពាក់បំណុលចិន គឺលាវចង់ស្ថាបនាផ្លូវរថភ្លើងលឿន ភ្ជាប់រដ្ឋធានីវៀងចន្ទ ទៅព្រំប្រ ទល់ដែនចិន ដោយត្រូវការប្រើទុនច្រើនជាងធម្មតាក្នុងការសាងសង់ ជីក កាយ ខួង សង់ស្ពានតាមតំបន់ភ្នំ។ លាវជំពាក់ចិនស្មើនឹង ៤៥% នៃផលទុនក្នុងស្រុកសរុប (GDP)។ 

រីឯប្រទេសកម្ពុជាវិញ បំណុលចិនក៏មិនតិចដែរ ហើយបើ

តាមការចុះផ្សាយតាមបណ្តាញសារព័ត៌មានជាភាសាថៃ ថា រដ្ឋាភិបាលប្រទេសកម្ពុជា ឲ្យចិនប្រើប្រាស់ទឹកដី និង ធន ធានក្នុងខេត្តកោះកុងរយៈពេល ២៧០ឆ្នាំ ដើម្បីសងបំ ណុលចិនឲ្យអស់។ សារព័ត៌មាន The Cambodia Daily នឹងព្យាយាមតាមដានរឿងនេះជាបន្តទៅទៀត៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.