សវនាការ​ពាក់​ព័ន្ធ​នឹង​​ភរិយា​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ បើក​ដោយ​គ្មាន​ដើម​ចោទ​ចូលរួម

​កា​ល​ពី​ម្សិល​មិញ ​តុលាការ​បាន​​ចាប់​ផ្តើម​បើក​​​​សវនា​កា​រជំនុំជម្រះ​រឿងក្តី​មួយ​ដែល​​អ្នក​​​ភូម​ិ​នៅ​ខេត្ត​កំពង​់ឆ្នាំង​បាន​ប្តឹង​​​ភរិ​យា​​លោក​ ស៊ុយ ​សែម ​រដ្ឋ​មន្ត្រី​ក្រសួង​​​ឧស្សា​​ហកម្ម​​ ​ជ​ុំ​​វិ​ញ​​ជម្លោះ​​ដី​ធ្លី​​មួយ ​ដែ​ល​​បានអូស​បន្លាយ​ពេល​​ជា​​យូរមក​ហើយ​​។ ទោះ​ជា​យ៉ាង​ណា ​​ដើម​​បណ្តឹង​​និង​ប​ុគ្គ​លិ​ក​សិទ្ធិ​មនុស្ស​​ ​ដែ​ល​​​បាន​ចូល​រួម​​​សវនា​កា​រ​នេះ បា​ន​​រិះ​គន់​​​ចំពោះ​ការ​បន្ត​នី​តិ​វ​ិធី​​បើក​សវ​នា​កា​រ​កា​ល​​ព​ី​​ម្សិល​មិញ​នេះ​​ ​បើ​ទោះ​ជា​​​មេធា​​វ​ី​រប​ស់​អ​្ន​ក​ភូមិ​​​មិន​អា​ច​ចូ​ល​​​រួ​ម​ក​៏​ដោ​យ​។

លោកទៀងសុ​ថា ​ចៅ​ក្រ​ម​ជំនុំ​ជម្រះ​​​បា​ន​​បញ្ជាក់ពី​កា​រ​បើកសវនាការនេះ​ ប៉ុន្តែ​លោក​បាន​​បដិ​សេធ​មិន​ធ្វើ​អ​ត្ថា​ធិ​ប្បាយ​​​បន្ថែ​ម​ទៀត​​​ឡើយនៅ​​ពេល​​ត្រូ​វ​បាន​សួ​​រ​​ថា​ហេតុ​អ្វី​​​បាន​ជាតុលាការ​បើក​សវ​នា​​ការ​​នេះ​​​ដោ​យ​គ្មា​ន​ការ​ចូលរួម​ពី​​​ដើ​​មបណ្តឹងឬ​​​​មេ​ធាវ​ី​​របស់​ពួ​ក​គេ​។

​អ្ន​ក​ស្រី ចាត បា​ត ​អា​យុ​​​៧០ឆ្នាំ​ ​ជា​​​ដើម​បណ្តឹង​បា​ន​មា​ន​ប្រ​សាសន៍ថា “ ខ្ញុំ​មិន​បាន​​​ចូល​​​ក្នុ​ង​​​ប​ន​្ទប់​តុ​លា​ការ​​ទេ ពីព្រោះ​​មេធាវ​ី​​របស់​​​ខ្ញុំ​​មិន​​បាន​មក​ចូល​រួម​​”។ អ្ន​ក​​ស្រី​​​បា​ន​​បន្ថែមថាមេធាវី​​របស់​អ្ន​ក​ស្រី​ ដែ​ល​ផ្តល់​​ឲ្យ​ដោ​យ​​អង្គ​កា​​រ​សិទ្ធិ​មន​ុស្ស​អាដ​​ហ​ុ​កនោះ​ជា​ប​់​រវល់​ចូល​រួ​ម​​​សវ​នា​​​កា​រ​​នៅ​​​ខេត្ត​​ស្ទឹ​ង​​ត្រែ​ង​​ និង​បាន​ដាក​់​​សំ​ណើ​សុ​ំ​ព​ន​្យា​​រ​ពេល​។

អ្ន​ក​ស្រី បាត កំ​ព​ុ​ង​​តែ​ប្តឹង​អ្ន​ក​ស្រី ជា​ ខេងភរិយា​របស់រដ្ឋ​ម​ន្ត្រី​រូបនេះនិ​ង​ក្រុម​ហ៊ុន​​អភិ​វឌ្ឍន៍​ KDC​​ របស់​លោក​ស្រី​ ​ថា​​បា​ន​​ទន្ទ្រាន​យក​​​ដី​ស្រែ​​ចម្ការ​​ទំ​ហំ​០,៣ហិកតា​របស់​អ្ន​ក​ស្រី​​នៅ​ក្នុង​​ស្រុ​ក​ត្រឡា​​ច។ លោកផាត់ពៅ​ស៊ាង ​មេធា​វី​​ប្រចាំ​ក្រុ​ម​​​ហ៊ុន​ KDC បា​ន​​បដិ​សេធ​​មិន​ធ្វើ​​​អត្ថា​​ធិប្បាយ​​​អំ​ព​ី​​រឿង​ក្តី​នេះ​ឡើយ។​

បន្ថែម​ទៅ​នឹង​​​ការផ្តល់​ចម្លើយ​ផ្ទាល់​មាត់​​​ អ្្នក​ភូមិ​ពីរនាក់​​ ដែល​ពា​ក់​​ព័​ន្ធ​ក្នុង​​រឿង​ក​្តី​នេះ​​ត្រូ​​​វ​បា​ន​​​​ចៅ​ក្រម​​ស៊ើប​សួរ​ចោទសួរ​អំពី​​​បណ្តឹង​​រដ្ឋ​​ប្ប​​វេណី​​របស់​ពួកគាត់​។លោក ​រាជ ​សីមា ​បាននិយាយថាបណ​្តឹ​ង​រដ្ឋ​​ប្ប​វេណី​​របស់គាត់​ ​ដែល​ធ្វើ​ឡើ​ង​​កាល​ពី​​​ខែ​កញ្ញា​ឆ្នាំ​២០១១ ​បា​ន​ទា​ម​ទា​រ​យក​​ដី​​០,៧០​​ហិក​តា ​​នៅ​ក្នុង​ភូម​ិ​ឡពាង​នោះ​មក​វិញ​ និងទាមទារ​​សំ​ណ​ង​ជា​ប្រាក​់​​ចំ​ន​ួន​​១០​លានរៀល​ (ប្រហែល​២.៥០០ដុល្លារ)។

ប្រជា​ព​ល​រដ្ឋ​ជា​​ង​​៥០គ្រួ​សារ​​បាន​ជាប​់​ពា​ក​់​ព័ន្ធ​ក្នុង​វិ​វាទមួយ​​ជា​ម​ួ​យ​ក្រុ​ម​ហ៊ុន ​KDC តាំ​ង​ពី​ឆ្នាំ​​២០០៧មក ​​ជុំវិញ​ដី​ជា​ង​​​១៤៥​ហិកតា​​។ ត​ុលា​កា​រ​​បា​ន​​​រារាំង​មិន​ឲ្យ​ធ្វើ​ពាក្យ​បណ្តឹង​ជាក្រុមទេ​​​ ប៉ុន្តែពលរដ្ឋ​ចំនួន​២២​គ្រួសារ​​បា​ន​​ធ្វើ​ពាក្យ​​បណ្តឹង​​​រដ្ឋ​ប្ប​វេណី​​រៀ​ង​ៗ​ខ្លួ​ន​​។

លោកសីមា​ ​​​បា​ន​មា​ន​​ប្រសាសន៍​បន្ទា​ប់​ពី​​សវនា​កា​រ​​ថា “ យើង​​គ្រាន​់​តែ​​ទា​ម​ទារ​​ដី​​​រប​ស់​យើង​​មក​វិញ​​ប៉​ុ​ណ្ណោះ​​។ ​យើង​មិន​ដែ​ល​​លក់​ដី​​​ទេ​ ដូ​ច្នេះ​​ក្រុ​ម​​​ហ៊ុ​ន​ដែ​ល​មា​ន​​លុយនេះ ​គួរ​តែ​ប្រគល់​​​ដី​​មួយ​ដុំ​តូចរបស់​​យើងនោះ​ឲ្យ​មក​យើង​វិញ​​​ដើ​ម្បី​ធ្វើ​​ស្រែ​ចម្ការ​”។

លោក សុ៊ម ​ច័ន្ទគា ​អ្នក​​សម្រប​សម្រួ​ល​​របស់​អង្គកា​រអា​​ដហុក ​​បា​ន​មា​ន​​ប្រ​សាសន៍​ថា វា​មិន​មែន​ជា​​សញ្ញា​​​ល្អ​​ទេ​​ ដែ​លតុ​លា​​ការ​បាន​បើក​​​សវ​នា​កា​រ​​ ដោ​យ​គ្មាន​កា​​រ​ចូ​ល​​រួ​ម​ពី​​ដើម​បណ្តឹងនោះ។ លោក​​បា​ន​មា​ន​ប្រ​សាសន៍ថា “ ខ្ញុំ​គិត​ថា​ តុ​លា​កា​រ​​គួរតែ​ធ្វើ​តាម​​​សំ​ណើ​សុំ​​​ព​ន្យារ​​ពេល​​​ពី​​​មេធា​វ​ី​​​របស់​ដើម​បណ្តឹង”៕

ប្រែសម្រួល​ដោយ​  ចេវ​ ប៊ុននី

                 

​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.